ក្រោយ​មាន​ការ​រិះគន់​ Miss Grand Cambodia, ភិន សុ​ដា​លី​ស តបថា អ្នក​ស្អប់​នៅតែ​ស្អប់ អ្នក​រិះគន់​នៅតែ​រិះគន់ ហៅ​មក​ធ្វើ​ផ្ទាល់​បាន ដឹង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​ការប្រកួត Miss Grand Cambodia ក្នុង​ឆ្នាំ​២០២១​ នៅតែ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​កា​រប​ចាប់ អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ ខណៈ​រូប​សម្រស់​របស់​បេក្ខនារី​ទាំង​២៥ ដែល​តំណាង​អោយ​រាជធានី ខេត្ត​ទាំង​២៥​គឺ​មើល​ទៅ​ស្រស់​ស្អាត និង​ទាក់ទាញ​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួត​លើក​នេះ គណៈកម្មការ ​បាន​ប្ដូរ​ពី​ការ​ជួបជុំ ដោយ​រើស​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​បេ​ក្ខ​នារី ដែល​បាន​ចូល​ប្រកួត​ត្រូវ​កំណត់​អោយ​ផ្ញើ​ជា​រូបថត និង​ជា​វីដេអូ​ណែនាំ​ខ្លួន ហើយ​ដំណាក់កាល​ទី​១​ជម្រើស​បាន​៥០​រូប និង​បន្ត​ជម្រើស​បាន​២៥​រូប​តំណាង​អោយ​រាជធានី​ខេត្ត​ទាំង​២៥​រូប​នៅ​ក្នុង​ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ ការប្រកួត​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​នេះ ក៏​មាន​ការរិះគន់​ផងដែរ ហើយ​ឆ្លើយតប​នឹង​ការរិះគន់​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក Beauty Pageant Reviewer បាន​ទម្លាយ​ពី​ការ​លំបាក​ដូច្នេះ​ថា «​ការប្រកួត​នៅ​ក្នុង​ស្ថានភាព​កូ​វីត Miss Grand Cambodia តើ​អ្នកដឹង​ទេ នៅ​ពីក្រោយ​ភាព​រិះគន់​របស់​អ្នក​គ្រប់គ្នា​វា​មានរឿង​អ្វី​កើតឡើង​ជាច្រើន​ដែល​យើង​មិន​ដឹង​។ ទីតាំង​មាន​សភាព​ចាស់ មិនមែន​គេ​មិនដឹង ប៉ុន្តែ​ខាង​ទីតាំង​គេ​មិនបាន​រៀបចំ​ជូន​ដោយសារតែ​ស្ថានភាព​កូ​វីត​គេ​គ្មាន​បុគ្គលិក​ធ្វើការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត​គឺ​ពិតជា​ពិបាក​រក​ទីតាំង​សម្រាប់​ការប្រកួត​មួយ​នេះ​ខ្លាំង​ណាស់​នៅ​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីត​នេះ សណ្ឋាគារ​ដែល​គ្រោងទុក​មិន​អនុញ្ញាត​អោយ​មាន​មនុស្ស​ច្រើន​។ ងាក​មក​រឿង​ ដែល​យើង​នឹកស្មាន​មិន​ដល់​វិញ ដែល​យើង​គួរតែ​សរសើរ​ចំពោះ​ម្ចាស់​កម្មវិធី​និង​បុគ្គលិក​របស់​ក្រុមការងារ Miss Grand Cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គឺ​ពួកគាត់​ពិតជា​ខិតខំ​ជាមួយ​ការងារ​មួយ​នេះ​ខ្លាំង​ណាស់ តាម​ខ្ញុំ​បានដឹង​មក នៅ​ពីក្រោយ​ឈុត Bikini ដែល​ស្រស់​ស្អាត​និង​ប្លែក​គ្រប់​ឈុត​នោះ គឺ​បាន​មក​ពី ការ​ច្នៃប្រឌិត​របស់​ម្ចាស់​កម្មវិធី ជាពិសេស​គឺ​ក្រុមការងារ​តែ​ម្តង គឺ​ច្នៃ​ចេញ​ចាប់​ម៉ូត​ដេរ​ភ្លាមៗ​ដោយ​ខ្លួនឯង ដោយសារតែ​ខាង​ជាង​កាត់​គេ​ធ្វើ​មិនទាន់​សម្រាប់​កម្មវិធី ដូច្នេះ​លោក អ៊ិន​សុ​ភិន