ផ្អើល​មើល​គេ ឈ្លោះ​គ្នា​ពេក​, លោក ដួង សុខ​គា ដាក់​កំណាព្យ​ប៉ុន្មាន​ល្បះ​ ចាក់​ដោត​ដល់​ហើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ក្នុង​សង្គម​បច្ចុប្បន្ន​នេះ រឿងរ៉ាវ​ឈ្លោះ​គ្នា ពិសេស​រឿង​គ្រួសារ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​របស់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន ធ្វើ​ការ​ជជែក​វែកញែក រក​ខុសត្រូវ តាម​ការយល់ឃើញ​រៀងៗ​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មួយរយៈ​ចុងក្រោយ​នេះ ឲ្យ​តែមាន​គ្រួសារ​បុគ្គល​ល្បីៗ​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ ហើយ​ឡាយ​វីដេអូ លើ​បណ្ដាញ​សង្គម​នោះ តែងតែមាន​អ្នក​ទស្សនា​ច្រើន​ខុស​ពី​ធម្មតា​។ ស្រប​ពេល ដែលមាន​អ្នក​ចូលចិត្ត​តាមដាន​រឿង​បែប​នេះ​នោះ ក៏មាន​អ្នកខ្លះ​មិន​ពេញចិត្ត​ផង​ដែរ ដោយ​យល់ថា ជា​រឿង​ឥតប្រយោជន៍​, បំពុល​សង្គម ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ លោក ដួង សុខា លើក​យក​រឿងរ៉ាវ​នេះ​ លៃលក​ចេញ​ជា​កំណាព្យ អប់រំ និង​លើក​ជា​ចម្ងល់​ថា «~​ផ្អើលៗ​មើល​គេ​ឈ្លោះ គេ​ធ្វើ​សោះ​ឯង​វែកញែក ខ្លះ​ខ្ជឹប​ខ្លះ​ប្រឹង​ហែក បុក​បំបែក​វ៉​ល់​ទាំង​ហ្វូង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~​ដាំ​ជី​មិន​ជួយ​ថែ មើល​ឯ​ខ្ញែរ​ច្រើនជាង​ដូង ស៊ី​ត្រាវ​ជាង​ដំឡូង បះជើង​ច្រូង​ព្រោះ​ចេះ​ជ្រុល​។​~​ខ្លឹមៗ​មិនសូវ​ថ្លៃ មានតម្លៃ​រឿង​ពុលៗ គ្រូ​ណា​អាច​ពន្យល់ រក​ឫសគល់​បាន​ទៅ​ណ៎​? ពូ​មោក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​គាំទ្រ​លោក​ជាច្រើន ក្នុងនោះ​ពួកគេ បាន​បញ្ចេញយោបល់​ថា «​ចាក់​ដោត​សង្គម​ខ្មែរ​បច្ចុប្បន្ន​ណាស់​លោកគ្រូ​ខ្ញុំ​គាំទ្រ​, ពិត​ណាស់​លោកគ្រូ​, កំណាព្យ​អប់រំ​ល្អ​មែន ពូ​មោក​​, ត្រូវ​ម៉ាច់​លោក​បង​,​ចំណោម​នោះ​គ្មាន​ខ្ញុំ​ទេ​លោកពូ​, ឫសគល់​មាន​ប្រភព​របស់​វា​ ជីក​វែក​រាវ​រក​ឃើញហើយ»៕

Related posts