មិន​ធម្មតា! ល្បី​រឿង​អាជី ងើប​ពី​គេង​អត់​ងូត​ទឹក​ក៏​នៅ​ស្អាត ដល់​ថ្នាក់​កាសែត​ចិន​ចុះ​ផ្សាយ​ព្រាត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១កន្លងទៅនេះ Ah Gi Ladies មានឈ្មោះ​ពិត​ថា តេង ស៊ី​ណាត ហៅ អា​ជី បាន​ផ្ដល់​បទសម្ភាសន៍​ដល់ លោក​អ៊ឹម ជីវ៉ា ​ក្រោយពី សំអាងការ មយូ​រ៉ា ហ្គោល ហៅ​ថត ក្នុង​តម្លៃ ៣​ម៉ឺន​ដុល្លារ ក្នុង​១​ខែ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​បទសម្ភាសន៍​នោះ អ្វី ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​នោះ ក្រោយពី​អា​ជី លើកឡើងថា ខ្លួន​ស្អាត​ពី​ធម្មជាតិ ស្លៀក​ឈុត​អី​ក៏​ស្អាត​ងើប​ពី​គេង អត់​ងូតទឹក ក៏មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្អាត​ដែរ​, ក្នុងចំណោម​មនុស្ស​ស្រី​១០​នាក់ ខ្លួន​គិត​ថា ស្អាត​ជាងគេ​៩​នាក់​ហើយ​បង ព្រោះថា​ខ្លួន​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត​ពាក់​អី​ក៏​វា​សម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ចាប់អារម្មណ៍​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​យក ពាក្យសម្ដី​នាង មក​ធ្វើជា​ប្រធានបទ វាយប្រហារ ដោយ​អ្នកខ្លះ​និយាយ​ចំៗ​, ខ្លះ​ទៀត​និយាយ​ចំអក ហើយ​ខ្លះទៀត ក៏បាន​កកាយ​យក​រឿង​ចាស់ៗ​នាង​ធ្លាប់ កែកុន​ផ្ទៃមុខ ជាដើម​ក ដើម្បី​ឆ្លើយតប ទៅនឹង​ការ​លើកឡើងថា ស្អាត​ពី​ធម្មជាតិ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា​មានការ រិះគន់​អា​ជី យ៉ាងណាក៏ដោយ ក៏​អា​ជី នៅតែ​ជាម​នុស្ស ដែល​រឹងមាំ មិន​ទន់ខ្សោយ ហើយ​ទោរទន់​ទៅតាម​ពាក្យ​គេ​រិះគន់​នោះដែរ​។ ជាក់ស្ដែង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នាង​ចេញមុខ​ឆ្លើយតប​ទៅ​អ្នក​ទាំងនោះ ច្រើនដង​រួចមកហើយ ទន្ទឹមនឹង​ការ​ឡាយ​លក់​ផលិតផល​របស់​នាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​ល្បីល្បាញ​ស្ទើរតែ​ពេញ​ប្រទេស​ទៅ​ហើយ តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​មិន​នឹកស្មាន​ដល់​ទៀត​នោះ ត្រង់​ថា រឿង​នេះ មិន​ល្បី​ត្រឹម​ស្រុក​ខ្មែរ​ទេ គឺ​ទៅដល់​ប្រទេស​ចិន​ទៀត រហូត​កាសែត​ចិន​មួយ​ចំនួន យកទៅ​ចុះផ្សាយ​ព្រោងព្រាត​ទៀត​ផង​៕ សូម​ទស្សនា រូបថត​ និងវីដេអូ ខាងក្រោម​នេះ ៖

Related posts