ដឹងការពិតហើយ! ក្រោយ​ទិញ​មាស​ពេជ្រ នៅ​ហាង ​អ្នកស្រី ​ទ្រី ដាណា មាន​អ្នក​ខ្លះ​គិត​មិន​ល្អ​ ស្រាប់​តែ សួស វីហ្សា តប​ថា តាមពិត​ពួក​យើង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយចំនួន​ទំនងជា​ជ្រាប​រួចមកហើយ​ថា អ្នកនាង សួស វី​ហ្សា និង​លោក​ថ​មមី ទម្រាំ​តែមាន​ជីវភាព​ល្អប្រសើរ​ដ៏​សព្វថ្ងៃនេះ ពួកគេ​ធ្លាប់​ឆ្លងកាត់​ការតស៊ូ​ជាមួយគ្នា​ជាច្រើន​តាំងពី​នៅ​ជា​សង្សារ​នឹង​គ្នា ហើយ​ត្រូវគេ​មើលងាយ ពេល​ពួកគេ​មាន​ជីវភាព​លំបាក​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ពួកគេ មាន​ជីវភាព​ល្អប្រសើរ​ហើយ​នោះ ជីវិត​គ្រួសារ​ពួកគេ ក៏​កាន់​តែមាន​សុភមង្គល ហើយ​ការងារ​រកស៊ី​របស់​ពួកគេ ក៏​កាន់តែ​រលូន​ថែមទៀត​។ ជាក់ស្ដែង រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពួកគេ ឡាយ​លក់​ផលិតផល ដោយមាន​អ្នកទស្សនា​ច្រើន​បំផុត បំបែក​កំណត់ត្រា​អ្នកលក់​អន​ឡាញ​នៅ​ស្រុក​ខ្មែរ​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ ដែលមាន​អ្នកទស្សនា​ច្រើន​នេះ វា​កើតឡើង​ក្រោយពី​ពួកគេ បាន​ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា ដោយ​ចំណាយ​ថវិកា​អស់​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ និង ក្រោយពី​ពួកគេ ទិញ​វិឡា​ទោល និង​ផ្ទះល្វែង នៅ​បុរី​ឡេង ណា​វ៉ា​ត្រា នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ចំនួន​អ្នកទស្សនា​ច្រើន​បែបនេះ ក៏​មានមតិ​មួយចំនួន​មិន​ពេញ​ចិត្តនឹង​ពួកគេ​ផងដែរ រហូតដល់​អ្នកខ្លះ​ថា ពួកគេ​បំពុលសង្គម​, ត្រូវគេ​ជួល​ឲ្យ​ថត​ហាង​ពេជ្រ​គេ​ជាដើម ហើយ​ជាការ​ឆ្លើយតប សួស វី​ហ្សា បាន​បញ្ជាក់ថា មិនមែនជា​ការពិត​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វីហ្សា បានបង្ហោះសារនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរៀបរាប់ដូច្នេះថា «ប៉ុន្មាន​ថ្ងៃនេះ​ ខ្ញុំ​Live វីដេអូ ជាមួយ​ស្វាមី​​ឃើញ​ថា ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​សែន​នាក់ ​ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់ ​យើង​ខ្ញុំ​ពិតជា​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​លោកយាយ​លោកតា​ ដែល​ស្រលាញ់​ចូលចិត្ត​ប្តី​ប្រពន្ធ​ខ្ញុំ និង​មិន​ប្រកាន់ពួក​ខ្ញុំ​ទាំងពីរ​នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​ក៏​មានមតិ​បងប្អូន​មួយចំនួន​តូច​ ពួកគាត់​មិន​ពេញចិត្ត ហើយ​បែរជា​គិត​មកលើ​ពួកយើង​ផ្លូវ​មិនល្អ​ទៅវិញ ​ ពួកយើង​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​កម្សត់​ណាស់ ពី​ដើម​មក​ខិតខំ​តស៊ូ​លំបាក​ជាមួយគ្នា​ទម្រាំ​មាន​ដូច​សព្វថ្ងៃនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ្ចឹង​បើយើង​ទាំងពីរ​ខុសឆ្គង​អី​សូម​អភ័យទោស​ផង​ចុះ​​ដូច​ប៉ុន្មាន​ថ្ងៃមុន​អញ្ចឹង ពួក​ខ្ញុំ​គ្រាន់តែ​ទៅ​ទិញ​មាស​ទិញ​ពេជ្រ​ជា​របស់​ដែល​ខ្លួន​ស្រលាញ់ ក៏មាន​បងៗ​មួយ​ចំនួន​មិន​សប្បាយចិត្ត ​ហើយ​និយាយថា ​គេ​ជួល​អោយទៅ​ថត​អោយ​ហាង​គេ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិត​ពួក​យើង​​មិនមែន​ ទើប​តែ​ទិញ​មាស​ទិញ​ពេជ្រ​និង​របស់​មាន​តម្លៃលើកទីមួយ​ឯណា យើង​ធ្លាប់បាន​ទៅ​ទិញ​មាស​ពេជ្រ​នៅ​កន្លែង​ផ្សេងៗ​ជា​ច្រើន​ដែរ​ ហើយក៏​បាន​ថត​បង្ហោះ​ដូចគ្នា​ម៉េច​បង​មិន​ប្រតិកម្ម​ផង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​​បើ​ថ្ងៃ​ណាមួយ​ស្រាប់តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្ញុំ​ទៅ​បោះ​ដើម​ទន់​ចាប់ដៃគ្នាធ្វើជា​ដៃគូ​សហការ​រកស៊ី​ជាមួយនឹង​បងស្រី​ទ្រី​ដា​ណា​យ៉ាងពិត​ប្រាកដ​មែន​ តើបងៗ​នៅ​គិតថា​ គេ​ជួល​ពួក​ខ្ញុំ​មក​សម្តែង​ទៀត​ទេ​បើ​ឃើញ​រូបភាព​បែបនេះកើតឡើង​ពិតមែន​?​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មួយទៀត គ្រាន់តែ​យើង​ទាំងពីរ​នាក់​ទិញ​មាស​ពេជ្រ​កន្លែង​គាត់​យក​ប្រើប្រាស់​សោះ តែ​វា​ពិតជា​ហេង​មែន អោយ​និយាយ​ថា ម៉េច​វិញ​??? បងៗ​អើយ​មនុស្ស​យើង​ម្នាក់ៗ​មានជីវិត​មិន​ទៀង​ទេ ចូរ​ស្រលាញ់​រាប់អាន​គ្នា​អោយ​បាន​ច្រើនៗ​ ទើប​ជីវិត​យើង​មាន​ក្តី​សុខ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ចុងក្រោយ​សូម​ជូនពរ​បងប្អូន​មាន​សុខភាព​ល្អ និង​រស់នៅ​សប្បាយរីករាយ​ជាមួយនឹង​អ្វីដែល​យើង​មាន កុំ​បំពាន​អ្នកដទៃ នោះ​យើង​នឹង​មាន​ក្តី​សុខ​ពិតប្រាកដ ហេង​ហេង​សុខ​សប្បាយ​ទាំង​អស់​គ្នា​បងប្អូន»៕​

Related posts