ជ្រះ​ថ្លា​ណាស់! ក្រោយ​សាងផ្នួស ភ្លាម សាមណេរ រិទ្ធ ហៅ​ពូម៉ៅ និមន្ត​បិណ្ឌបាត្រ តាម​ភូមិ ជាមួយ​នឹង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បាន​សម្រេច​ចិត្ត​ទៅ​សាងផ្នួស​មួយ​រយៈ ក្រោយ​ពី​ព្យាយាម​អស់​លទ្ធភាព​ក្នុង​ផ្សះផ្សា​ជាមួយ​អ្នកស្រី ទ្រី ដាណា ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​ទៅសាងផ្នួស​នោះ ពូម៉ៅ បានចេញវីដេអូ សុំទោស ដោយរៀបរាប់ថា ដោយសារតែ​ខ្លួន​អស់ជម្រើស សូម្បីតែ​ហ្វេ​ស​ប៊ុ​ក​, តេ​ឡេ​ក្រាម​, ប្រព័ន្ធ​ទាក់ទង​ទាំងអស់ ភរិយា​របស់​លោក​ បាន​ប្លុក​​​ចោល​អស់ហើយ​។​ ដូច្នេះ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​វីដេអូ​នេះ​ឡើយ ដើម្បី​បង្ហាញ​ជូន​ភរិយា​បាន​ឃើញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ បាន​បញ្ជាក់​ថា កន្លងមក ខ្លួន និង​ភរិយា បាន​ឈ្លោះ​គ្នា​ពិត​ប្រា​មែន រហូត​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​មិន​ឲ្យ​លោក​ចូល​ផ្ទះ​។ លោក​ថា ​នេះ​មិន​មែន​ជា​ការសម្ដែង​ដើម្បី​ប្រយោជន៍ ដូច​ការ​លើកឡើង​មួយចំនួន​នោះឡើយ គ្មាន​អ្នកណា​យក​កិត្តិយស​គ្រួសារ​មក​សម្ដែង​នោះទេ​។ នេះ​ដោយសារ​ការ​ខឹង​មួយ​ឆាវ ឈាន​ទៅដល់​ចំណុច​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ បញ្ជាក់​ទៀត​ថា នេះ​ក៏​ជា​វីដេអូ​មួយ ដែល​លោក​ធ្វើការ​សុំទោស​ជា​សាធារណៈ ក៏ដូចជា​ការ​សុំទោស​ដល់​ភរិយា​របស់​លោក ព្រោះ​រយៈពេល​កន្លងមក​នេះ លោក​រស់នៅ​ផ្ទះ​ម្ដាយ​របស់​លោក​។ ដូច្នេះ​រយៈពេល​រស់នៅ​បែក​គ្នា​នេះ លោក​ បានគិត​ឃើញ​ពី​ចំណុច​ខ្វះខាត និង​កំហុស​របស់ខ្លួន​។លោក​នឹងធ្វើ​ការ​កែប្រែ​ដើម្បី​គ្រួសារ ភរិយា និង​កូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បន្ថែម​ទៀត​ថា លោក​សុំ​ធ្វើ​វីដេអូ​នេះ ដើម្បី​សុំ​អភ័យទោស​ដល់​ភរិយា​​ ដើម្បី​ឲ្យ​គាត់​បាន​ឃើញ ​ហើយ​ដក​ពាក្យបណ្ដឹង​ពី​តុលាការ ឲ្យ​លោក​បាន​ចូល​ផ្ទះ មើលថែ​ប្រពន្ធ និង​កូន ដូចដើម​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់​នៅ​ចុង​វីដេអូ​ថា ខ្លួន​ទៅ​បួស​មួយ​រយៈពេល ដើម្បី​យក​ធម៌ មក​ដាក់​ក្នុង​ខ្លួន រក​អ្វី​ដែល​ស្ងប់​។ បន្ទាប់មក​លោក នឹង​ធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សាមណេរ រិទ្ធ ហៅពូម៉ៅ បាន និមន្តបិណ្ឌបាត្រ តាមភូមិ ឃើញទៅ ពិតជាជ្រះថ្លាណាស់ ហើយត្រូវបានគណនីហ្វេសប៊ុកឈ្មោះ «Man Liva» ធ្វើការ​ឡាយវីដេអូ ដោយដាក់Captionថា «លោកគ្រូ ព្រះចៅ វត្តពោធិអណ្តែត នឹង លោកបង ម៉ៅ និមន្តបិណ្ឌបាត»។ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts