នោះ! អ្នក​ស្រី ទ្រី ដា​ណា ថា ធ្វើ​ម៉េច​បើ​យើង​មិន​មែន​ជា​ស្រី​ស្អាត ស្រាប់តែ ឌី សូ​នី​តា ថា «គេ​ថា មនុស្ស​ស្រី​បើ​ខ្លាំង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា បើ​ទោះ​មាន​បញ្ហា​គ្រួសារ​បែបណាក៏ដោយ ក៏​អ្នកស្រី ទ្រី ដា​ណា នៅតែ​សកម្ម​នឹង​ការងារ​មនុស្សធម៌ និង​ការ​ប្រកបមុខរបរ​រក​ស៊ី​របស់​ខ្លួន​ស្ទើរ​គ្មាន​ពេល​សម្រាក​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នកស្រី ទ្រី ដា​ណា ជា​ស្ត្រី​ម្នាក់​ដ៏​រឹងមាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ជាច្រើន​សន្លឹក ហើយ​ពោល​ពាក្យ​ហាក់​បង្អាប់​ខ្លួនឯង​បែប​លេងសើច​ថា «​ធ្វើ​ម៉េច​បើ​យើង​មិនមែនជា​ស្រី​ស្អាត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញ​ការ​បង្ហោះ​សារ និង​រូបថត​ខាង​លើ​នេះ ស្រាប់តែ តារា​សម្ដែង ឌី សូ​នី​តា ចូលទៅ​ខំ​មិន​ថា «​គេ​ថា មនុស្ស​ស្រី​បើ​ខ្លាំង​គឺ​ឯកា ប៉ុន្តែ​ខ្ញុំ​សុខចិត្ត​ឯកា​កុំ​អោយ​តែ​គេ​ជិះជាន់​»​។ តាមរយៈ​នេះ មតិ​មួយ​ចំនួន បាន​សម្ដែង​ការ​គាំទ្រ​Caption​របស់ ឌី សូ​នី​តា ដោយ​លើកឡើង​ថា «​មួយ​ឃ្លា​នេះ​មានន័យ​ណាស់ មេ​, និយាយ​ត្រូវចិត្ត​ខ្ញុំ​ណាស់​, បង​និយាយ​ត្រូវ​ប្អូន​គាំទ្រ​, និយាយ​មក​ត្រូវ​រហូត​បង​អាយ​ដល​, អ្នក​ធ្លាប់ ទើប​យល់​ពី​អារម្មណ៍​មួយ​ហ្នឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តាំងពី​មុន​មាន​បញ្ហា​គ្រួសារ ហើយ​ពេល​មាន​បញ្ហា​គ្រួសារ​ក៏ដោយ ក៏​អ្នកស្រី ទ្រី ដា​ណា ឧស្សាហ៍​បង្ហាញ​ពី​រឹងមាំ​របស់ខ្លួន ដើម្បី​ឲ្យ​អ្នកគាំទ្រ​ធ្វើជា​គំរូ​ផងដែរ​។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​សារ​ថា «​ជឿ​អត់ថា​មនុស្ស​ស្រី​ដែល​រឹងមាំ​ក្លាហាន​បំផុត​គឺជា​មនុស្ស​ស្រី​ដែល​ឯកា​បំផុត​នោះ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​សារ​ទៀតថា «​ខ្ញុំ​ដឹង​ត្រឹម​ថា​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង​រវល់​ជានិច្ច ទោះ​មិនអាច​សម្រេចបាន​ទាំងអស់ តែ​យ៉ាងណា​ក៏បាន​ធ្វើ​រឿង​ជាច្រើន​ក្នុងថ្ងៃនេះ រួច​គិតថា​ត្រូវធ្វើ​អ្វី​នៅ​ថ្ងៃស្អែក ទោះ​កំពុង​ពិបាកចិត្ត កំពុង​ឈឺចាប់​យ៉ាងណា តែ​ខ្ញុំ​មិនដែល​ចោលការ​ងារ ការរកស៊ី មិន​ទន់ជ្រាយ​ទេ ព្រោះ​មាន​មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ខ្ញុំ​ជួយ មនុស្ស​រាប់ម៉ឺន​នាក់​»៕​

Related posts