មិនគួរឲ្យជឿ! អ្នកស្រី ទ្រី សុ​ផានិត​ ធ្លាក់​ខ្លួន​ដល់​ចំណុចសូន្យ ​តែលតោល ​គ្មាន​ឪពុក​ម្ដាយ, បងប្អូន​ បាន​ត្រឹម​រៀបរាប់​យ៉ាង​កម្សត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហោះ​សារ​បង្ហាញ​ទុក្ខសោក​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នោះ ពេលនេះ អ្នកស្រី ទ្រី សុ​ផានិត បាន​ធ្លាក់ខ្លួន​ដល់​ចំណុចសូន្យ ដើរ​ចេញ​ពី​ផ្ទះ ជាមួយ​កូនស្រី តែលតោល​ដូច​ទូក​នៅ​កណ្ដាល​ទន្លេ សូម្បី​ឪពុកម្ដាយ បងប្អូន​ម្នាក់​ក៏​គ្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី សុ​ផានិត បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​រៀបរាប់​យ៉ាង​កម្សត់​ថា «​ពេល ដែល​ខ្ញុំ​ដើរចេញ​ទាំង ដែល​មិន​ទាមទារ​អ្វី​ទាំងអស់​សុំ​ត្រឹមតែ​យុត្តិធម៌​បន្តិចបន្តួច​ឱ្យ​កូនស្រី​របស់ខ្ញុំ​ក៏​វា​មិន​ឱ្យ នេះ​ហើយ​មកពី​ខ្ញុំ​ជា​មនុស្ស​ល្ងង់ អ្នកឯង​ធ្វើ​ដាក់​ខ្ញុំ​ឈឺចាប់​វេទនា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​អហោសិកម្ម​ឲ្យ ​តែ​កម្ម​មិន​ព្រលែង​អ្នក​ឡើយ ​រង់ចាំ​ទទួល​កាន់​ទៅ​ឯង ទៅ​វត្ត​ធ្វើបុណ្យ​ធ្វើ​ទាន​ឱ្យ​ចៀស​ផុត​ពី​មនុស្ស​អាក្រក់​ដូច​វា​ សូម​កុំ​អោយ​ឃើញ​មុខ​វា​ជា​រៀងរហូត នៅ​មាន​រឿង​ច្រើន​ទៀត ​ដែល​ខ្ញុំ​ចង់​និយាយ​ តែ​សុំ​ពេល​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​និយាយ​ឲ្យ​វា​ឈឺចាប់ ​ឆ្អែត​បាយ​មួយ​ជីវិត​ ឯង​ហ្នឹង​ទទួល​ផលកម្ម ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​តែងតែ​គិត​ព្រោះ​ធ្លាប់​ធ្វើ​ខុស ​ខ្ញុំ​ត្រូវតែ​គិត​ឱ្យ​ច្បាស់​មុន​នឹង​ធ្វើ​អ្វីមួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​បង្ហោះ​សារ​ទៀត​ថា «​ពេល ដែល​ខ្ញុំ​សម្រេចចិត្ត​ដើរ​​​ចេញ​ទាំង​ ដែល​ខ្ញុំ​មិន​ទាមទារ​អ្វី​សុំ​តែ​យុត្តិធម៌​ខ្លះ​សម្រាប់​កូនស្រី ​ខ្ញុំ​ក៏​វា​មិន​អោយ ​ទ្រាំ​ទៅ​កូន​លុយ​យើង​រក​បាន ​តែ​សេ​ក្តី​សុខ​រក​មិន​បានទេ សល់​ខ្លួន​ទទេ​ ខ្ញុំ​10​ឆ្នាំ​ខាត​ទាំង​ខ្លួន​ ខាត​ទាំង​ពពោះ ​ខាត​ទាំង​ទឹកភ្នែក​ ខាត​ទាំង​ការ​ឈឺចាប់ ជិះ​តុ​កៗ​ក៏​សប្បាយចិត្ត​ជាង​ជិះ​ឡាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបញ្ជាក់​ទៀតថា «​វា​ដឹងថា ​ខ្ញុំ​គ្មាន​បងប្អូន​គ្មាន​ឪពុកម្ដាយ ពេល​ខ្ញុំ​ចេញទៅ​ដូច​ទូក​កណ្ដាលទន្លេ​ តែ​វា​មិន​ខ្វល់​ទេ វា​ដឹង​ខ្ញុំកំ​ពុង​ឈឺ​វា​មិន​អោយ​អ្វីខ្លះ​ ដើម្បី​មើលខ្លួន ​និង​កូនស្រី ពេល​ដែល​ដល់​ចំណុចសូន្យ ​ទើប​ដឹង​ថា​ មាន​មិត្ត​ពិត​ប៉ុន្មាន​នាក់ អគុណ​មិត្ត​ល្អ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ​អ្នកគាំទ្រ ​ជាច្រើន​ បាន​លើក​ទឹកចិត្ត​អ្នក​ស្រី ​ឲ្យ​តស៊ូ ​ដើម្បី​កូន​ស្រី ក្នុង​នោះ ​អ្នក​គាំទ្រ​ម្នាក់ ​បាន​ធានា​ទទួល​អ្នកស្រី ​មក​ស្នាក់​នៅ​ផ្ទះ​ខ្លួន ​ដោយ​បញ្ជាក់​ថា «ស៊ូៗ​ណា​បង​ស្រី​បើ​បង​ស្រី​គ្មាន​កន្លែង​ណា​គេ​ទទួល​បង ឬ​គ្មាន​កន្លែង​ត្រូវ​ទៅ​ បង​មក​ផ្ទះ​ប្អូន​មក​ប្អូន​ទទួល ប្អូន​មិនមែន​ជា​អ្នក​មានទេ​ប្អូន​ជា​អ្នក​ក្រ​ទេ តែ​ប្អូន​យល់​អារម្មណ៍​មួយ​នេះ​ច្បាស់​ណាស់​ ព្រោះ​ប្អូន​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក»៕

Related posts