ញាក់​សាច់​ទ្រើតៗ! ទើប​តែ​ទិញ​មាស​ពេជ្រ អស់​ជាង​១០​ម៉ឺន​ដុល្លារ ​ស្រាប់តែ​សួស វីហ្សា និងស្វាមី ទិញ វិឡារ​ថែម​ទៀត តែ​មិន​មែន​១​ទេ គឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​, តារា​ចម្រៀង​ស្រី ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម ហង្ស​មាស​អ្នកនាង សួស វី​ហ្សា មួយ​រយៈ​ធំ​នេះ ហាក់​ស្ងប់ស្ងាត់​ក្នុង​ការ​ឡើង​ឆាក​តន្ត្រី ហើយ​មក​មមាញឹក ជាមួយ​នឹង​ការ​លក់​ផលិតផល​តាម​អន​ឡាញ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​កំពុង​ជោគជ័យ​លើ​ជំនួញ​ផ្ទាល់ខ្លួន​នេះ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង សួស វី​ហ្សា និង​ស្វាមី បាននាំគ្នា​ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង អ្នកស្រី ទ្រី ដា​ណា ដោយ​ចំណាយលុយ​អស់​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការចំណាយ​ដ៏​ច្រើន​លើ​គ្រឿងមាស ពេជ្រ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។ តែ​អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ចាប់អារម្មណ៍ និង​សរសើរ​ខ្លាំង​ជាង​នេះ​ទៀត​នោះ ក្រោយពី​ពួកគេ ទិញ​គ្រឿងអលង្ការ​ខាងលើ បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ទិញ​វិឡា ២ ៣​ថែម​ទៀតផង ពិតជា​មិនធម្មតា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត វិឡារ ជាច្រើន​សន្លឹក នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ លោក ថ​មមី ប្ដី​អ្នកនាង សួស វី​ហ្សា បាន​បញ្ជាក់ថា «​ហេង​ហេង ថ្ងៃ​សុក្រ សុខ​សប្បាយ ចែចង់​បាន​អី​ចែ​ប្រាប់​ប៊​យ ឥឡូវ​ដូច​និយាយ​មែន ថ្ងៃនេះ​មក​ទិញ​ផ្ទះ​វីឡា​ទោល​នឹង​ផ្ទះល្វែង​នៅ​បុរី​ឡេង​ណា​វា​ត្រា​ផ្លូវជាតិ​លេខ​៦A​ជូន​ព្រះ​នាង​តូច​កូនស្រី​របស់ខ្ញុំ OunJenny ថង សា​ម៉ូ​លី​ណា សម្រាប់​ជាការ​ដូ​ខែក្រោយ 09.10.2021 កូនស្រី​ពួកយើង​ខ្ញ៉ំ​អាយុ 1​ខួប​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ម៉ែ​ប្រពន្ធ​ហ្នឹង​ គឺ​ចឹ​ង​ម៉​ង ទារ​ម៉ែ​អា​ទារ​ឪ​អា​ទារ​យាយ​អា​ទារ​តា​អា​ទារ​ ទៀត​ហើយ​ទារ​បាន​ប៉ុន្មាន​ល្វែង​ទៀតហើយ ប្រហែលជា​ខ្ញុំ​ត្រូវ​រត់​ម៉ូតូឌុប​វិញ​ហើយ ជួយ​ៗ​ជិះ​ផង​ម៉ូយៗ អើយ អំបិល​ហើយ​លើក​នេះ Sous Visa»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារា​ចម្រៀង​សួស វី​ហ្សា និង​លោក​ថ​មមី ជា​ស្វាមី បាន​ស្រឡាញ់​គ្នា​ជា​សង្សារ​អស់​រយៈពេល​ជា​យូរ ដោយ​តស៊ូ​ជាមួយគ្នា រហូត​រើប​បម្រាស់​ចេញពី​ភាព​ក្រីក្រ ហើយ​សម្រេចចិត្ត​ភ្ជាប់​ពាក្យ​ជាមួយគ្នា និង​ក្រោយមក​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួល​បាន​កូនស្រី​ម្នាក់​នេះ​រួចមក គេ​សង្កេត​ឃើញថា ជីវិត​គ្រួសារ​មួយ​នេះ កាន់​តែមាន​សុភមង្គល​មួយកម្រិត​ទៀត ហើយ​សុភមង្គល​នោះ​ទៀតសោត ពួកគេ តែងតែ​បង្ហាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​អ្នកគាំទ្រ ធ្វើជា​គំរូ​ល្អ​ទៀតផង។ បន្ថែម​លើ​សុភមង្គល​ទៀត​នោះ បច្ចុប្បន្ន ពួកគេ​កំពុងតែ​ជោគជ័យ​ខ្លាំង​ណាស់​លើ​ការ​លក់​ផលិតផល​តាម​អនឡាញ៕

Related posts