មិននឹកស្មាន! ឯកឧត្តម ខៀវ កាញារីទ្ធ និយាយពី​អាថ៌កំបាំង​ក្នុង​ប្រវត្តិសាស្ត្រមួយ ដោយរៀបរាប់ច្បាស់ៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះរូប២សន្លឹក អមដោយសារ រៀបរាប់ពីរឿងប្រវត្តិសាស្ត្រមួយ ពាក់ព័ន្ធទៅនឹង ព្រះ​ចៅ​អធិរាជរុស្ស៊ី Alexander ទី ១ បានចូលទិវង្គតដោយគ្រុនក្ដៅមួយរយៈពេលយ៉ាងខ្លី បន្ទាប់ពីធ្វើឃាត បិតារបស់ខ្លួននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានបង្ហោះសាររៀបរាប់ ដូច្នេះថា «ថ្ងៃអាទិត្យ​ទំនេរ​បន្តិច សូម​និយាយ​ពី​រឿង​អាថ៌កំបាំង​ក្នុង​ប្រវត្តិសាស្ត្រ​មួយ។​ នៅ​ថ្ងៃទី ១ ធ្នូ ១៨២៥ ( ប្រតិទិន​រុស្ស៊ី ) ព្រះ​ចៅ​អធិរាជរុស្ស៊ី Alexander ទី ១ ( រូប ១ ) ដែល​បាន​គ្រងរាជ្យ​តាំងពី​ឆ្នាំ ១៨០១ បន្ទាប់ពី​ការធ្វើឃាត​បិតា​ព្រះអង្គ​ព្រះនាម Paul ទី ១ មក បាន​ចូល​ទិវង្គត​ដោយ​គ្រុន​ក្តៅ​មួយរយៈ​ពេល​យ៉ាងខ្លី នៅក្នុង​ទីក្រុង​ដ៏​តូច​មួយ​នាម Taganrog ដែល​នៅ​ឆ្ងាយ​ពី​រាជធានី Saint-Petersburg ក្នុង​ព្រះជន្ម ៤៩ ឆ្នាំ និង កំពុង​ពេញ​ព្រះកាយពល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព​របស់​ព្រះអង្គ​ត្រូវបាន​បិទ​ជិត​ក្នុង​មឈូស​ដោយ​គេ​សម្អាងថា អង្គកាយ​ពិសេស​ព្រះ​ភក្ត្រ​ព្រះអង្គ​បាន​ត្រូវ​ជំងឺ​ញាំញី​អោយ​មាន​ភាពមិន​សមរ​ម្យ ហើយ គេ​ដង្ហែ​សព​ព្រះអង្គ​មក​រាជធានី Saint-Petersburg ដោយ​ទុក​ព្រះ​អគ្គមហេសី នៅ Taganrog ដោយ​សម្អាងថា​ព្រះ​នាង​មិន​ស្រួល​ព្រះកាយ​មិនអាច​យាង​មកជា​មួយ​បាន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុន​ពេល​ចូល​ទិវង្គត ព្រះ​ចៅ Alexander ទី ១ តែងមាន​បន្ទួល​ពី​ការ​នឿយណាយ​ព្រះ​ហ​ឬ​ទ័យ​សោយរាជ្យ ខុសពី​ពេលដែល​ព្រះអង្គ​ទើប​ឡើង​សោយរាជ្យ បន្ទាប់ពី​ព្រះ​បី​តា​ព្រះអង្គ​ត្រូវគេ​ធ្វើឃាត​ហើយ​ប្រគល់​រាជបល្ល័ង្ក​មក​ព្រះអង្គ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ញឹកញយ​ព្រះអង្គ​តែង​ពោល​ពី​រឿង​ចង់​រស់នៅ​ជា​សាមញ្ញ ដែល​អ្នកផង​យល់ថា​ជា​វិប្បដិសារី​ដែល​ព្រះអង្គ​បាន​ចូល​ដៃ​នឹង​ពួក​បះបោរ​ធ្វើឃាត​ព្រះ​បី​តា​ព្រះអង្គ ។ ភាពស្មុគស្មាញ​នៃ​សង្គ្រាម​ណាប៉ូឡេអុង​នៅ​អឺរ៉ុប ស្ថានភាព​សេដ្ឋកិច្ច នយោបាយ​ក្នុងប្រទេស និង មរណភាព​របស់​ព្រះរាជ​បុត្រី​ព្រះអង្គ ធ្វើអោយ​ព្រះអង្គ​ចេះតែ​រយាល​ពី​ការ​គ្រងរាជ្យ​រហូតដល់​ការចូល​ទីវ​ង្គ​ត់​ដ៏​ចៃដន្យ​នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ ១៨៣៦ បុរស​ម្នាក់​ដែល​ធ្វើដំណើរ​ដោយ​ជិះសេះ​តែ​មិនមាន​សំបុត្រ​ធ្វើដំណើរ ( សម័យ​នោះ​អ្នកដំណើរ​ត្រូវមាន​សំបុត្រ​អនុញ្ញាត ) ត្រូវបាន​តម្រួត​នៅ​ទីក្រុង