លើក​ទី​១​ហើយ! ម៉ូ​លីកា​ ​សប្បាយចិត្ត​ចង់​ហោះ ​ពេល​ស្វាមី​​ធ្វើ​បែប​នេះ ​តែ​ នាង​អង្វរ​អ្នក​គាំទ្រ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock ម៉ូ​លីកា បាន​អូសទាញ​ស្វាមី​របស់​ខ្លួន​ឲ្យ​ឡាយ​លក់​ផលិតផល​ជាមួយគ្នា ហើយ​នេះ ក៏​ជា​លើក​ទី​១​ផង​ដែរ ដែល​ប្ដី​នាង មក​ឡាយ​ធ្វើ​ឆ្កួត​ធ្វើជា​ដើម្បី​ឲ្យ​នាង ក៏​ដូច​អ្នកទស្សនា បាន​សើច​សប្បាយ ដោយសារតែ​ការ​តុបតែង​ខ្លួន​បែប​កំប្លែង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឡាយ​ចប់​នៅ​យប់​ថ្ងៃ​ដដែល​នោះ ម៉ូ​លីកា បាន​ស្ក្រី​ន​សត​ចំនួន​អ្នកទស្សនា​នាង​ឡាយ​ជាមួយ​ស្វាមី​ចំនួន​៤​ពាន់​នាក់ អម​ដោយសារ​បញ្ជាក់ថា «​ចាប់​ប្ដី​live​បានសម្រេច សប្បាយចិត្ត​ចង់​ហោះ ចង់បាន​បង​បែបនេះ​រហូត​បានទេ ចេះ​ជួយ​live​ប្រពន្ធ​រកស៊ីប្រពន្ធ​live5​ឆ្នាំ​ហើយ ហត់​ណាស់​ចង់បាន​បេះ​ដូង​នៅ​live​ជាមួយ បងប្អូន​គាំទ្រ​ទេ ជួយ​អង្វរ​ប្ដី​ខ្ញុំ​អោយ​live​ជាមួយ​ខ្ញុំ​រហូត​ផង​បាន​អត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ម៉ូ​លីកា បាន​បង្ហោះ​រូបថត​ខ្លួន​ជាមួយ​ស្វាមី អម​ដោយសារ​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ថា «​ចង់​យាយ​ថា លើក​ទី​១​ហើយ​ឃើញ​ប្ដី​ចេះ​ធ្វើ​ឆ្កួត ធ្វើជា​អោយ​ប្រពន្ធ​សប្បាយ​ចិត្តខ្លាំង អ្នកណា​យល់​អារម្មណ៍ និង​ទេ អគុណ​បងប្អូន ខ្ញុំ​មិន​សប្បាយចិត្ត​រឿង​លក់ដាច់​មិន​ដាច់​ទេ តែ​សប្បាយចិត្ត ដែល​បាន ប្ដី​ខ្ញុំ​ចេះ​ជួយ​live ប្រពន្ធ ចេះ​ធ្វើអោយ​ប្រពន្ធ​សើច love u ប្ដី យប់ និង​ធើ​ទៀត​ok អត់​Meanon Hong»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក៏​មានមតិ​មួយចំនួន​លើកឡើងថា ម៉ូ​លីកា ធ្វើតាម​គេ​ផងដែរ ដោយ​យក​ស្វាមី មក​ឡាយ​ជាមួយ​នោះ ហើយ​ជាការ​ឆ្លើយតប ម៉ូ​លីកា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​លើកឡើងថា «​អូន​មិន​ខ្មាស​គេ​ទេ​ដែល​ត្រូវគេ​ថា​យើង​តាម​គេ តែ​អូន​សប្បាយ​ចិត្តខ្លាំង​ពេល​បង​ធ្វើ​ដើម្បី​អូន នៅ​ក្បែរ​អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ម៉ូ​លីកា បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត​ចំណាយលុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ខណៈ​អ្នក​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រៀបការ អ្នកនាង​ម៉ូ​លីកា ក៏បាន​ពពោះ ហើយ​ធ្វើការ​សម្រាលកូន​ដំបូង​របស់ខ្លួន កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​កូនស្រី​នោះ មានឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា​។ ការ​មាន​កូនស្រី​នេះ គេ​សង្កេតឃើញថា គ្រួសារ​របស់​ពួកគេ កាន់​តែមាន​សុភមង្គល តែ​ឧស្សាហ៍​មាន​រឿងរ៉ាវ​ជាមួយគ្នា​ឥត​ឈប់​ផងដែរ ពាក់ព័ន្ធ​នឹង​ការ​ប្រចណ្ឌ​របស់​ម៉ូ​លីកា ដោយ​ចោទ​ថា ប្ដី​របស់​ខ្លួន​មាន​ស្រី​នោះ​។ តែ​ពេលនេះ ពួកគេ​បាន​ និងកំពុង​បង្កើន​ភាព​ផ្អែមល្ហែម​ដាក់គ្នា​វិញ​ហើយ មើល​ទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់​៕ សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts