ស្ងាត់​ៗ តារា​សម្តែង​កែវ ពេជ្រពិសី សម្រាល​​​កូន​ប្រុស មុន​កំណត់ ខណៈ​សុខភាព​ម្ដាយ និង​កូន…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ តារា​សម្តែង​ស្រី​ស្រស់​សោភា កែវ ពេជ្រ​ពិសី ​​​​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​កាណាដា​នោះ​ ពេលនេះ អ្នកនាង​មាន​ផ្ទៃពោះ ​ហើយ​ត្រូវ​កាត់​សម្រាល​កូន មុន​កាល​កំណត់ ខណៈ​កន្លងមកប្រាប់​ថា អ្នក​នាងនឹង​សម្រាល​កូន នៅ​ចុង​ខែកញ្ញា ឆ្នាំ២០២១នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កែវ ​ពេជ្រ​ពិសី បាន​សរសេរ​សារបង្ហោះនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា «​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​កូនប្រុស​សម្លាញ់​ម៉ាក់​បាន​ចាប់កំណើត បានឃើញ​ពិភពលោក​ដ៏​ស្រស់បំព្រង ម៉ាក់​និង​ប៉ា​សូម​ជូនពរ​កូន​ឲ្យ​មាន​សុខភាព​ល្អ កំលាំង​មាំមួន ប្រាជ្ញា​ឆ្លាត​វៃ ព្រមទាំង​មានសំណាង​ពេញ​មួយ​ជីវិត​។ ប៉ា​ម៉ាក់​ស្រឡាញ់​កូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​​​ថា អ្នកនាង កែវ ពេជ្រ​ពិសី បាន​ភ្ជាប់​ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មកពី​កាណាដា ឈ្មោះ លោក ពៅ សម្បត្តិ បាន​ជិត​១​ឆ្នាំ​កន្លះ និងបាន​រៀប​គម្រោង​រៀបការ​តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០​មកម្ល៉េះ​។ ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅវិញ ដោយសារតែ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលនេះ នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​នោះ គឺ​កូនប្រុស​ដែល ​​គ្រោង​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះហើយ។ តែមិនដឹងមូលហេតុអ្វីទេ ស្រាប់តែអ្នកនាងធ្វើការវះកាត់សម្រាលមុនការកំណត់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​​ ពេជ្រ​ពិសី បានបញ្ជាក់​ឱ្យដឹង​ថា នាង​ធ្លាប់​ បាន​ទៅពិនិត្យ​សុខភាព​ជា​ញឹកញាប់​នៅ​មន្ទី​រពេទ្យ​មួយ​ដែល​មានគុណ​ភាពមិន​ចាញ់​ពេទ្យ​ថៃ​ទេ ហើយ​នាង​មិន​បារម្ភ​ការឆ្លង​ទន្លេ​កូន​ទី​១​នេះដែរ បើទោះ​បីជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​៕

Related posts