Perm ក្នុង​តំបន់​សុ​ី​បេ​រី ឃាត់ខ្លួន ។ បុរស​នេះ​និយាយថា​ខ្លួន​ជា​តាប​សនាម Feodor Kuzmich ( រូប ២ ) មាន​អាយុ​ជាង ៦០ ឆ្នាំ មាន​ធំ​ខ្ពស់ ភ្នែក​ខៀវ និង ធ្ងន់ត្រចៀក​ខាងឆ្វេង ( ព្រះ​ចៅ Alexander ទី​១ មាន​ភ្នែក​ខៀវ និង ធ្ងន់ត្រចៀក​ឆ្វេង​ដែរ ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​នេះ និយាយថា​មិន​ចាំ​អតីតកាល​របស់ខ្លួន​ទេ ។ ការ​គ្មាន​សំបុត្រ​ធ្វើដំណើរ និង ការមិន​និយាយ​ពី​ប្រវត្តិ​អតីតកាល​របស់ខ្លួន​នេះ ធ្វើអោយ​តាបស Feodor ត្រូវ​ទទួលទោស​វាយ​នឹង​ខ្សែតី ២០ ខ្វាច់ និង បន្ទាប់មក​ត្រូវគេ​បញ្ជូន​អោយទៅ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្រា​រដ្ឋ​មួយ​ក្នុង​តំបន់ Tomsk នា​តំបន់​សុ​ី​បេ​រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាបស Feodor ធ្វើការ​នៅ​ទីនោះ ៥ ឆ្នាំ ជាមួយ​កសិករ ហើយ​លោក​ជួយ​បង្រៀន​ពួកគេ​អោយ​ចេះ​អនាម័យ ចេះ​ថែ​សុខភាព បង្រៀន​គម្ពីរ Bible ដល់​កុមារៗ ព្រមទាំង​អក្ខរាវិរុទ្ធ គណិតសាស្ត្រ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ចេះ​ទាំង​ភាសា​បារាំង​ដែលជា​ភាសា​ពួក​អភិជន​សម័យ​នោះ​ប្រើ លោក​ស្គាល់​ទំនៀមទម្លាប់​វាំង ស្គាល់​យ៉ាងច្បាស់​ពី​មន្ត្រី​ថ្នាក់ខ្ពស់​ក្នុង​នគរ ដែលនាំអោយ​គេ​ជឿថា​លោក​ជា​អភិជន​ម្នាក់​ដែល​រត់គេច​ពី​អតីតកាល​របស់ខ្លួន ។ ដើម្បី​គេចចេញ​ពី​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ តាបស Feodor ក៏​ចាប់​ចេញដំណើរ​ពនេចរ​រប​ស់លោ​កទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ ១៨៥៨ ឈ្មួញ​ស្តុកស្តម្ភ​ម្នាក់ ឈ្មោះ Semion Khromov បានទទួល​យក​លោ​កម​ក​ស្នាក់​នៅឯ​ជាយក្រុង Tomsk រហូត​ដល់ពេល​លោក​ទទួលមរណភាព ។ លោក Semion Khromov ជឿជាក់ថា​ព្រះ​ចៅ Alexander ទី ១ និង Feodor Kuzmich ជា​មនុស្ស​តែមួយ ។ ពិសេស ក្រោយពេល​មរណភាពរ​បស់​តាបស Feodor គេ​ឃើញ​មាន​សម្ភារៈ​មួយចំនួន​ដែលជា​របស់​ប្រើប្រាស់​ក្នុង​វាំង ក្នុងនោះ​មាន​រូប​ព្រះ​មាតា​ដែលមាន​ឆ្លាក់​អក្សរ A គ្រប​ដោយ​រូប​មកុដ​ថែម​ទៀតផង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតមែនតែ​បច្ចុប្បន្ននេះ ប្រវត្តិវិទូ​ច្រើន​នាក់​ចាត់​ថា​នេះ​ជា​រឿង​ចៃដន្យ​ក្តី តែ​នៅតែមាន​អ្នក​ដែល​នៅតែ​បន្ត​ជឿ​លើ​ការ​លួច​ចោល​រាជ្យ​របស់​ព្រះ​ចៅ Alexander ទី ១ ដើម្បី​វិល​ត្រលប់​ទៅរក​ជីវភាព​សាមញ្ញ​មួយ​ផុត​កង្វល់​ដដែល។ រហូតមកទល់​ពេលនេះ ផ្នូរ​របស់​តាបស Feodor នៅតែ​ជា​កន្លែង​ដែល​គេ​តែងតែ​ចូលទៅ​គោរពបូជា​យ៉ាងច្រើន​កុះករ​មិនដែល​ខាន​ឡើយ»៕

Related posts