ដល់​ពេល​ហើយ! ស្ងាត់​ៗ ​អ៊ីណូ​ សម្រេច​ចិត្ត​ធ្វើ​រឿង​នេះ​​ ដើម្បី​លា​ភាព​នៅ​លីវ ​ហើយ​ប្រាប់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​​បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បានធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួន ជាមួយនឹង​ការបើក​សម្ពោធ​ឃ្លាំង​រថយន្ត​ក្នុងពេលនោះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេលនោះ លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា មុខ​ជំនួញ​ថ្មី​នេះ លោក​ប្រើ​ដើមទុន​អស់​រហូតដល់​ជាង​ទៅ​កន្លះ​លាន​ដុល្លារ​ឯណោះ​ ធ្វើឲ្យអ្នកគាំទ្រ ដឹងហើយមានការចាប់អារម្មណ៍ និងកោតសរសើរលោកជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក អំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ លោក អ៊ី ណូ បានធ្វើឲ្យអ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាថ្មីម្ដងទៀត ក្រោយពី ​ម្ចាស់បំណុល មក​ទារ​លុយ​លោក​ដល់​មុខ​ឃ្លាំង​។ ប៉ុន្តែអ្វីៗ​បាន​ដោះស្រាយ​រួចអស់​ហើយ​តាំងពី​ភ្លាមៗនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​ ស្រាប់តែមានការភ្ញាក់ផ្អើលមួយទៀត ​ដោយសារតែ​លោក​ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ ​ភ្ជាប់​ជាមួយ​សារ​បញ្ជាក់ពីដំណឹងដ៏រីករាយថា ​«គោរព​អរគុណ​ប៉ា​ម៉ាក់ ទាំងសងខាង ជួប​គ្នា​ឆាប់ៗ​ម្តង​ទៀត​នៅ​ពេល​មេរោគ​ចង្រៃ រលាយ​ផុត សាន្ត​ពេជ្រ សុភា​រិ​ទ្ធិ ហៅ Eno. Vs ថៃ ម៉ា​នី​តា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញ​ការ​បង្ហោះ​បែបនេះ​ភ្លាម​, ​អ្នកគាំទ្រ​ជាច្រើន និង​មិត្តភក្ដិ ​សិល្បក​សិល្បការិនី បាន​ចូល​ម​កខ​មិន​អបអរ​​សាទរ​ព្រោងព្រាត​ ដល់​គូ​ភរិយា​ថ្មី​មួយ​នេះ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ព្រមទាំង​មានកូនឆាប់ៗផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​

Related posts