កប់! ឆាយ វីរៈយុទ្ធ ដឹកដៃភរិយា សម្ពោធជំនួញថ្មី ជាកាដូថ្ងៃកំណើត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​អាជីព​សិល្បៈ​ហាក់​រង​ការ​ប៉ះទង្គិច​ខ្លះ​ដោយសារតែ​កា​រីក​រាលដាល​ដោយ​ជំងឺ​កូ​វីដ ​១៩ ដូចគ្នា​ទៅនឹង​តារា​ទូទៅ​ដែរ ប៉ុន្តែ​តារា​ចម្រៀង​សំឡេង​ក្រអួន​លោក​ឆាយ វីរៈ​យុទ្ធ បាន​ងាក​មក​មុជ​យ៉ាងជ្រៅ​ទៅក្នុង​វិស័យ​ជំនួញ​វិញ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ឆាយ វីរៈ​យុទ្ធ បាន​ដឹក​ដៃ​ភរិយា​របស់ខ្លួន មក​សម្ពោធ​ជំនួញ​ថ្មី​មួយ​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល​ក្នុងនាម​ជា​សហ​ស្ថាបនិក និង​ម្ចាស់​ភាគហ៊ុន​ទៀតផង។ ការវិនិយោគ​របស់​លោក ឆាយ វីរៈ​យុទ្ធ លើក​នេះ គឺ​ផ្ដោត​លើ​វិស័យ​សុខាភិបាល​វិញ​ម្ដង ដោយ​លោក​បាន​សហការ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​ល្បីៗ បើក​មន្ទីរ​ព្យាបាល​កុមារ​មួយ​ឈ្មោះថា “​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ដំរី​” ដោយបាន​ធ្វើ​ពិធី​ចុះ​អនុស្សារណៈ យោគយល់​គ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​រវាង​ភាគី​ទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​មកកាន់​ក្រុម​អ្នកសារព័ត៌មាន ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់ថា មូលហេតុ​ចម្បង​ដែល​លោក​សហការ​វិនិយោគ​ជា​មួយ​មន្ទីរ​ព្យាបាល​កុមារ ដំរី ក៏​ព្រោះតែ​ចង់​ចូលរួមចំណែក​លើ​កម្ពស់​វិស័យ​សុខាភិបាល​ឯកជន ឲ្យ​បាន​កាន់តែ​រីកចម្រើន សម្រប​ពេលដែល​លោក និង​ភរិយា​ក៏មាន​កូនតូច​ផងដែរ​។ លោក​ចង់​ឲ្យ​មាន​កន្លែង​សម្រាក​ព្យាបាល​មួយ​ដែលមាន​ស្ដង់ដារ សុវត្ថិភាព ហើយ​ល្អ​សម្រាប់​កូនស្រី​របស់លោក​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាយ វីរៈ​យុទ្ធ លើកឡើងថា​៖“​ខ្ញុំ​ក៏មាន​ក្ដី​ស្រ​ម៉ៃ​យូរហើយ ពេលនេះ​ខ្ញុំ​បានសម្រេច​ដូច​បំណង​ហើយ។ មែនទែនទៅ​មន្ទីរពេទ្យ​ព្យាបាល​កុមារ​មួយ​នេះ ខ្ញុំ​កាដូ​ជូន​ភរិយា​ខ្ញុំ​ក្នុង​ថ្ងៃកំណើត ហើយ​ជា​កាដូ​ដ៏​ធំ​មួយ​ជូន​គាត់ ព្រោះថា​ពួកយើង​មានកូន​តូច​ដែរ ដូច្នេះ​មាន​មន្ទីរពេទ្យ​មួយ​ពួកយើង​ស្ងប់ចិត្ត​ហើយ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ មន្ទីរ​សម្រាក​ព្យាបាល​កុមារ ដែលជា​ការវិនិយោគ​រួមគ្នា​នេះ​ទស្ស​នះ​វិស័យ ធ្វើជា​មន្ទីរពេទ្យ​មាន​ក្រមសីលធម៌​ខ្ពស់​, សេវាកម្ម​ល្អ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ម្ពុ​ជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា តារា​ចម្រៀង​លោក ឆាយ វីរៈ​យុទ្ធ មិនបាន​បង្ហើប​ពី​ទុន​វិនិយោគ​នោះ​ទេ គ្រាន់តែ​អាច​និយាយ​ជា​រួម​ថា ជា​ការ​វិនិយោគ​រួមគ្នា​ប៉ុណ្ណោះ​។ លោក​ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​ដោយ​ផ្ដោត​លើ​ការ​ព្យាបាល​កុមារ​នេះ ព្រោះ​លោក​ជឿជាក់​លើ​ដៃគូ​របស់​លោក ដែល​សុទ្ធសឹងតែ​ជា​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​កុមារ ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​នៅ​តាម​មន្ទីរពេទ្យ​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា ឆាយ វីរៈ​យុទ្ធ បច្ចុប្បន្ន​មាន​ជំនួញ​ជាច្រើន​ប្រភេទ ​បន្ទាប់ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី​ម្ចាស់​រោង​ម៉ា​ស៊ី​កិនស្រូវ​នៅ​ខេត្តកំពង់ចាម​។ ជាក់ស្ដែង​ដូចជា ជំនួញ​អង្ករ ដែលមាន​ជាច្រើន​សាខា​, ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ការបង្កើត​មន្ទីរ​ព្យាបាល​កុមារ​ដែល​ទើប​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រួមទាំង​ជំនួញ​មួយចំនួនទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​កត់សម្គាល់​ឃើញថា ភាពជោគជ័យ​របស់​តារាចម្រៀង​រូបនេះ តែងមាន​ភរិយា​ជា​អ្នក​នៅ​ពីក្រោយ​ជួយ​ជ្រោមជ្រែង លើកទឹកចិត្ត និង​ចូលរួម​ជាមួយគ្នា​៕​ ប្រភព ៖ តារាញូស៍

Related posts