ចាក់​ដោត​! ស្អែក​បិណ្ឌ​១ អ្នកស្រី ទ្រី ដា​ណា ត្រៀម​ទៅ​វត្ត ហើយ​សួរ​អ្នកគាំទ្រ ទៅ​វត្ត​ណា ស្រាប់តែ​ពួកគេ​ឆ្លើយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា មុននឹង​សម្រេចចិត្ត​បួស កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ ពូ​ម៉ៅ បានចេញ​វីដេអូ សុំទោស​អ្នកស្រី ទ្រី ដា​ណា ជា​សាធារណៈ​រួចហើយ ហើយ​សង្ឃឹមថា នឹង​អាច​មានឱកាស​ទៅ​មើលថែ ភរិយា និង​កូន ដូចដើម​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកស្រី ទ្រី ដា​ណា រហូតមកដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ហាក់​មិនទាន់​បង្ហាញ​ភ្លើង​ខៀវ​ណាមួយ​ក្នុងការ​ទុក​ឱកាស​ឲ្យ​ពូ​ម៉ៅ នោះ​ទេ ថែមទាំង​បង្ហោះ​សារ​ជា​បន្តបន្ទាប់​បញ្ជាក់​ពី​ជំហរ​អស់​ទ្រាំ​ចំពោះ​រឿង​នេះ ហើយ​ផ្ដាំផ្ញើ​ឲ្យ​អតីត​ស្វាមី​ភ្ញាក់ខ្លួន​ឡើង យកប្រពន្ធ​លើក​ក្រោយ​កុំ​បំផ្លាញ​គ្នា ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត​ស្លៀកពាក់​ប្រពៃណី​ចំនួន​៣​សន្លឹក អម​ដោយសារ​ដូច្នេះ​ថា «​តោះ​ស្អែក​ទៅ​វត្ត​ណាណ​ប់ៗ ចែ​ដា​ណា​ទៅ​វត្ត​ដែរ ណា ព្រោះ​ស្អែក​បិណ្ឌ​ទីមួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​សារ​នេះ ស្រាប់តែ​អ្នកគាំទ្រមួយចំនួន ឆ្លើយ​ទៅវិញ បែប​ចាក់​ដោត​ថា «​ទៅ​វត្ត​ណា ដែល​ព្រះសង្ឃ​ទើបតែ​បួស​ថ្មីៗ តេជគុណ​ប្រហែលជា​មិនសូវមាន​ចង្ហាន់​ឆាន់​ទេ​សូម​ចូលរួម​ត្រេកអរ​និង​អនុមោទនា​បុណ្យ​ផង​, ចែ​ដា​ណា​ស្អែក​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត​ពោធិ៍​អណ្ដែត​, ចែ​ទៅ​វត្ត​ដែល​លោក​បង​ម៉ៅ​បួស​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទៅ​វត្ថ​ដែល​លោក​បង​ម៉ៅ​កំពុងតែ​បួស​ទៅ​ចែ​ឮ​គេ​ថា​ពេលនេះ​លោក​បង​ម៉ៅ​គាត់​ស្គម​ជាង​មុន​ច្រើនណាស់​ យក​ចង្ហាន់​ឆ្ងាញ់ៗ​និង​របស់របរ​យក​ទៅ​ប្រ​គេ​ន​លោក​បង​ម៉ៅ​ផង​ ហើយ​ខ្ញុំ​ដឹងថា​ពេលនេះ​ក្នុង​ចិត្ត​លោក​បង​ម៉ៅ​ប្រាកដជា​ចង់​ជួប​មុខ​បងស្រី​ទ្រី​ដា​ណា​ណាស់ តែ​គាត់​មិន​ហ៊ាន​និយាយប្រាប់​ចែ​ព្រោះ​ខ្លាច​ចែ​មិនទាន់​បាត់​ខឹង​គាត់​នៅ​ឡើ​យ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ក្រោយពី​សម្រេចចិត្ត​បួស​នៅ​វត្ត​ពោធិ​អណ្តែត រួចមក គេ​សង្កេតឃើញថា លោក​បង ម៉ៅ តែងតែ ចេញ​បិណ្ឌបាត តាម​ភូមិ ឃើញ​ហើយ​ពិតជា​ជ្រះថ្លា​ខ្លាំងណាស់​។ ដូច្នេះ បើ​អ្នកស្រី ទ្រី ដា​ណា ទៅ​វត្ត តាម​ការចង្អុលបង្ហាញ​របស់​អ្នកគាំទ្រ​មួយចំនួន​មែន​នោះ ច្បាស់​ជា​ជួប​លោក​បង​ម៉ៅ មិនខានឡើយ​៕

Related posts