មិន​ទាន់​ចប់ទេ! ស្ដាប់ អ្នកនាង​ ម៉េង កែវពេជ្ជតា និងក្រុមព្រះសុរិយា ចេញ​​​តតាំង​គ្នា ​ដោយ​លើក​ហេតុផល​រៀងៗខ្លួន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​តស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​រក្សា​ប្រភព​ម្ចាស់​ដើម​លើ​បទ​ចម្រៀង ហើយ​ក្នុងនោះ អ្នកនាង​ក៏បាន​លើក​ជា​ឧទាហរណ៍ ដែល​អ្នកនាង​យក​បទ «​ជំនោរ​ដើមខែ​» មក​ច្រៀង​ឡើងវិញ ដោយ​កែ​ទំនុកច្រៀង​ចាស់​ផង តែ​អ្នកនាង​នៅតែ​ដាក់​ប្រភព​ម្ចាស់​ដើម ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ឃើញ​ហើយ​យក​គំរូ​តាម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ការ​លើក​ជា​ឧទាហរណ៍​របស់​អ្នកនាង ត្រូវបាន​គេ​យល់ថា អ្នកនាង ទាមទារ​សិទ្ធិ​ម្ចាស់​ដើម​ពី​បទ​ចម្រៀង​ខាង​លើ​នេះ ទើប​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​រិះគន់​អ្នកនាង​យ៉ាងខ្លាំង​ និងបង្ហាញពីម្ចាស់បទដើមទៀតផង។ ទន្ទឹមនឹងនេះ ក៏មានគេហទំព័រមួយ បានចុះផ្សាយជុំវិញប្រភពនៃបទនេះ ដោយដាក់ចំណងជើងថា «ដឹងការពិតហើយ! តាមពិតម្ចាស់សំនៀងដើម បទ “ជំនោរដើមខែ” មិនមែនជាកម្មសិទិ្ធរបស់ ម៉េង កែវពេជ្ជតា ទេ គឺជារបស់ លោកស្រី អែម សុខា …(មានវីដេអូ)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញការចុះផ្សាយបែបនេះ ក្រុមព្រះសិរុយា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា បានចែករំលែកព័ត៌មាននេះ ហើយលើកឡើងថា «ត្រឹមតែការស្រាយចម្ងល់របស់មហាជនតែប៉ុណ្ណោះ
មិនមែនជាអ្នកកាត់សេចក្តីឲ្យអ្នកណាខុស​ អ្នកណាត្រូវឡើយ។
សូមមេត្តាកុំលាបពណ៌ពួកខ្ញុំដែលជាក្រុមស្រាវជ្រាវឲ្យសោះ ពីព្រោះពួកខ្ញុំ ខុសពីអ្នកចម្រៀង គឺខុសត្រង់ថា ពួកខ្ញុំប្រឹងធ្វើការងារដោយកម្លាំងខ្លួនឯងសុទ្ធសាធ​ ទោះបីជាពួកខ្ញុំបានការគាំទ្រពីមហាជនកម្រិតណាក៏ដោយ​ ក៏ខ្ញុំនៅតែធ្វើ និងដំណើរការទៅមុខបានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកចម្រៀងវិញ​ កាលណាមានព្រឹត្តិការណ៍ណាមួយ​កើតឡើងលើខ្លួនហើយនោះ​ ខ្លួនកាន់តែល្បីល្បាញក្នុងបណ្តាញសង្គមធ្វើឲ្យមហាជនស្គាល់ច្រើន តម្លៃនៃការលក់សំឡេងក៏បានសមគួរតាមនោះដែរ។ចឹងហើយសូមមេត្តាកុំផ្ចាញ់ផ្ចាល់ជាមួយនឹងពួកខ្ញុំ ដែលជាក្រុមស្រាវជ្រាវអីណា។ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃដដែលនេះ ក្រុមព្រះសុរិយា បានបង្ហោះសារទៀតថា «ខ្ញុំ​សូម​ស្នើ​ចិត្ត​ដោយ​ទទូច មេត្តា​បងប្អូន​មួយ​ចំនួន​ ដែល​កំពុង​យល់​ខុស​មក​លើ​ការស្រាវជ្រាវ​បកស្រាយ​របស់​ពួក​ខ្ញុំ សូម​មេត្តា​ចូល​ស្តាប់​បទ​អធិប្បាយ​មួយ​នេះ​អោយ​ចប់ ពី​ដើម​ដល់​ចប់​ម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ក្នុង​បទ​អធិប្បាយ​នេះ​មាន​វគ្គ​ណា​បញ្ជាក់​ពួក​ខ្ញុំ​កាត់សេចក្តី​អោយ​នរណា​ខុស ឬត្រូវ​ទេ ក្នុង​បទ​អធិប្បាយ​នេះ​គ្រាន់តែ​បង្ហាញ​លំហូរ​ពិត​នៃ​ពី​ការ​កកើត​នៃ​ចម្រៀង​បទ​ក្រមុំ​ស្រុកស្រែ និង​ការ​យក​បទ​នេះ​មក​ផលិត​កែសម្រួល​ជា​បន្តបន្ទាប់​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ត្រង់​នាទី​ណាមួយ​? មាន​វាយប្រហារ​លើ​នរណាម្នាក់​? មួយទៀត នៅ​នាទី ទី​១២ និង ១២​វិនាទី បានបញ្ជាក់​យ៉ាងច្បាស់​ថែម​ទៀតថា នៅ​ទសវត្ស​៩០ មាន​អ្នកចម្រៀង​ជា​ច្រើន​បាន​យក​បទ​ចម្រៀង​ដែល​តារា​ចម្រៀង​លំដាប់​កំពូល​ម៉េង កែវពេជ្ជតា បាន​កែសម្រួល​ទំនុកច្រៀង​នោះ យក​ទៅ​ចម្រៀង​ជា​បន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​លោក​អ្នកនាង​បងប្អូន​បាន​ស្តាប់ ដោយ​យកចិត្ត​ទុក​ទេ​? ឬមួយ​ក៏​មិនទាន់បាន​ស្តាប់​ហើយ​ធ្វើការ​វិនិច្ឆ័យ​តែម្តង​។​ សូមមេត្តា​កុំ​ប្រើ​ដួងចិត្ត ប្រកាន់​និយម អញ​និយម បក្សពួកនិយម យក​មក​ធ្វើការ​វិនិច្ឆ័យ​ដោយ​មិនបាន​សិក្សា​ពី​គេ​អី​ណា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅល្ងាចថ្ងៃដដែលនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានស្ក្រីនសតសារឆ្លើយខំមិន របស់ក្រុមព្រះសុរិយា អមដោយសារ បញ្ជាក់ថា «មនុស្ស​ព្យាបាទ ទោះ​យើ​ង​មិន​ខុស​ក៏​ប្រឹង​សាង​កំហុស​អោយ​យើង​ដែរ។ ម្តង​ហើយ​ម្តងទៀត។ សូមកុំ​សួរ​ខ្ញុំ​ថា​ កាលណា​ចប់! មើល​ទៅ តើ​គេ​ឬ​ខ្ញុំ​មិន​ព្រម​ចប់ ? លួច​វាយប្រហារ​ក្រោយខ្នង​តែ​រហូត​បែបនេះ​គេ​ចង់​ចប់​ទេ? ឯណា​គំនិត​អ្នក​ស្រលាញ់​សិល្បៈ? ឯណា​គំនិត​អ្នកអព្យាក្រឹត? ខំ​អួត​ថា បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​ពី​សិល្បៈ​ដើម្បី​លើក​​ស្ទួយ​អ្នកសិល្បៈ​ធ្វើ​ស្អី ​បើតាម​ចងអាឃាត​អ្នកសិល្បៈ​អត់​ឈប់ឈរ​សោះ​អញ្ចឹង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​មុន​មិនដឹង​ជា​អ្នកណា​ទេ ចង់​បំបាក់​ខ្ញុំ​ពេក ខំ​ប្រឌិត​ថា​ខ្ញុំ​ចង់​ដណ្ដើម​បទ​ចម្រៀង