កូន​ល្អ! ជិត​ដល់​បុណ្យ​ភ្ជុំបិណ្ឌ​, អ៊ឹម ជីវ៉ា ជូន​មាស ​ដល់​អ្នក​ម្ដាយ​២​តម្លឹង​, ថវិកា​២៥០០​ដុល្លារ​ ហើយ​រៀបរាប់​យ៉ាង​កម្សត់​ថា​…(​មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ៊ឹម ជីវ៉ា នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ មាន​សេចក្ដី​ក្ដី​រំភើប​ចិត្ត និង​សរសើរ មិន​ដាច់​ពី​មាត់ ក្រោយពី​លោក​ បាន​ក្រាបថ្វាយបង្គំ​អ្នក​ម្ដាយ ជូន​មាស​២​តម្លឹង ថវិកា​២៥០០​ដុល្លារ​ដល់​រូប​គាត់​ សម្រាប់​ចាយវាយ​ផ្សេងៗ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ខាង​មុខ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក លោក​អ៊ឹម ជីវ៉ា បាន​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា «​វីដេអូ Surprise ដល់​អ្នក​ម្តាយ​បង្កើត ក្រាប​ថ្វាយបង្គុំ​បាតជើង ជូន​មាស​គាត់​ចំនួន 2​តម្លឹង និង ថវិកា​ចំនួន 2500$ ទុក​អ្នក​ម្តាយ​ចាយវាយ​ពេល​បុណ្យកាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​ និង​ទុក​ប្រើប្រាស់​ផ្សេងៗ
ដែល​អ្នក​ម្តាយ​ចង់​ធ្វើ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំ​ឈាន​មកដល់​ថ្ងៃនេះ​គឺ​គ្រួសារ​យើង​ក្រលំបាក​ណាស់! អ្នក​ម្តាយ​ហត់​ណាស់ អ្នក​ម្តាយ​ត្រូវ​ដើរ​តួ​ជា​ឪពុក​ផង​ជា​ម្តាយ​ផង​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ វេទនា​គ្រប់បែបយ៉ាង! អ្នក​ម្តាយ​តែងតែ​អប់រំ​កូន​ថា អ្នកណា​ចង់​ដៀល​ថា ​យើង​គេ​ដៀល​ចុះ​សំខាន់​កុំ​អោយ​តែ​កូន​ទៅ​បៀតបៀន​អ្នកដទៃ ស៊ី​១​ពោះ​រស់​មួយពេល ត្រូវ​សាង​អំពើ​ល្អ និង​គោរព​ស្រលាញ់​មនុស្ស​ជុំវិញខ្លួន និង​កុំ​ខ្វល់​ពី​សំដី​អ្នកដទៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​សូម​អរគុណ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ ដែល​តែងតែ​ជួយ​ហៅ​ខ្ញុំបាទ​ទៅ​ថត​ឬ​ផលិត​ស្ព​ត​វិ​ដេ​អូ​ផ្សេង​ជូន​ក្រុមហ៊ុន​ពួកគាត់ បើ​គ្មាន​បងៗ​និង​ប្អូនៗ ចាំ​ជួយ​ហៅ​ថត​ក៏​ខ្ញុំ​គ្មាន​ចំណូល​ដែរ សូម​អរគុណ​ណាស់​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​ ដែល​សហការ​ជាមួយ​ខ្ញុំបាទ អំពើ​ល្អ​មិន​សាបសូន្យ ដោយ​ក្តី​គោរពៈ អ៊ឹ​ម ជីវ៉ា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​កូន​ល្អ​, ប្រពៃ​ណាស់​បង ធ្វើ​បុណ្យទាន់​ខែភ្លឺ​, ល្អ​ណាស់​អូន​, ប្រពៃ​ណាស់​ប្អូន ធ្វើ​បុណ្យទាន់​ខែភ្លឺ កុំ​ចាំ​ពេល​ហៅ​មិន​ឮ​បានធ្វើ នេះ​ជា​ទង្វើ ចិត្តសប្បុរស ដឹងគុណ​ស្ម័គ្រស្មោះ​នឹង​បុព្វការី​ និង​ជា​កញ្ចក់​ដល់​ជន​ប្រុស​ស្រី គួរតែ​លៃលក​ថែរក្សា!,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ល្អ​ធ្វើ​បុណ្យ​នឹង​អ្នក​មានគុណ ​ត្រូវ​ណាស់ ​ហើយ​ក៏​​​កូន​រកស៊ី​បាន​ច្រើនៗ​ជាង​អ្វី​ទាំងអស់​ណា​ប្អូន​សូម​អោយ​អ្នក​ម៉ាក់​អាយុ​វែង​និង​សុខភាព​ល្អ​រហូត​មួយជីវិត​ផង​, ប្រពៃ​ណាស់​ក្មួយប្រុស គួរ​អោយ​ស្រលាញ់​, កូន​ល្អ ធ្វើឆ្កួតធ្វើជា​​ ក៏​ព្រោះតែ​អ្នកមានគុណ​»៕​

Related posts