តាម​ពិត​ចឹង​សោះ! មូលហេតុ កែវ ពេជ្រ​ពិសី ​សម្រាលកូន មុន​ថ្ងៃ​កំណត់ ​ត្រូវ​បាន​ទម្លាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ភ្ជាប់ពាក្យ​នឹង​គូ​ដណ្ដឹង​រយៈពេល​ជាង​២​ឆ្នាំ ពេលនេះ​តារា​សម្ដែង​ល្បីឈ្មោះ​អ្នកនាង កែវ ពេជ្រ​ពិសី បាន​សម្រាលកូន​ដំបូង​ហើយ ខណៈ​ស្ថានភាព​សុខភាព​ទាំង​ម្ដាយ និង​កូន​ល្អប្រសើរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹងនោះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​មិត្ត​សិល្បករ​សិល្បការិនី​ជាច្រើន បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​អ្នកនាង កែវ ពេជ្រ​ពិសី និង​គូ​ដណ្ដឹង​ចំពោះ​ចំណងដៃ​មិនអាច​កាត់ថ្លៃ​បាន​នេះ​។ ដោយឡែក​ជាមួយគ្នា​នោះ ក៏​មានមតិ​មួយចំនួន​កើតការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​តារា​សម្ដែង​ស្រី​សម្រស់​ល្អ​ឯករូប​នេះ សម្រាលកូន​ដំបូង​របស់ខ្លួន​មុន​ថ្ងៃ​កំណត់​យ៉ាង​ដូច្នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​មន្ទិលសង្ស័យ​ខាងលើ អ្នកនាង កែវ ពេជ្រ​ពិសី បានបញ្ជាក់​ច្បាស់​មកកាន់ តារា​ញូ​វ​ស៍ ថា ការ​​ដែល​នាង​សម្រាលកូន​ដំបូង​មុន​ថ្ងៃ​កំណត់​នោះ មិនមែន​មកពី​កត្តា​សុខភាព​អ្វី​ឡើយ ពោលគឺ​អ្នកមាន​សុខភាព​ល្អ មាំមួន​ទាំង​ម្ដាយ និង​កូន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការ​សម្រាល​មុន​ថ្ងៃ​កំណត់ គឺកំណត់​តាម​ក្រុមគ្រូពេទ្យ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ គ្រប់​គីឡូ​អាច​សម្រាល​បាន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​បាន​រៀបរាប់ថា​៖ «​ការ​សម្រាលកូន​មុន​ថ្ងៃ​កំណត់​នេះ គឺ​តាម​កម្មវិធី​របស់​ក្រុម​គ្រូពេទ្យ គាត់​ដាក់​កម្មវិធី​ឱ្យ ប៉ុន្តែ​សម្រាប់​យើង​ចេះតែ​ចង់បាន​ថ្ងៃ​ល្អ តែ​ដោយសារ​ដុក​ទ័​របា​ន​ប្រាប់​ថា អាស្រ័យ​លើ​សុខភាព​កូន​យើង​ល្អ​ហើយ គី​ឡូអី​ក៏​ល្អ​ហើយ អញ្ចឹង​ក៏​តាម​គ្រូពេទ្យ​ទៅ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កែវ ពេជ្រ​ពិសី ក៏បាន​អះអាង​បន្ថែម​ទៀត​ថា ថ្ងៃ​កំណត់​ដែល​អ្នកនាង​ចង់បាន​នោះ គឺ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ដែល​ជា​ថ្ងៃ​ល្អ និង​ជា​ថ្ងៃពេញបូណ៌មី​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា តារា​សម្ដែង​អ្នកនាង កែវ ពេជ្រ​ពិសី បាន​សម្រាល​កូនប្រុស​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​។ តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ​រូប​នេះ បានសម្រេច​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​គូ​ដណ្ដឹង ដែល​ជា​អាណិកជន​ខ្មែរ​-​កាណាដា កាលពី​ឆ្នាំ​២០១៩៕ ប្រភព ៖ តារាញូស៍​

Related posts