ចប់​ហើយ​ពូ​ម៉ៅ! អស់​ទ្រាំ​ត្រឹម​នេះ​ អ្នកស្រី ទ្រី ដា​ណា បង្ហោះ​សារ ​ផ្ញើ​ទៅ​អតីត​ស្វាមី ​ឲ្យ​ភ្ញាក់ខ្លួន​ឡើង ​យកប្រពន្ធ​លើក​ក្រោយ​ កុំ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បីជា​ពូ​ម៉ៅ បាន​សុំទោស និង​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត​ដើម្បី​ធ្វើការ​ផ្សះផ្សា​គ្នា រហូត​សម្រេចចិត្ត​បួស​មួយ​រយៈ​យ៉ាងណាក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ អ្នកស្រី ទ្រី ដា​ណា មិនបាន​បង្ហាញ​តម្រុយ​ណាមួយ​ក្នុង​ការ​ទុក​ឱកាស​ឲ្យ​ពូ​ម៉ៅ ទៀត​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា «​អ្នកណា​មិន​យល់​ពី​យើង អ្នកណា​មិន​ឲ្យ​តម្លៃ​យើង អ្នកណា​មិន​ស្គាល់​តម្លៃ​យើង គួរ​កាត់ចិត្ត​ដើម្បី​ជ្រើស​រើស​យក​អ្នក​ ដែល​យល់​ពី​យើង​,​អ្នក​ដែល​ស្គាល់​តម្លៃ អ្នក​ដែល​ផ្ដល់​តម្លៃ​ឲ្យ​យើង​មក​នៅក្បែរ​ខ្លួន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់ការ​លះបង់​ដើម្បី​មនុស្ស​ ដែល​ខ្លួន​ស្រឡាញ់​ តែ​ទីបំផុត​គ្មាន​តម្លៃ​សម្រាប់​គេ​ ព្រោះ​គេ​មិនបាន​គិតពី​យើង​ឡើយ ​គេ​ដឹង​ត្រឹមតែ​ថា គេ​នៅ​ក្បែរ​យើង ដើម្បី​ប្រយោជន៍​ដល់​គ្រួសារ​គេ បើ​យើង​ជួយ​គឺ​ល្អ​បើ​យើង​លែង​ជួយ​គឺ​អាក្រក់​ ​មនុស្ស​ប្រុស ដែល​ហ៊ាន​បំផ្លាញ​គ្រួសារ​ខ្លួនឯង​ដើម្បី​អ្នក​ដទៃ គឺជា​មនុស្ស​ដែល​ថោកទាប​ជាង​សត្វ ទេវតា​មិន​ប្រោះ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មនុស្ស​ប្រភេទ​នេះ​ដល់ពេល​ទុក​លំបាក​ទើប​នឹង​ឃើញ​ដល់​តម្លៃ​ប្រពន្ធ តែ​ចៃដន្យ​អី​អ្វីៗ​វា​បាន​ហួសពេល​អស់​ទៅ​ហើយ មនុស្ស​ស្រី​ពូកែ​ទ្រាំ​ណាស់ តែ​ដល់​ពេលដែល​នាង​ទ្រាំ​ដល់​កម្រិត​មួយ​ដែល​យល់​ឃើញថា ​នាង​គ្មាន​តម្លៃ ឬ​​គេ​មិនដែល​ផ្តល់​តម្លៃ​អោយ​ខ្លួន នាង​ប្រាកដ​ជា​ចុះ​ចាញ់​ហើយ​នាង​សុខចិត្ត នៅ​ម្នាក់ឯង ដូច្នេះ​សុខចិត្ត​ឈឺចាប់​មួយ​រយៈ​ដើម្បី​ស្វែងរក​មនុស្ស​ ដែល​ស្គា​ល់​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​នាង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​ចាំ​ថា ​មនុស្ស​មួយចំនួន​ ដែល​គេ​កំពុងតែ​មើល​មក​យើង​ឃើញ​យើង​រីកចម្រើន​គេ​មិន​ចង់​ឃើញ​យើង​ចម្រើន​ជាងគេ​ទេ​ជាពិសេស​មិត្ត​ភ័ក្ត្រ​ និង​បងប្អូន​មួយចំនួន​គេ​ឃើញ​យើង​មានបាន​ជាងគេ​គេ​បន់​ឱ្យតែ​យើង​បែកបាក់​គ្នា​និង​អាង​ជីវិត​យើង​រស់​ដូច​គេ​ដែរ​បាន​ឡើង​ផុត​ខ្ពស់​ហើយក៏​ធ្លាក់​ទៅដល់​បាត​វិញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​អ្នកណាម្នាក់​ចង់ឃើញ​យើង​ជោគជ័យ​ចង់ឃើញ​យើង​មានបាន​ជាងគេ​នោះទេ​សូម្បីតែ​បងប្អូន ប៉ុន្តែ​មនុស្ស​ប្រុស​មួយចំនួន​សុខចិត្ត​បំផ្លាញ​គ្រួសារ​ដោយ​ជឿ​​សម្ដី​អ្នកដទៃ ដោយ​ជឿ​សម្ដី​ក្រុមគ្រួសារ​ខាង​ខ្លួន​មក​បំផ្លាញ​គ្រួសារ​ដ៏​មាន​កិត្តិយស​ដ៏​មាន​សុភមង្គល​គ្រួសារ​ដែល​ប្រពន្ធ​ខំ​លះបង់​គ្រប់យ៉ាង​ដែល​មើលមិនឃើញ​ពី​តម្លៃ​របស់​នាង​🥲​ដូច្នេះ​ទាល់តែ​ត្រឡប់​ទៅរក​ធាតុ​ដើម​វិញ​បានដឹងថា​តម្លៃ​របស់​នាង​ខ្ពស់​ប៉ុណ្ណា​និង​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ​ប្រហែល​គ្មាន​ថ្ងៃ​យល់​ទេ​ ​ពីព្រោះ​គេ​យល់​ពី​តម្លៃ​នៃ​សេរីភាព តម្លៃ​នៃ​ក្រុមគ្រួសារ​ខាងគេ ខ្លាំង​ជាង​តម្លៃ​ប្រពន្ធ​ សូម​ផ្ញើ​សារ​ទៅកាន់​ស្ត្រី​មួយចំនួន​កុំ​រឹងមាំ​ពេក​ព្រោះ​ភាពរឹងមាំ​ក្លាហាន​របស់​យើង​ធ្វើអោយ​យើង​ឯកា»។​🥲

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក អ្នកស្រី បានបង្ហោះសារផ្ញើទៅអតីតស្វាមីថា «កំហុស​ដ៏​ធំ​បំផុត​របស់​មនុស្ស​ស្រី​គឺ​យល់ច្រឡំ​ថា​ប្ដី​ស្មោះ​នឹង​ខ្លួន​🥲 កំហុស​ដ៏​ធ្ងន់​បំផុត​របស់​មនុស្ស​ប្រុស​គឺ​ជឿ​សម្ដី​អ្នក​ក្រៅ​មក​បំផ្លាញ​គ្រួសារ​ខ្លួនឯង ជឿ​សម្ដី​ម៉ែ បងប្អូន និង​គ្រួសារ​មក​បំផ្លាញ​ជីវិត​សុភមង្គល​គ្រួសារ​របស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯ​កំហុស​របស់​មនុស្ស​ប្រុស​មួយទៀត គឺ​ភាព​អំនួត​អួតអាង​ថា ខ្លួន​មិនចេះ​ខុស កំហុស​របស់​មនុស្ស​ប្រុស​មួយទៀត