ទេសភាព​ស្អាត​! ឱក សុគន្ធ​កញ្ញា និង​គ្រួសារ ស្លៀកពាក់​ប្រពៃណី បង្អួត​សម្រស់​នៅ​តាម​វាលស្រែ ស្រាប់តែ​ ណាក់ ស្រី​ណា បញ្ជាក់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត អ្នកគាំទ្រ​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ទំនងជា​បាន​ឃើញ​ញឹកញាប់​រួចមកហើយ​នូវ​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​របស់​អ្នកនាង និង​គ្រួសារ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ និង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំ​កន្លងៗ​ទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១​នោះ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា , ស្វាមី និង​កូនប្រុស​ឈ្មោះ ឆ​លី បាន​ស្លៀកពាក់​ប្រពៃណី​យ៉ាង​ស្រស់ស្អាត បង្អួត​សម្រស់​នៅតាម​វាលស្រែ អមដោយ​ដើមត្នោត និង​រទេះគោ​ដ៏​កម្រ ធ្វើ​ឲ្យ​នឹកឃើញ​ដល់​អតីតកាល របស់​ប្រជាកសិករ​ខ្មែរ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ដ៏​ជាទី​គយគន់​នេះ តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់ថា «​បិណ្ឌ​ទី​១​ជាមួយ​ទេសភាព​ស្រុកភូមិ​ដ៏​ស្រស់ស្អាត រីករាយ​ថ្ងៃ​ដាក់​បិណ្ឌ ទីតាំងនៅ​ភូមិ តាំង​បឹង ឃុំ​ផ្អាវ បាធាយ កំពង់ចាម អរគុណ​អូន​សម្លាញ់ Nob Dane SamAngkar ដែល​បានផ្ដល់​ប្រធានបទ​ស្រុកស្រែ​មួយ​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន​លើកឡើងថា «​ទេសភាព​ស្អា​តខ​ប់​ម៉​ង​, គ្រួសារ​រីករាយ​បង កូន​ទទួលបាន​ភាពកក់ក្តៅ​ពេញលេញ​, ទេសភាព​ស្អាត​ណាស់​, រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ណាស់​, ស្រុក​ខ្ញុំ​កំណើត​ខ្ញុំ​ទេសភាព​ស្អាតៗ​ណាស់​បងៗ​, ស្រស់ស្រាយ​ស្រស់ស្អាត​ខ្លាំងណាស់​idol, បងស្រី​ពិតជា​ស្អាត សមជា​នារី​ខ្មែរ មើលទៅ​ពិតជា​សមសួន ថ្លៃថ្នូរ និង​ពោល​ពេញ​ទៅដោយ​សេចក្តីសុខ សុភមង្គល​ជា​លក្ខណ​:​គ្រួសារ​ដ៏​កក់ក្តៅ , ស្អាត​ប្លែក​គ្មាន​អ្នក​ដូច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​អ្នក​ចូលទៅ​ខំ​មិន​លើកសរសើរ​នោះ ក៏មាន តារា​សម្ដែង ណាក់ ស្រី​ណា ផងដែរ ហើយដោយ​ឃើញបែបនេះ មានមតិ​មួយ លើក​ជា​សំណួរ​ថា «​ទេសភាព​ស្អាត​ខ្លាំងណាស់ បាន​ថត​បទ​ចម្រៀង​ឬ​រឿង​ស្រុក​ស្រែចម្ការ ដឹង​តែម​ហា​សែន​ស្អាត​ហើយ​ល្អ ទីតាំង​នឹង​នៅផ្ទះ​ប្អូន នៅ​ផ្អាវ​មែន ស្រី​ណា​?????

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ណាក់ ស្រី​ណា បាន​បញ្ជាក់ថា «​ចា​បង​ចា​»​។ ឃើញ​ការឆ្លើយ​បែបនេះ មតិ​ដដែល​ខាងលើ ក៏​តប​ថា «​មាន​អារម្មណ៍​មើលរូប​ភាព​នឹង​ហើយ ស្អាត​ណាស់ ឡូយ​ម្ម៉​ង ជាពិសេស​ដើមត្នោត​សង់ខាង​នឹងមាន​ទឹក​ទៀត អ៊េ​មណាស់ អូន​អើយ​»​។ តប​ទៅនឹង​ការលើកឡើង​នេះ ណាក់​ស្រី ណាក់ បញ្ជាក់ទៀតថា «​ចា​បង​ម្តុំ​ហ្នឹង​ដើមត្នោត​ច្រើន​ទេសភាព​ស្អាត​»៕​

Related posts