ការ​ពិត​ចឹង​សោះ! អ្នក​ស្រី ទ្រី សុផានិត ​បក​ស្រាយ​ថា រឿង​បង្ហោះ​ពាក្យ«RIP» បើ​ទឹក​មិន​ដល់​ច្រមុះ​គេ​ក៏​មិន​បង្ហោះ ហើយ​អ្នក​ ដែល​ជេរ​ប្រមាថ​…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មិន​ដឹង​ថា មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​អ្នកស្រី ទ្រី សុ​ផានិត បាន​បង្ហោះ​រូបថត​ស​ខ្មៅ​របស់​ខ្លួន អម​ដោយសារ​អពមង្គល​ថា «​មិន​ឃើញ​ផុស​មិន​ឃើញ​ស៊ែ​មិន​ឃើញ​ខំ​មិន កុំ​ឆ្ងល់​អី​ម្ចាស់​អា​ខោ​ន​ស្លាប់​ បាត់​ហើយ RIP»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ហោះ​បែបនេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន បាន​បញ្ចេញមតិ​លើកទឹកចិត្ត​, អ្នកខ្លះ​ក៏​ថា អ្នកស្រី​ទ្រី សុ​ផានិត ធ្វើបែបនេះ​ដើម្បី​ល្បី​, ខ្លះទៀត​ក៏​ខំ​មិន​បែប​មើលងាយ ជាដើម ហើយ​ភ្លាមៗ​នោះគេ​មិនឃើញ​អ្នកស្រី ទ្រី សុ​ផានិត បកស្រាយ​នោះទេ តែ​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ អ្នកស្រី បាន​ឆ្លើយតប​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​សណ្ដូក​ជើង​លើក​ដៃ​សំពេះ អ្នកស្រី ទ្រី សុផានិត បាន​បញ្ជាក់​ថា «ជីវិត​មនុស្ស​ម្នាក់ៗ​ តែង​ជួប​រឿង​វិបត្តិ​ មិន​ថា​គ្រួសារ​ ឬ​ការងារ​ និង​ការ​រក​ស៊ី ​ឬអ្វីៗ​ផ្សេងៗ​ ​បងប្អូន​ទាំង​អស់គ្នា​មួយ​ចំនួនធំ​ ដែល​ពួកគាត់​យល់​ផ្ដល់​កម្លាំងចិត្ត​ដល់​នាង​ខ្ញុំ​​ ​តែមួយ​ចំនួន​តូច​គ្មាន​ការ​គិត​ពន្លង់ពន្លិច​គេ​ពេល​គេ​ជួប​ទុក្ខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​អ្នក​ដែល​ជេរ​នាង​ខ្ញុំ​ ជាន់​នាង​ខ្ញុំ​ដល់​នាង​ខ្ញុំ​ទទួលយក​មិនបាន​ ​រឿង​ខ្លះ​បើ​យើង​មិន​ដឹង​កុំ​បៀម​ដុំ​ភ្លើង​ព្រោះ​លើ​គេ​ថែមទៀត​អី​ ​ជីវិត​គេ​ខ្លួន​គេ​ បើ​សាង​អី​គេ​ទទួល​នឹង​ហើយ​​ ​អ្នក​ដែល​ជេរប្រមាថ​ដល់​នាង​ខ្ញុំ​ អ្នក​នឹង​ទទួល​នូវ​គ្រប់​ម៉ាត់​គ្រប់​ពាក្យ​របស់​អ្នក​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សុំ​មិន​បកស្រាយ​រឿង​ការ​បង្ហោះ​រូប​ស​ខ្មៅ​ និង​ភ្ជាប់​ដោយ​អក្សរ RIP​នេះ​ទេ ​​​អ្នក​ទាំងអស់គ្នា​មើលរូប ​ដែល​នាង​ខ្ញុំ​បង្ហោះ​នេះ​ទៅ​យល់​តាម​ការគួរ​ថា​ តើ​នាង​ខ្ញុំ​កំពុងតែ​ជួប​បញ្ហា​អ្វី​ ​បើ​ទឹក​មិន​ដល់​ច្រមុះ​គេ​ក៏​មិន​បង្ហោះ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ដែល​ប្រមាថ​ឬក៏​ជាន់​ពន្លិច ​ឬក៏​ថា​ឲ្យ​ខ្ញុំ​ចង់​ល្បី ល្បី​មិន​ល្បី​នាង​ខ្ញុំ​រក​អីវ៉ាន់​លក់​មិនបាន​ផង ​អត់​ចង់​ល្បី​រឿង​អពមង្គល​ទេ​ អនុមោទនា​យក​ចុះ​បងប្អូន​អ្នក​ដែល​ប្រមាថ​ខ្ញុំ​​ ​ហើយក៏​សូម​ជូនពរ​បងប្អូន​ ដែល​ផ្ដល់​កម្លាំង​ចិត្ត និង​យល់​ដល់​ទុក្ខលំបាក​របស់​នាង​ខ្ញុំ​ជួបតែ​រឿង​ល្អ​សមប្រកប​គ្រប់ប្រការ​កុំឱ្យ​ជួប​បញ្ហា​ដូច​នាង​ខ្ញុំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ជឿ​កុំ​ប្រមាថ ​រឿង​ខ្លះ​ដូច​មាន​អ្វី​ម​ក​បាំងមុខ​ចឹ​ង​ ​មិនដឹង​ជា​បាន​ឡាយ​វិញ​ពេលណា​ទេ​ នឹក​មនុស្ស​ល្អៗ​របស់​ទ្រី សុ​ផានិត​ណាស់​ ​មិនទាន់​ស្រួល​ទាំង​ចិត្ត​ទាំង​កាយ»។
ដោយឡែក នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី សុ​ផានិត បាន​បង្ហោះ​រូបថត​កូន​របស់ខ្លួន អម​ដោយសារ​លើកទឹកចិត្ត​ខ្លួនឯង​ទៀតថា «​ម៉ា​មី​អូន​ស៊ូៗ​ឡើង នៅតែ​បន្តិចទៀត​ទេ​លែង​អី​ហើយ ថ្ងៃនេះ​ជា​ថ្ងៃ​ពេញ​បូណ៌មី ជា​យប់​សែន​ព្រះ​ខែ​សូមឱ្យ​អ្វីៗ​បាន​ប្រសើរ​ទៅតាម​ប្រាថ្នា​ផង​ចុះ (​ពាក្យស្លោក​) ស៊ូស្លាប់​បា​ កុំ​អោយ​ស្លាប់​មេ​ លិច​ទូក​កណ្ដាលទន្លេ​កុំអោយ​ភ្លើង​ឆេះ​ផ្ទះ កូន​ជា​កម្លាំងចិត្ត តិច​ទៀត​បាន​ដឹង​រឿង​ពិត​ហើយ​»៕

Related posts