ស៊ីដាច់​លើក​មុន​ទៀត​! សួស វី​ហ្សា និង​ថ​មមី ចាប់ផ្ដើម​ឡាយ​២០​នាទី​ដំបូង អ្នកទស្សនា​ជាង​១០​ម៉ឺន ខណៈ​ នេន​ទុំ សុំ​អង្វរ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង សួស វី​ហ្សា និង​លោក​ថ​មមី ជា​ស្វាមី ចាប់ផ្ដើម​ឡាយ​លក់​កាបូប​ទៀតហើយ ដោយ​គ្រាន់តែ​ចាប់ផ្ដើម​ឡាយ​២០​នាទី​ដំបូង​អ្នកទស្សនា​រហូតដល់​១៥​ម៉ឺន​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ការ​ឡាយ​របស់​ពួកគេ​លើក​មុន ក្នុង​រយៈពេល​ដូចគ្នា អ្នកទស្សនា​ត្រឹម​១២​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា បើ​មិន​គិត​រយៈពេល ​ចំនួន​អ្នកទស្សនា​សរុប​ប្រហែល​មិន​ឈ្នះ​លើក​មុន​ទេ​មើល​ទៅ ព្រោះ​លើក​នេះ អ្នកទស្សនា​ឡើង​លឿន​មែន រហូតដល់​១៦​,១​ម៉ឺន​នាក់​ខ្ពស់​បំផុត ហើយក៏​ចុះទៅ​វិញ​លឿន​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លើក​មុន​ឡើង​អ្នកទស្សនា​ឡើង​រាង​យឺត​ជាង​លើក​នេះ​ក៏​ពិតមែន តែ​ឡើង​ខ្ពស់​រហូតដល់​ជិត​២០​ម៉ឺន​នាក់ ហើយ​មិន​ងាយ​ស្រក​វិញ​នោះ​ទេ។ ការ​ឡាយ​លើក​មុន ​កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ គិត​មក​ដល់​ពេល​នេះ មាន​អ្នកទស្សនាសរុប៣,២លានដងឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ការ​​​ឡាយ​យប់​នេះ​វិញ ក្នុងចំណោម​អ្នកទស្សនា​ដ៏​ច្រើន​លើសលប់​នេះ ក៏មាន​នេន​ទុំ ផង​ដែរ ហើយ​លោក ​ថែមទាំង​ចូល​ទៅ​ខំ​មិន សុំ​អង្វរ​ថា «សុំ​អង្វរ​មី​ខ្មី​អើយ ទុក​បី​យូ (View)​ខ្ញុំ​លក់​ប្រហុក​ផង​លោក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ នេន​ទុំ បាន​បង្ហោះ​រូបថត​ទួល​ប្រហុក​ផ្អក​នៅ​ឯ​វាលស្រែ អម​ដោយសារ​បញ្ជាក់​ថា «​ខាន​live​ជិត​១​ខែ​ហើយ ល្ងាច​នេះ​ឡើង​live​លើ​ចុង​ត្នោត​ម្តង ចាំ​មើល​ប្លែក​មិន​ប្លែក ជួប​គ្នា​ល្ងាច​នេះ​លើ​ចុង​ត្នោត​»​។ តែ​ដល់​ពេល​ល្ងាច​មិន​ឃើញ​លោក​ឡាយ​ទេ ហើយ​យប់​ថ្ងៃ​ដដែល​ ក៏​ចូល​មើល សួស វី​ហ្សា និង​ថ​មមី ឡាយ​តែម្ដង​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts