ដំណឹង​ល្អ​! អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​ផ្ដល់​អាហារូបករណ៍​១៥០​នាក់​ដល់​និស្សិត​រៀន​ចប់ នឹង​មាន​ការងារ​ធ្វើ​ប្រាក់ខែ​​រហូត​ដល់…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ​ប៉ុន្មាន​នាទី​មុននេះ ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បានប្រកាស​លើ​ផេ​ក​ផ្ទាល់ខ្លួន​លោក​ថា​លោក​នឹង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ក្នុងពេល​ឆាប់ៗ​នេះ​ហើយ​។ ​ទន្ទឹមនឹង​គ្នា​នោះដែរ​ លោក​សូម​ផ្ដល់​អាហារូបករណ៍​១៥០​នាក់​ដល់​និស្សិត​ក្រីក្រ​ដែល​​មាន​បំ​ណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​សិក្សា​ជាមួយ​លោក​ផ្ទាល់​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹង​ការផ្ដល់​អាហារូបករណ៍​១៥០​កន្លែង​នេះ និស្សិត​ក្រីក្រ​ទាំងនោះ​ក៏​ទទួលបាន​ការចែករំលែក​បទពិសោធន៍​ផ្ទា​ល់​ពី​អ្នកឧកញ៉ា​ ហើយ​ពួកគេ​នឹង​មានឱកាស​បានធ្វើ​ការងា​រ​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ដោយ​ទទួល​បាន​ប្រាក់ខែ​ពី​៣០០​ដុល្លារ​ទៅ ៤០០០​ដុល្លារ​ហើយ​ត្រូវ​មើល​ទៅ​តាម​សមត្ថភាព​របស់​ពួកគេ​ថែម​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា​ ដែល​មាន​ប្រវត្តិ​ចេញពី​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​រូប​នេះ​ បាន​បញ្ជាក់​ថា​លោក​ផ្តល់​អាហារូបករណ៍​នេះ​អ្នកឧកញ៉ា​និង​ចុះ​វាយតម្លៃ​ដោយ​ផ្ទាល់​ចំពោះ​បងប្អូន​ ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​។​ សម្រាប់​ជំនាញ​ដែល​ត្រូវ​រៀន​មាន​ដូចជា ​៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា​ថ្នាក់​បាក់​ឌុប​ទូទាំង​ប្រទេស​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ប្រលង​យក​សញ្ញាប័ត្រ​មុន​ឈាន​ដល់ ការ​ទទួល​យក​អាហារូបករណ៍​នេះ៕

Related posts