​សុខៗ! អ្នកនាង កែវ កល្យាណ ប្រកាស​ឈប់​ឲ្យ​​កូនស្រី​ សម្ដែង​​រឿង​ស្នេហា​ភេទ​ដូច​គ្នា​ទៀត​ហើយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​ស្រប​ពេល​ដែល​កូនស្រី​កំពុង​ខិតខំ​ប្រឹងប្រែង និង​ហាត់ពត់លត់ដំ​ពង្រឹង​សមត្ថភាព ដើម្បី​បន្តវេន​ម្ដាយ​ តារា​សម្ដែង​ជើងចាស់​អ្នកនាង កែវ កល្យាណ បាន​ប្រកាស​ជា​សាធារណៈ​ឈប់​ឱ្យ​កញ្ញា កែវ ឡា​វី​ញ ជា​កូនស្រី សម្ដែង​ភាពយន្ដ​ណា ដែល​ប្រភេទ​ភាពយន្ដ​ស្នេហា​ភេទ​ដូចគ្នា​ទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាស​បញ្ជាក់​ពី​ជំហរ​មិន​ចង់ឱ្យ​កូនស្រី​បន្ត​សម្ដែង​ភាពយន្ដ ដែលជា​ប្រភេទ​ភាពយន្ដ​ស្នេហា​ភេទ​ដូចគ្នា​របស់​តារា​ជើងចាស់​អ្នកនាង កែវ កល្យាណ ទំនង​ធ្វើឡើង​បន្ទាប់ពី​កូនស្រី​របស់ខ្លួន គឺ​កញ្ញា កែវ ឡា​វី​ញ បាន​សម្ដែង​រឿង «​សង្សារ​ខ្ញុំ​» ដែល​ជា​ប្រភេទ​រឿង​ស្នេហា​ភេទ​ដូចគ្នា ហើយ​មាន​ការមិន​ពេញចិត្ត​ពី​សំណាក់​មហាជន​មួយចំនួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​សំណេរ​ឆ្លើយតប​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន និង​កូនស្រី​កញ្ញា កែវ ឡា​វី​ញ អ្នកនាង កែវ កល្យាណ បាន​សរសេរ​រៀបរាប់ថា មាន​អ្នកគាំទ្រ​មួយ​ចំនួនធំ បាន​ឆាត​ទៅ​លើកទឹកចិត្ត​អ្នកនាង និង​កូនស្រី ដោយ​មិន​ឲ្យ​ខ្វល់​ជាមួយ​មនុស្ស​មួយចំនួន​តូច​នោះទេ ហើយ​នៅតែ​បន្ត​ឲ្យ​កូនស្រី​ថត​ភាពយន្ត​បែប​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង កែវ កល្យាន រៀបរាប់​បញ្ជាក់​ថា ឈប់​ឲ្យ​កូនស្រី​បណ្ដូលចិត្ត​របស់ខ្លួន​ថត​រឿង​ស្រឡាញ់​ភេទ​ដូចគ្នា​ហើយ ព្រោះ​ឆ្អែត​។ ការ​​ឲ្យ​កូនស្រី​ថត​រឿង ព្រោះ​ចង់​ឲ្យ​កូនស្រី​បន្ត​ដំណែង និង​នាំគ្នា​លើកស្ទួយ​វប្បធម៌​ខ្មែរ​ឲ្យ​រីកចម្រើន បើ​មិនបាន​ស្មើ​អ្នកជិតខាង​ក៏បាន​កិតៗ​កុន​ប្រទេស​គេ​ដែរ ព្រោះ​អ្នកនាង​មានការ​ឈឺចាប់​បើ​ពេល​កុន​ខ្មែរ​ចាញ់​កុន​ថៃ ឬ​ប្រទេសជិតខាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង កែវ កល្យាណ បញ្ជាក់ថា​៖“​នរណា​ដឹងថា​សម័យនេះ កាន់តែ​ជាន់ពន្លិច​ខ្មែរ​គ្នាឯង​។ មីង​មាន​សមត្ថភាព​ចិញ្ចឹម​កូន​បានល្អ​ណាស់ មកពី​ស្រលាញ់​សិល្បៈ​ទើប​ឲ្យ​ថត ។ តែ​មិន​អី​ទេ​បើ​កូន​ទំនេរ ឆ្លៀត​បាន​ក៏​បន្តក់​យូរៗ​មួយ​រឿង តែ​ប្រភេទ​រឿង​ស្នេហា​ភេទ​ដូចគ្នា ឈប់​ឲ្យ​ថត​ហើយ (​ថត​តែ​ដៃគូរ​ជាមួយ​បុរស​វិញ​)”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា អតីត​តារា​សម្ដែង​រូបនេះ​អះ​អា​ងា​ថា ខ្លួន​មិនដែល​រើសអើង​ភេទ​ដូចគ្នា​ទេ ទើប​ឲ្យ​កូន​ថត​រឿង​នោះ​។ ហើយក៏​មាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​គាំទ្រ​ជាច្រើន​ផងដែរ លើកលែងតែ​អ្នក​រិះគន់​មួយចំនួន​តូច​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទាក់ទង​នឹង​លើកឡើង​របស់​អ្នកនាង កែវ កល្យាណ ខាងលើ ដែល​កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្ដៅគគុក​លើ​បណ្ដាញ​សង្គម​នេះ សារព័ត៌មាន​តារា​ញូ​ស៍​យើង មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នកនាង កែវ កល្យាណ ក៏ដូចជា​កូនស្រី កញ្ញា កែវ ឡា​វី​ញ ដើម្បី​បញ្ជាក់បន្ថែម​បានឡើយ ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​បាន​លាឈប់​ពី​អាជីព​ជា​អ្នក​សម្ដែង តារា​ជើងចាស់​អ្នកនាង កែវ កល្យាណ បាន​ព្យាយាម​បង្ហាត់បង្រៀន​ជំរុញ​កូនស្រី កែវ ឡា​វី​ញ ឲ្យ​ដើរ​តាម​គន្លង​របស់ខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់​បច្ចុប្បន្ន កែវ ឡា​វី​ញ កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព តាមរយៈ​រូប​សម្រស់ និង​ទេពកោសល្យ​របស់​នាង ដោយ​អាច​ធ្វើជា​ពិធី​ការិនី​លើ​កញ្ចក់​ទូរទស្សន៍ និង​ជា​តារា​សម្ដែង​ផង។ ដោយឡែក ស្រប​ពេលដែល កែវ ឡា​វី​ញ កំពុង​ទទួល​បានការ​គាំទ្រ​នោះ ថ្មីៗ​នេះ​ស្រាប់តែ​កើតរឿង​រ៉ាវ​រិះគន់​រឿង​ដែល​នាង​បាន​ចូលរួម​សម្ដែង៕ ប្រភព ៖ តារាញូស៍​

Related posts