ថា​មែន​ៗ​! ទើបតែ​ភ្ជាប់​ពាក្យ និង​ស្វី​តៗ​ជាមួយគ្នា​សោះ ស្រាប់តែ​អា​ជី ប្រកាស​ លែង​ប្ដី​ចោល ដោយសារតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ Ah Gi Leader ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​រួចមកហើយ​ថា រូបនាង ជា​នារី​វ័យក្មេង​ម្នាក់ ដែល​ជោគជ័យ​លើ​ការលក់​ផលិតផល​តាម​អន​ឡាញ ហើយ​ធ្លាប់​អះអាងថា ក្នុង​១​ថ្ងៃ​ខ្លួន​អាច​រកបាន​ក្នុង​ចន្លោះ​ពី ២​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ah Gi Ladies មានឈ្មោះ​ពិត​ថា តេង ស៊ី​ណាត ហៅ អា​ជី បាន​ភ្ជាប់ពាក្យ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ ហើយ​គ្រាន់តែ​ថ្លៃ​បណ្ដា​ការ ដែល​អា​ជី ទទួលបាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះមួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​ពួកគេ បានទទួល​ឱកាស​ការងារ​ជា​បន្តបន្ទាប់ និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ស្ទើរតែ​គ្រប់ការ​ឡាយ​លក់​ផលិតផល តែ​ថ្មីៗ​នេះ ស្រាប់តែ​បាត់​វត្តមាន​គូ​ដណ្ដឹង​របស់​នាង លេង​ឃើញ​បង្ហាញមុខ​ជាមួយគ្នា​ទៀត ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​មាន​ចម្ងល់ ហើយក៏​សួររក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែល​មានការ​សួរ​រក​នោះ អា​ជី បាន​ប្រាប់​នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​២០ ខែកញ្ញា​ថា ថ្ងៃនេះ ខ្លួន​ចេញ​ឡាយ ប្រកាស​នៅ​ទំព័រ​ឡាយ​ច្បាស់ៗ ហើយ​អត់​ក្រឡាស់​ពាក្យសម្ដី​វិញ​ទេ ហើយ​ឈប់​សួរ​ម្នាក់​ហ្នឹង​តទៅទៀត ខ្លួន​លែង​គ្នា​ហើយ ប៉ា​ម៉ាក់​ទាំងសងខាង​មកហើយ លែង​គ្នា​ដាច់​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី បញ្ជាក់ទៀតថា បើ​ខ្លួន​ថា លែង​គ្នា លែង​គ្នា​ហើយ ហើយ​កុំ​និយាយ​ឈ្មោះ​ម្នាក់​ហ្នឹង​ឲ្យ​ខ្លួន​ស្ដាប់​ទៀត​។ ម្នាក់​ហ្នឹង​គ្មានអ្វី​ស្អាត​សម្រាប់​ខ្ញុំ​ទេ មុខ​ដូច​ឆ្កួត ខ្លួន​សម្រេចចិត្ត​លែងចោ​ល​ហើយ ហើយ​ខ្លួន​មក​ឡាយ​ថ្ងៃនេះ មករក​ប្រុស រក​ឈ្មោល អីចឹង​អ្នកណា​គេ​ដែល​Single សង្ហា ១​ម៉ែត្រ​៨២, ១​ម៉ែត្រ​៨៣ ឬ​១​ម៉ែត្រ​៨៥ ដាក់​CV​មក ខ្លួន​ក្រមុំ​ចែស​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អា​ជី បាន​ប្រាប់ទៀតថា កុំ​យក​រឿង​នេះ ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​សោះ ពួកខ្លួន​គ្រាន់តែ​ភ្ជាប់ពាក្យ​ទេ លែង​គ្នា​ពេលណា​ក៏បាន​ដែរ​។ ខ្លួន​ស្អាត​ពី​ធម្មជាតិ​ទាំងអស់ ម្នាក់​ហ្នឹង​ស្អាត​ដោយសារ​ការកែ ចឹ​ង​ខ្លួន​អត់​ត្រូវ​ការយក​មនុស្ស​កែ មក​ធ្វើជា​ប្ដី​ទេ ខ្លួន ត្រូវ​ការយក​មនុស្ស​ធម្មជាតិ​ដូច​ខ្លួន​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts