គាត់លះបង់ច្រើនណាស់! សំឡេង​ចម្រៀង​ ដែល​កំដរ​វង់​ល្ខោន​ព្រះរាជ​ទ្រព្យ​ រាប់​ទសវត្សរ៍​​​ ​ជា​សូរសៀង ​អ្នកគ្រូ ដួង ម៉ា​រ៉ី​​ ហើយ​ពេល​នេះ អ្នកគ្រូ​កំពុង​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាស្ត្រាចារ្យ​ចម្រៀង​មហោរី អ្នកគ្រូ ដួង ម៉ា​រ៉ី​​ ដែល​បម្រើ​វិស័យ​នេះ តាំង​ពី​អាយុ​១៧​ឆ្នាំ​នោះ ពេល​នេះ កំពុង​សម្រាក​លើ​គ្រែ​រង់ចាំ​ការ​ព្យាបាល​ តែ​មាន​ការ​ខ្វះខាត​ថវិកា​ សូម​បងប្អូន​ជួយ​តាម​កម្លាំង​សន្ធា​ជ្រះថ្លា​ចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ «Sou Dane » បានបង្ហោះរូបថតអ្នកគ្រូ២សន្លឹកនៅយប់ថ្ងៃទី២១ កញ្ញា អមដោយសារអំពាវនាវថា «សាស្ត្រាចារ្យ​ចម្រៀង​មហោរី អ្នកគ្រូ ដួង ម៉ា​រ៉ី​♥️🇰🇭 សំឡេង​ចម្រៀង​ ដែល​កំដរ​វង់​ល្ខោន​ព្រះរាជ​ទ្រព្យ​នៃ​យើង​រាប់​ទសវត្សរ៍​មកនេះ​ គឺជា​សូរសៀង​ ដែល​ចេញពី​បំពង់​សំឡេង​ស្ត្រី​វ័យ​ចំណាស់​ដែល​កំពុង​សម្រាក​លើ​គ្រែ​រង់ចាំ​ការ​ព្យាបាល​ជា​កំហិត​…​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូ​បាន​បូជា​​ច្រើនណាស់​ចំពោះ​វិស័យ​ចម្រៀង​មហោរី ដោយ​លោក​បាន​បម្រើ​វិស័យ​នេះ​តាំងពី​វ័យ​១៧​ឆ្នាំ​មកដល់​បច្ចុប្បន្ន​។​​ ដោយ​តម្លៃ​ព្យាបាល​ដើម្បី​ចាក់​ស៊ីម៉ង​ចូល​ឆ្អឹង​ទាំងអស់​៧​កង់ ក្នុង​មួយ​កង់​១៥០០​ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សូម​គោរព​សម្ដេច អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់​ក្ស​ត្រី ទ្រង់ ឯកឧត្តម​លោកជំទាវ លោក​លោកស្រី សិស្ស​គុណ សប្បុរសជន ប្រិយមិត្ត ទាំងឡាយ​មេត្តា​អនុគ្រោះ​ជួយ​ជាថ​វិការ​តាម​កម្លាំង​ស​ន្ធា​ដល់​អ្នកគ្រូ​ផង​ចុះ​។​ចូលរួម​តាម​គណនី​ABA​កូនប្រុស​លោក​:002804589 NOP CHAMNAP»៕​

Related posts