បាន​អោយ​ក្រុមការងារ ( បង​វិមាន )​ទៅ​ទិញ​ក្រណាត់​សារុង​យកមក​ច្នៃ​ដេរ​សម្រាប់​បេ​ក្ខ​នារី​នៅ​ទៅ​នោះ​ភ្លាមៗ​តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​រឿង ដែល​យើង​គួរតែ​កោតសរសើរ​ចំពោះ​ម្ចាស់​កម្មវិធី ក៏ដូចជា​បុគ្គលិក​របស់ Miss Grand Cambodia ជាពិសេស​បេ​ក្ខ​នារី​របស់​យើង​ផងដែរ គឺ​ប្រកួត​បែប​រួម​រួប​សាមគ្គី​គ្នា​ដើម្បីអោយ​កម្មវិធី​ទៅមុខ​បាន​ដោយ​រលូន​និង​អស្ចារ្យ​ជាទីបំផុត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ចំពោះ​កម្មវិធី ដែល​បាន​ខិតខំ និង​ព្យាយាម បើទោះបីជា​ជួប​បញ្ហា​អ្វី​កើតឡើង គឺ​ខាង​កម្មវិធី​បានបញ្ចប់​ទៅដោយ​ភាពស្រស់ស្អាត និង​គួរអោយ​កោតសរសើរ សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះដែរ អ្នកនាង ភិន សុ​ដា​លី​ស ជា​កូនស្រី​បង្កើត​របស់​លោក អ៊ិន សុ​ភិន បាន​បញ្ចេញយោបល់​ដែរ​ថា «​អ្នក​ស្អប់​នៅតែ​ស្អប់ អ្នក​រិះគន់​នៅតែ​រិះគន់ ហៅ​មក​ធ្វើ​ផ្ទាល់​បានដឹង មិនមែន​កាន់ជើង​តែ ខ្ញុំ​ឆ្លងកាត់​បទពិសោធន៍​នែ​ការរៀបចំ​កម្មវិធី​ច្រើន​ដែរ​បានដឹងថា​វា​យ៉ាងម៉េច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា បេ​ក្ខ​នារី ដែល​ឆ្នើម​ជាងគេ នឹង​ត្រូវ​គ្រង​មកុដ ដែលមាន​តម្លៃ​រហូតដល់​៣៥០០០​ដុល្លារ​ដែលជា​តម្លៃ​ជាង​មកុដ​កាលពី​ឆ្នាំមុន​។​ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​គឺ​ការប្រកួត នៅ​ក្នុង​ឆ្នាំនេះ មាន​សុទ្ធតែ​ជា​អតីត​ម្ចាស់​មកុដ​កាលពី​ឆ្នាំ​កន្លង​ទៅមក​ធ្វើជា​គណៈកម្មការ​ដូចជា​,​កញ្ញា លីវ ជី​លី Miss Grand Ca mbodia 2020 និង ជា​បេ​ក្ខ​នារី​ដែល​លេចធ្លោ​ក្នុងការ​ប្រកួត​Miss Grand នៅក្នុង​ប្រទេស​ថៃ​ថ្មីៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រី​គា​. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេ​ត ស្រីនាថ និង Miss Wisdom Cam bodia 2020 កញ្ញា ហុក សា​រិ​តុលា​។​គណកម្មកា រ​ជា​បវរកញ្ញា​ទាំង​៥​រូប នឹង​ផ្ដល់​សំនួរ​ចុងក្រោយ​ដល់​បេ​ក្ខ​នារី​ប្រកួតប្រជែង ដែល​កំពុង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ការប្រកួត Miss Grand Cambodia ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​មហាហង្ស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បេ​ក្ខ​នារី​មួយរូប​ដែល​គ្រង​ម្ចាស់​មកុដ​នៅក្នុង​ឆ្នាំនេះ​នឹង​ចេញទៅ​ប្រកួត Miss Grand Internation al​នៅក្នុង​ប្រទេស​ថៃ​ក្នុង​ខេត្ត​ភូ​កេ​ត​នា​ខែធ្នូ​ខាង​មុ ខ​។​មកទល់ពេលនេះ​គេ​ឃើញ វីដេអូ​បង្ហាញខ្លួនរ បស់​បេ​ក្ខ​នារី​នីមួយៗ ត្រូវបាន​បង្ហោះ​យ៉ាង​ផុសផុល ពី​សំណាក់​ហ្វេ​នៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង Tik Tok៕​

Related posts