ជំនោរ​ដើម​ខែ​ដែលជា​សំនៀង​ដើម​របស់​លោកស្រី ម៉ម សុខា មកធ្វើជា​កម្ម​សិទ្ធិ​ខ្លួនឯង! ម៉េច​ក៏​លេង​ទម្លាក់​ថ្ម​ធំៗ​លើ​គេ​ម្ល៉េះ? សម​ហេតុផល​ទេ? សួរថា បើ​ខ្ញុំ​ចង់​បំបាត់​ឈ្មោះ​គាត់​មែន រឿង​អី​ដែល​ខ្ញុំ​ខំ​ដាក់ឈ្មោះ​គាត់​នៅ​ជួរ​លើ​ខ្ញុំ​ផង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ​ខ្ញុំ​ច្រៀង​តាំងពី ៩៨​បើ​ខ្ញុំ​មិន​ប្រាប់ថា​ជា​បទ​គាត់​ក៏​គ្មាន​នរណា​ដឹង​ដែរ ឯ​អ្នក​ដែល​អួត​យក​មុខ​ថា​ដឹង​នោះ​គឺ​ក្រោយ​ខ្ញុំ​បង្ហោះ​ទេ។ ថ្វី​ត្បិត​ខ្ញុំ​មិន​ច្រៀង​តាម​ទំនុក​របស់គាត់​ទាំងស្រុង​ តែ​ខ្ញុំ​បានដាក់​ឈ្មោះ​គាត់​ពេញ​បង្ហាញ​ពី​ក្តី​គោរព​ម្ចាស់​ដើម ប៉ុន្តែ​នាង​បាន​មុន្នី​ល័​ក្ខ​ទៅវិញ​ទេ​ដែល​យក​បទ​ខ្ញុំ​ទៅ​ច្រៀង​ទាំងស្រុង មិនមែន​១​បទ​គឺ​ជិត​២០​បទ​មិនដែល​ដាក់ឈ្មោះ​ខ្ញុំ​សោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​បទ​ជំនោរ​ដើម​ខែ​នេះ​ក៏​នាង​មិន​ដាក់​ទាំង​ឈ្មោះ​ខ្ញុំ និង​ឈ្មោះ​លោកស្រី សុខា ប៉ុណ្ណឹង​ហើយ​នៅ​មើល​មិនដឹង​ទៀតថា​ នាង​ចង់​គិត​អ្វី? តើ​រវាង​ខ្ញុំ និង​នាង​បាន​មុន្នី​ល័​ក្ខ អ្នកណា​ដែល​មាន​គំនិត​អាក្រក់​មុខ​ក្រាស់​ចង់​ធ្វើ​ជា​ម្ចាស់​បទ​គេ​ដោយ​អត់​ខ្មាសអៀន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្មមៗ​បាន​ហើយ​ កុំ​ពូកែ​បង្វែរ​សាច់រឿង​អោយ​គេ​ខឹង​ខ្ញុំ​ពេក ចេះ​ខ្លា​ច​បាប​ផង ជាពិសេស​ខ្ញុំ​មិន​ចង់អោយ​ក្រុមគ្រួសារ​អ្នកស្រី ម៉ម សុខា យល់​ខុស​ហើយ​អន់ចិត្ត​ចំពោះ​ខ្ញុំ​ដែល​ការពិត​ខ្ញុំ​ជា​អ្នក​ខំ​លើក​តម្កើង​លោកស្រី​តាំងពី​គ្មាន​នរណា​ម្នាក់​ដឹង​សោះ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក៏​ធ្វើការ​សូម​អភ័យទោស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោកស្រី និង​សោកស្តាយ​ផង ដែល​គ្រាន់តែ​ខ្ញុំ​ចង់​លើក​ស្ទួយ​ឈ្មោះ​របស់លោក​ស្រី​កុំ​អោយគេ​ភ្លេច​សោះ ក៏​អាចអោយ​ក្រុម​ពាល​មិន​ខ្លា​ច​បាប​ឆ្លៀត​ចូលមក​ហែកហួរ​យកចំណេញ​ទៅ​កើតដែរ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រើន​ថ្ងៃ​ហើយ ​ដែល​អ្នក​តែង​ព្យាយាម​លាប​ពណ៌​អោយ​ខ្ញុំ ខ្ញុំ​មិនដែល​តប ហើយ​ដែល​ខ្ញុំ​មិន​តប មិនមែន​ព្រោះ​ពួក​អ្នក​និយាយ​ត្រូវ​ទេ តែ​ព្រោះ​ខ្ញុំ​ដឹងថា​ . នេះ​ជា​ល្បិច​របស់​ពួក​អ្នក​អូស​បន្លាយ​អោយ​ក្លាយជា​ជម្លោះ​ត​ភាគ​ដើម្បី​ចំណាប់អារម្មណ៍។ . ពួក​អ្នក​មានបំណង​អូស​ខ្ញុំ​អោយក្លាយ​ជា​តួ​កំណាច​ក្នុង​រឿងស្រី​មាយាដកខ្ញី​របស់​ពួក​អ្នក។ . ពួក​អ្នក​ចង់អោយ​ខ្ញុំ​ហត់ អស់កម្លាំង ហើយ​ទម្លាក់ចោល​ការតស៊ូ​មតិ​នេះ​. ពួក​អ្នក​ចង់អោយ​មហាជន​ភ្លេច​ពី​ចំណុច​ចាប់​ផ្ដើម​ពិតប្រាកដ ដែល​ដំបូង​ខ្ញុំ​គ្រាន់តែ​ចង់បង្ហាញ​គំរូ​ទៅកាន់​អ្នក​ដែល​យក​បទ​ចម្រៀង​គេ​ទៅ​ច្រៀង​ថា​គួរ​រៀបចំ​បែបណា សរសេរ​ឈ្មោះ​ម្ចាស់​គេ​យ៉ាងម៉េច​ដូចដែល​ខ្ញុំ​ធ្វើ​ជា​គំរូ​អោយ​មើល មិនមែន​ខ្ញុំ​ដណ្ដើម​ធ្វើ​ជា​ម្ចាស់​បទ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

. ពួក​អ្នក​ចង់​អោយ​គេ​ភ្លេច​ពី​កំហុស​ដ៏​ធំ​របស់​នាង​បាន មុន្នី​ល័​ក្ខ​មួយទៀត ដែល​លួច​យក​បទ​ចម្រៀង​ខ្ញុំ​ជិត​ម្ភៃ​បទ​ទៅ​ច្រៀង​លក់ដូរ​មិន​សុំ មិន​ដាក់ឈ្មោះ​ខ្ញុំ​ជា​ម្ចាស់ ​ហើយ​ខំ​លើក​យក​រឿង​ចម្រូងចម្រាស​ពីបទ​ចម្រៀង ជំនោរ​ដើម​ខែ តែមួយ​បទ​នេះ​វិញ​ដើម្បី​បន្លំ​អោយ​កំហុស​ធំ​របស់​នាង​ប្រែជា​ស្រាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺជា​ល្បិច​ថ្មី​អោយ​ម្ចាស់​ស្នាដៃ​ក្លាយជា​បិសាច​ឯ អ្នក​លួច​ក្លាយជា​ហង្ស។ ល្បិច​ថោកៗ​បែបនេះ​គឺ​ចង់យក​ជើង​រាទឹក​និង​ចង់​បំបាក់​ខ្ញុំ​អោយអស់​កម្លាំង​បោះបង់​ការទាមទារ​សិទ្ធិ​ជា​ម្ចាស់​បទ​របស់ខ្ញុំ។ សុទ្ធតែជា​មនុស្ស​ប្រុស តែ​ចោមរោម​ធ្វើបាប​ស្ត្រី​ម្នាក់ វា​មិន​បង្ហាញ​ពី​ភាព​អស្ចារ្យ​ទេ តែ​វា​បង្ហាញ​ថា​ពួក​អ្នក​កំសាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួក​អ្នក​គួរតែ​ស្លៀក​សារុង​វិញ​ត្រូវ​ជាង! ល្មម​ឈប់​បាន​ឬ​នៅ? បើមិន​ខ្មាស​ខ្ញុំ​ទេ អ្នក​គួរ​ចេះ​ខ្លាចចិត្ត​មហាជន និង​អ្នកគាំទ្រ​ ដែល​ខ្លះ​គាត់​ខំ​បរិច្ចាគ​ថវិកា​​ដើម្បី​ទ្រទ្រង់​ព្រោះតែ​ការជឿជាក់​លើសម្តី​អួត​របស់​អ្នក​ថា ​ស្រលាញ់​ការពារ​សិល្បៈ តែ​ធាតុ​ពិត​ពួកគាត់​មិន​ដឹងថា ​អ្នក​កំពុង​តាម​ក្តិចត្រួយ​រោយ​ម្ទេស​លើសិល្បៈការិនី​រូបនេះ​រហូតមក​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ទេ​ដែល​គេ​ថា​អ្នក​មិនបានធ្វើ​អោយ​ត្រូវ​នឹង​ទិសដៅ និង​មិន​គោរព​វិជ្ជាជីវៈ តែ​អ្នក​បែរ​ជា​ចាំតែ​វាយប្រហារ​សិល្បៈ​ណា​ ដែល​ខ្លួន​ស្អប់​តាម​ចិត្ត​គំនុំ​ព្រោះតែ​អ្នក​តាម​ផ្ចាញ់​គេ​មិនបាន ?»៕
​​

Related posts