គឺ​បំផ្លាញ​គ្រួសារ​របស់ខ្លួន​ហើយ​ថា​មនុស្ស​ស្រី​ជា​អ្នក​បំផ្លាញ (​មនុស្ស​ប្រុស​ដែល​បំផ្លាញ​គ្រួសារ​ខ្លួនឯង​ដោយសារ​អ្នកដទៃ​និង​បងប្អូន ត្រចៀកស ថោកទាប​ខ្លួន​ណាស់​🥲 )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សារ​នេះ​ផ្ញើ​សារ​ទៅ​អតីត​ប្ដី​សូម​ភ្ញាក់ខ្លួន​ឡើង​យកប្រពន្ធ​លើក​ក្រោយ​កុំ​បំផ្លាញ​គ្នា​អី ចេះ​ស្រឡាញ់គ្នា​ផង​កុំ​យក​គ្រួសារ​កុំ​យក​ម្ដាយ​កុំ​យក​ប្អូន​កុំ​យក​បង មក​និយាយ​នៅក្នុង​គ្រួសារ​នោះ​ទៀត រៀន​រស់​ជាមួយ​ប្រពន្ធ និង​កូន​អោយ​ស្ងប់ស្ងាត់​កុំអោយ​ម្តាយ និង​បងប្អូន​ចូល​ជ្រែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​កុំ​មាន​អំនួត​នៅលើ​គ្រួសារ​ពេក ហើយ​កុំ​គិតថា ខ្លួនឯង​អស្ចារ្យ ហើយ​បើសិនជា​អាច ពេល​ផឹកស៊ី​ស្រ​,​វឹង​កុំ​វ៉ៃ​ប្រពន្ធក្រោយ​ដូច​ខ្ញុំ​អី ខ្ញុំ​អស់​ទ្រាំ​ត្រឹម​ខ្ញុំ​ហើយ តែ​សូម​ជូនពរ​ប្រពន្ធក្រោយ​កុំ​ឲ្យ​ជាន់​លើ​ដាន​ចាស់​ដូច​រូបខ្ញុំ​🥲

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សង្ឃឹមថា ក្រោយ​ពេលដែល​សាលក្រម​ចេញមក​យើង នឹង​បាន​ស្ងប់ស្ងាត់​រៀងខ្លួន ហើយ​អ្នក​ដែល​យក​គេ​ធ្វើ​ប្ដី​ថ្ងៃក្រោយ​ត្រូវដាក់​ខសន្យា​ឲ្យ​ច្បាស់​ថា កុំ​យក​គ្រួសារ​ខាងគេ​ជាធំ ព្រោះ​ប្រឈម​ខ្លាំងណាស់​លំដាប់​ប្រហែល​ខ្ញុំ​ហើយ​នៅ​ទប់​មិន​ឈ្នះ​ឈានដល់​ការលែង​លះ​ទម្រាំ​តែ​លំដាប់​ក្រោយ​ក្រោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើសិនជា​អាចដាក់​លក្ខខណ្ឌ​ឲ្យ​បានច្បាស់លាស់​មុនពេល​ចូលរួម​ជីវិត​ជាមួយ​គេ ត្រូវ​សម្រប​គ្រប់យ៉ាង​ទាំងអស់​ទើប​សុខ ហើយ​ត្រូវ​ជួយ​ម៉ែ​គេ​នឹង​ប្អូនគេ​ឱ្យបាន​គ្រប់សព្វ​បែបយ៉ាង​ទើប​នៅ​សុក​បើ​មិន​ដូច្នេះ​ទេ​គ្មាន​សេចក្តីសុខ​ទេ​ប្រឈម​នឹង​ទឹកភ្នែក​រាល់ថ្ងៃ​ប៉ុន្តែ​ខ្ញុំ​សរសើរ​ខ្លួនឯង​ដែរ​ដែល​រឹងមាំ ឆ្លងកាត់​ដំណាក់កាល​នេះហើយ​ខ្ញុំ​នឹង​រឹតតែ​ស្រស់ស្រាយ​ជាមួយនឹង​ជីវិត​ដែលមាន​ក្តី​សុខ​សុភមង្គល​ជាមួយ​កូនៗ​»៕​

Related posts