នោះ​! ទីបំផុត អា​ជី ចេញមុខ​សុំទោស​ភរិយា កែវ វាសនា ខណៈ​ភរិយា តារា​ចម្រៀង​រូប​នេះ តប​វិញ​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពាក្យសម្ដី​របស់​អា​ជី ដែល​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ពិតជា​ល្បី​ខ្លាំង​ណាស់ សូម្បី​សារព័ត៌មាន​ចិន​ក៏បាន​យក​ទៅ​ចុះផ្សាយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បាន​លើក​ឡើង​ថា ខ្លួន​ស្អាត​ពី​ធម្មជាតិ ស្លៀក​ឈុត​អី​ក៏​ស្អាត​ងើប​ពី​គេង អត់​ងូតទឹក ក៏មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្អាត​ដែរ​, ក្នុងចំណោម​មនុស្ស​ស្រី​១០​នាក់ ខ្លួន​គិតថា ស្អាត​ជាងគេ​៩​នាក់​ហើយ​បង ព្រោះថា​ខ្លួន​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត​ពាក់​អី​ក៏​វា​សម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​រឿងនេះ កំពុង​ល្បី​ខ្លាំង​នោះ​, តារា​ស៊ិ​ច​ស៊ី រតនៈ ពិសី កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ក៏បាន​ចែករំលែក​វីដេអូ បទសម្ភាសន៍​ខាងលើ ចូល​គណនី ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ភ្ជាប់​ជាមួយ​Caption​ដូច្នេះ​ថា «​គាត់​ស្អាត​ស្រាប់​ហើយ ថ្ងៃក្រោយ​សម្អាង​ការជួល​គាត់​ថត មិនបាច់​ចំណាយពេល​ផាត់មុខ​ទេ គាត់​ស្អាត​ធម្មជាតិ​ស្រាប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ភរិយា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ភរិយា លោក កែវ វាសនា បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ជាច្រើន​សន្លឹក ហាក់​និយាយ​តាម​គេ​ដែរ​ថា «​ក្នុងចំណោម​10​នាក់​ខ្ញុំ​ស្អាត​ជាងគេ​9​នាក់ (​ហាម​សើច​ណា​អ្នក​ស្អាត​ជាង​ខ្ញុំ​)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ មិនដឹង​គេហទំព័រ​មួយណា​ទេ យកទៅ​ចុះផ្សាយ ធ្វើ​ឲ្យ​អា​ជី មើល​ហើយ​ទំនងជា​យល់​ច្រឡំ​ថា សម្ដី​ទាំង​២​ខាង​លើ​នេះ ជា​សម្ដី​របស់​ភរិយា តារា​ចម្រៀង កែវ វាសនា​ ទាំង​អស់​នោះ ទើប​ឡាយ​វីដេអូ ឆ្លើយតប​ទៅវិញ​ឥត​សំចៃ ដោយ​ស្រែក​ខ្លាំងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក្រោយ​ដឹង​ថា ជា​រឿង​យល់​ច្រឡំ នោះ អា​ជី ក៏​បាន​ចេញ​វីដេអូ សុំទោស ដោយ​រៀបរាប់​ថា «​ឲ្យ​ខ្ញុំ​សុំទោស​បង​ទាំងពីរ​ផង ទាំង​បង កែវ វាសនា និង​ប្រពន្ធ​បង​ផ្ទាល់ ព្រោះថា ខ្ញុំ​អត់​បាន​យក​បង​មក​ធ្វើ​ប្រធានបទ​អី​ទេ គ្រាន់តែ​ពេល​ហ្នឹង​សារព័ត៌មាន​ធ្វើ​ការ​ចុះ​បំផ្លើស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បន្ត​ថា «​ខ្ញុំ​គ្រាន់តែ​ឃើញ​សារព័ត៌មាន​ហ្នឹងហើយ ខ្ញុំ​ស្មាន​តែ​បង​ទាំងពីរ​ធ្វើការ​ផុស​អ៊ីចឹង​មែន អ៊ីចឹង​ឲ្យ​ប្អូន​សុំទោស ខ្ញុំ​អត់​មាន​ចេតនា​ក្នុង​ការ​ផុស​ទេ អ៊ីចឹង​សង្ឃឹមថា​បង​ឃើញ​វីដេអូ​នេះ​ហើយ នឹង​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ សុំទោស​នេះ ភរិយា លោក កែវ វាសនា បាន​បង្ហោះ​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ភ្ជាប់​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ថា «​បើ​ដឹង​ខុស​ហើយ​ចេះ​កែ​ចេះ​សុំទោស​ល្អ​ហើយ ស្គាល់​មនុស្ស​ដូច​បង​អោយ​ច្បាស់​ណា បង​មិន​ចូលចិត្ត​ចេះដឹង​រឿង​គេ​ទេ ហើយ​បង​ ក៏​មិន​ចូលចិត្ត​យក​ការ​ឈ្លោះគ្នា​មក​ឡាយ​ធ្វើ​ទីផ្សារ​ដែរ បង​រកស៊ី​សេចក្ដី​ថ្លៃថ្នូរ​របស់​បង»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​ វីដេអូ ​ខាងក្រោម ៖

Related posts