កុំ​ចេះតែ​ថា​! ឡាយ​ធ្វើ​ឆ្កួត ឲ្យ​គេ​សើច​​, គេ​ថា​ឲ្យ​ខ្លួន បំពុល​សង្គម ស្រាប់តែ សួស វី​ហ្សា តប​វិញ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​សំណូមពរ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ ឲ្យ​ធ្វើការ​ឡាយ​នោះ​, តារា​ចម្រៀង សួស វី​ហ្សា និង​លោក​ថ​មមី បានធ្វើការ​ឡាយ​វីដេអូ នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​នៅក្នុងការឡាយនេះ មាន​អ្នកទស្សនា​ច្រើន​បំផុត​រហូតដល់​១៦,១​ម៉ឺន​នាក់​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​លក់​ផលិតផល បង្កប់​នូវ​ការលេង​កំប្លុកកំប្លែង​ឲ្យ​អ្នកទស្សនា​បាន​សើច​សប្បាយ​រំសាយ​អស់​ទុក្ខ​កង្វល់​នេះ មាន​មតិ​មួយ​នោះ បាន​យល់​ឃើញ​ថា ពួកគេ​កំពុង​បំពុល​សង្គម ក៏​ធ្វើការ​សំណូមពរ​ថា «​សូម​អង្វរ​កុំ​បំពុល​សង្គម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប សួស វី​ហ្សា បាន​បញ្ជាក់​ថា អត់​មានការ​បំពុល​សង្គម​អី​ទេ ដោយសារតែ​ពួក​ខ្លួន​សម្ដែង​នេះ​ក្នុង​អត្ថន័យ​លេងសើច ហើយក៏​គ្មាន​ខ្លឹមសារ​ណាមួយ ដែល​ខ្លួន​ប្រកាស​ថា​ឲ្យ​ធ្វើ​ដូច​ពួកខ្លួន​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សួស វី​ហ្សា បានបញ្ជាក់​ទៀតថា ក្រៅពី​ធ្វើ​ឆ្កួត ពួកខ្លួន​មានការ​ងារ​ធ្វើ​ល្អ​ខាងក្រៅ មាន​កិត្តិយស​ត្រឹមត្រូវ គ្រាន់តែ​ថា​ក្នុង​ឡាយ​ខ្លួន​លេងសើច​ឲ្យ​បងប្អូន​សើច​ទេ បើ​ថា​ខ្លួន​ឆ្កួត​គ្រប់​ពេល គ្រប់​វេលា​ទៅ​ណា​ក៏​អូសទាញ​ឲ្យ​គេ​ទៅ​ចឹ​ង ចាំ​ពួក​ខ្លួន​ខុស​។ ប៉ុន្តែ​ការងារ​រកស៊ី​ផ្សេងៗ មិន​ថា​តូច មិន​ថា​ធំ លុយ​ប្រាក់​ម៉ឺន ប្រាក់​ពាន់ ខ្លួន​មាន​ទាំងអស់ ខ្លួន​រកស៊ី​ថ្លៃថ្នូរ គ្រាន់តែ​ថា​ក្នុង​ឡាយ​នេះ ខ្លួន​ធ្វើ​ឆ្កួត ដើម្បី​ឲ្យ​បងប្អូន​បាន​សើច ស្បើយ​ទុក្ខ​កង្វល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សួស វី​ហ្សា បញ្ជាក់​បន្ថែមថា ថ្ងៃនេះ ឡាយ​បាន​១៦១​ខេ ខ្លួន​ធ្វើ​ដើម្បី​ឲ្យ​បងៗ​ទាំងអស់គ្នា ដែល​កំពុងតែ​សេដ កំពុងតែ​ពិបាកចិត្ត កំពុងតែ​អត់​សប្បាយចិត្ត កំពុងតែ​ដេក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ អូស​ឃើញ​ពួកខ្លួន​ឡាយ បាន​សើច សប្បាយ ឆាប់​ជា បាន​ត្រឡប់ទៅផ្ទះ​វិញ​ជួបជុំ​គ្រួសារ ហើយ​បើ​មិន​ចូលចិត្ត​ពួក​ខ្លួន​លេង​អញ្ចឹ​ងទេ ពួកខ្លួន​នឹង​ឈប់​លេង​បែបនេះ​ទៀត​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

Related posts