កម្រ​ជួប​! ឃើញ​ទិដ្ឋភាព​២​នេះ កុំថាឡើយ​អ្នកគាំទ្រ សូម្បីតែ សួស វី​ហ្សា ខ្លួនឯង ក៏​ទប់ចិត្ត​មិន​ជាប់ ទម្លាយ​អារម្មណ៍​ពិត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង សួស វី​ហ្សា និង​លោក​ថមី បាន​ឡាយ​លក់​កាបូប ដោយមាន​ចំនួន​អ្នកទស្សនា​ច្រើន​បំផុត​រហូតដល់​ជិត​២០​ម៉ឺន​នាក់ ហើយ​ក្រោយ​ឡាយ​ចប់ គិត​មក​ត្រឹម​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា មាន​អ្នកទស្សនា​សរុប​រហូតដល់​២,៩​លាន​ដង​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ដែលមាន​អ្នកទស្សនា​ដ៏​ច្រើន​លើសលប់​បែបនេះ ក៏​ដោយសារតែ​លោក ថ​មមី តុបតែង​ខ្លួន ធ្វើ​កាយវិការ និង និយាយ​កំប្លុកកំប្លែង ទាក់ចិត្ត​អ្នកទស្សនា ចូល​មើល​ហើយ​ដក​ចិត្ត​មិន​រួច តាមដាន​ដូច​រឿង​ភាគ​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួន​អ្នកមើល​ដ៏​ច្រើន​បែបនេះ ក៏​ត្រូវបាន​អ្នកនាង សួស វី​ហ្សា បញ្ជាក់​នៅពេលនោះ​ថា បំបែក​កំណត់ត្រា​អ្នក​ឡាយ​លក់​អន​ឡា​ញស្រុក​ខ្មែរ ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត ហើយ​រូប​អ្នកនាង​ផ្ទាល់ ឡាយ ច្រៀង ​​ស្ទើរតែ​ស្លាប់​ទៅវិញ​ហើយ ក៏​មិន​ទាន់​មាន​អ្នកមើល​ច្រើនបែប​នេះ​ដែរ ខ្លាំង​ណាស់​ត្រឹម​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​លោក​ថ​មមី វិញ នៅផ្ទះ​តុបតែង​ខ្លួន ធ្វើ​កាយវិការ សម្ដីសំដៅ ដូច​តារា​កំប្លែង​អាជីព​អញ្ចឹង ដើម្បី​ឲ្យ​អ្នកទស្សនា​ ក៏​ដូច​ភរិយា​របស់​លោក​ផ្ទាល់ បាន​សើច​សប្បាយ រំសាយ​អស់​ទុក្ខ​កង្វល់ ហើយក៏​ដើម្បី​មាន​អ្នកទស្សនា​ច្រើន ពេល​ឡាយ​លក់​ផលិតផល​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក នៅ​កន្លែងធ្វើការ​វិញ គេ​ឃើញ​លោក​ថ​មមី តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហារ ស្វាហាប់ ពាក់​អាវធំ ចូលរួម​ប្រជុំ​ប្រចាំខែ ជាមួយ​ក្រុមការងារ មើល​ទៅ ខុសគ្នា​ដាច់​ពី​ទិដ្ឋភាព​នៅផ្ទះ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​សូម្បី​តែ​អ្នកនាង សួស វី​ស្សា ជា​ភរិយា ក៏​ចាប់អារម្មណ៍​ចំពោះ​ទិដ្ឋភាព​ទាំង​២​នេះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ អ្នកនាង សួស វី​ហ្សា បាន​បង្ហោះ ទិដ្ឋភាព ពេល​ប្ដី​ឡាយ​ជាមួយ​ខ្លួន ធ្វើ​ឆ្កួត​ធ្វើជា និង​ទិដ្ឋភាព​នៅ​កន្លែងធ្វើការ​ឈរ​, អង្គុយ​យ៉ាង​ស្រស់​សង្ហា ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​រូបភាព​មួយ​សន្លឹក​នេះ​រយ​លាន​អត្ថ​ន័យ​សម្រាប់​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកគាំទ្រ វិញ បាន​លើកឡើងថា «​ពិត​ណាស់​ប្ដី​ល្អ​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ​តាម​ស្ថានភាព​ក្នុងនាម​ជា​ប្ដី​ដើរ​តួ​ជា​ឪពុក​ផង ជា​បងប្រុស និង​ជា​មិត្ត​គ្រប់​ពេល​ដែល​យើង​ពិបាកចិត្ត​គាត់​អាច​ជួយ​លើកទឹកចិត្ត​យើង​គ្រប់ពេល ខ្ញុំ​សុំ​សរសើរ​ស្វាមី​បង​ និង​បង​ដោយ​ស្មោះ​និង​កាល​គាំទ្រ​ការ​ស្រលាញ់​បង​ជាច្រើន​ឆ្នាំ​, ពិតជា​មានន័យ​ណាស់​បងប្រុស​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី​សំណាង​បំផុត ដែល​អាច​រកបាន​បុរស​ម្នាក់ ដែល​អាច​ធ្វើបាន​គ្រប់​យើង​ដើម្បី​នាង លះបង់​ដើម្បី មិន​ខ្វល់​ថា អ្នកដទៃ​គេ​គិត ឬ​និយាយ​អ្វី​ពី​ខ្លួន​ឡើយ សំខាន់ គាត់​ជា​តួឯក តួកំប្លែង​សម្រាប់​មនុស្ស​ស្រី​ដែល​គាត់​ស្រឡាញ់​, មាន​បុរស​បែបនេះ​ប៉ុន្មាន​នាក់​ទៀត រំភើបចិត្ត​, ចែ​វី​ស្សា​ជា​ម​នុស្ស​សំណាង​ដែរ​បាន​បងប្រុស Tommy ជា​ប្ដី​»៕​

Related posts