អស់​ទ្រាំ​! ក្រោយ​ជួប​រឿង​បែបនេះ លោក ឌួង ឆាយ លេង​ធ្ងន់​ដៃ​ហើយ​ម្ដងនេះ ដៀល​ដល់​ទាំង​ពូជ​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ លោក​ឌួង ឆាយ ហាក់​អស់​ការ​អត់ធ្មត់​ហើយ ដោយ​បាន​បង្ហោះ​សារ ដៀល​អ្នក​ធ្វើបាប​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​លើក​ចុងក្រោយ​នេះ លេង​ធ្ងន់​ដៃ​ណាស់ ដៀល​ដល់​ទាំង​ពូជ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ លោក​ឌួង ឆាយ បាន​បង្ហោះ​សារ​ថា «​មិន​ខ្លាច​ទេ​ពស់វែក ខ្លាច​បំផុត​ស្រី​ពិសពុល ល្បិច​កិ​ច​កុល ជួប​ហើយ​ជាតិ​នេះ​ខ្លាច​ណាស់ ពិស​សាហាវ​ណាស់ តាម​ចឹក​មិន​ឈប់ ទាល់តែ​ខ្ញុំ​ស្លាប់​បាន​ឈប់​មើលទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ លោក​បាន បង្ហោះ​សារ​ថា «​មនុស្ស​ពិត​មិនចេះ​សម្តែង មនុស្ស​ក្លែងក្លាយ​ពិស​ពុល​ពុត​ក្បត់​ចេះ​សម្តែង​គ្រប់​រូបភាព​។ មិន​ចង់​អោយ​គេ​និយាយ​ លុះត្រាតែ​យើង​កុំ​ធ្វើ។ បើ​មិន​បានធ្វើ​កុំ​អោយ​គេ​មាន​ការយល់​ច្រឡំ​។ ធ្វើជា​មនុស្ស​ចេះ​ទទួលស្គាល់​ការពិត​ផង​ទើប​រស់​នៅមាន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​កុំ​រស់​នៅ​លើ​គំនរ​ទុក្ខ និង​គំនរ​ទ្រព្យ​របស់​អ្នកដទៃ​ទាំង​ភាព​អាម៉ាស​អត់​កេរ្តិ៍​ខ្មាស​ទាំង​ពូជ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សុខចិត្ត​រស់នៅ​ពិបាក​វេទនា​ប៉ុន្តែ​មាន​សេចក្តី​ថ្លៃថ្នូរ​គប្បី​ចំពោះ​ខ្លួនឯង​ជាពិសេស​ចំពោះ​កូនៗ និង​ចំពោះ​អ្នក​ជុំវិញខ្លួន​។ មិន​អាត្មានិយម មិន​បិទផ្លូវ មិន​ធ្វើបាប មិន​បោក មិន​បំផ្លាញ​គេ​ដើម្បី​ផលប្រយោជន៍ និង​សេចក្តីសុខ​ខ្លួនឯង​។ ការពិត​មាននៅ​លើ​ពិភពលោក​នេះ​ ពេលវេលា​នឹង​បកស្រាយ​អ្វីៗ​គ្រប់យ៉ាង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ការលើកឡើង​នេះ មានមតិ​នោះ បាន​រិះគន់​លោក​ឌួង ឆាយ​ថា «​បួស​ដើម្បី​អី បើ​សឹក​វិញ​លោក​បង​នៅតែ ចង់​ចាញ់​ឈ្នះ​ចឹ​ង​»​។ ជាការ​ឆ្លើយតប លោក ឌួង ឆាយ បាន​បញ្ជាក់ថា «​គេ​នៅ​បន្ត​ប្តឹង​ខ្ញុំ មិន​អោយ​ខ្ញុំ​សុខ​ផង ខ្ញុំ​កាន់តែ​ស្ងប់ស្ងាត់​គេ​កាន់តែ​ជាន់ កូន​ក៏​មិនអោយ​ជួប​»៕

Related posts