ចាំ​អង្កាល់​ទៀត! អ្នក​ស្រី ទ្រី ដាណា ថា ទិញ​មាស​ពេជ្រ នៅ​ហាង​ខ្លួន​ ហេងហេង កប់​ស៊េរី ប្រាកដ​ជា​ឆ្លង​មាន​បាន…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​, តារា​ចម្រៀង​ស្រី ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម ហង្ស​មាស​អ្នកនាង សួស វី​ហ្សា មួយ​រយៈ​ធំ​នេះ ហាក់​ស្ងប់ស្ងាត់​ក្នុង​ការ​ឡើង​ឆាក​តន្ត្រី ហើយ​មក​មមាញឹក ជាមួយ​នឹង​ការ​លក់​ផលិតផល​តាម​អន​ឡាញ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ជោគជ័យ​លើ​ជំនួញ​ផ្ទាល់ខ្លួន​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អ្នកនាង សួស វី​ហ្សា និង​ស្វាមី បាន​នាំ​គ្នា​ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង អ្នកស្រី ទ្រី ដា​ណា ដោយ​ចំណាយ​លុយ​អស់​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទិញ​មាស ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា ហើយ បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​គូ​ស្វាមី ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​នេះ បាន​នាំគ្នា​ទៅ​ទិញ​វិឡា ២ ៣​ថែម​ទៀត​ផង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដឹង​ហើយ​ពិតជា​កោតសរសើរ​ចំពោះ​ពួកគេ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ ពួកគេ​ទាំង​២​នាក់ បាន​ឡាយ​លក់​កាបូប ហើយ​មាន​អ្នកទស្សនា រហូតដល់​ជាង​១០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ ត្រូវ​មហាជន​លើ​បណ្តាញ​សង្គម គិតថា ជា​តួលេខ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​Live នៅ​កម្ពុជា ដោយ​ចំនួន​ច្រើន​មែន តែ​គ្មាន​ការ​ជេរ​ហែកហួរ​គ្នា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ចំនួន​អ្នកទស្សនា​ដ៏​ច្រើន​លើសលប់​នេះ ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា ស្ក្រី​នស​ត យកទៅ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ធ្វើការ​សន្និដ្ឋាន​ថា «​មក​ជួប​អ្នក​ហេង​និង​ឆ្លង​ហេងៗ បង​សប្បាយចិត្ត​ណាស់​ក្រោយ​ពេល​ដែល​ឃើញ​ប្អូន​បែបនេះ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​មាស​និង​ពេជ្រ​របស់​បង​យក​ទៅ​ប្រើ​ហេង​ហេង​កប់​ស៊េរី ប្រាកដជា​ឆ្លង​មានបាន​និង​ហេង​ហេង (​បងប្អូន​កុំ​ភ្លេច​ហាង​ពេជ្រ​ដា​ណា​ទ្រី​) រំភើប​ជំនួស​ប្អូន​ទាំងពីរ ហាង​មាស​ពេជ្រ​មិន​ទិញ​ក៏​ចូល​មើល​បាន​ដែរ​យក​ហេងៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មកទៀត នៅ​យប់​ថ្ងៃ​ដដែល អ្នកស្រី ទ្រី ដា​ណា បាន​ថត​វីដេអូ ចេញពី​ការ​ឡាយ​នោះ យក​មក​ផុស​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទៀត ដោយ​ឃើញ​ថា ចំនួន​អ្នកទស្សនា​រហូតដល់ជាង​១៧​ម៉ឺន​នាក់​។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ អ្នកស្រី ទ្រី ដា​ណា បាន​ដាក់​Caption​ថា «​កប់​សេរី​មិនទាន់​បិត​ឡាយ​ទៀត ថា​ហេងៗ​មែន និយាយ​ពី​ថា​សើច​ឡើង​គាំង​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts