មិនធម្មតា​! ថ​មមី បង្ហាញ​តម្រុយ​បើកហាង​ពេជ្រ ខណៈ​អ្នកស្រី ទ្រី ដា​ណា បើក​បេះដូង សហការ ដោយ​បញ្ជាក់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ចំណាយ​លុយ​ទិញ មាស ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា អស់​ជាង​១០​ម៉ឺន​ដុល្លារ​រួចមក គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង សួស វី​ហ្សា និង លោក​ថ​មមី ឡាយ​វីដេអូ មាន​អ្នកទស្សនា​បំបែក​ឯកត្តកម្ម​ឡាយ​លក់​ផលិតផល ដែល​មាន​អ្នកទស្សនា​ច្រើន​បំផុតនៅស្រុកខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទស្សនា​ច្រើន​បែបនេះ, នៅ​ក្នុង​ការ​ឡាយ​នោះ ពួកគេ ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា ក្រោយ​ទិញ​មាស ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី​ដា​ណា ហេង​ហេង ហើយ​អ្នកស្រី ទ្រី ដា​ណា ខ្លួនឯង ក៏​ធ្លាប់​អះអាង​ដែរ​ថា ទិញ​មាស​ពេជ្រ នៅ​ហាង​របស់​ខ្លួន ឆ្លង​មាន ឆ្លង​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការលើកឡើង​បែបនេះ ក៏មាន​មតិ​ខ្លះ​ធ្វើការ​រិះគន់​ផងដែរ​ថា ពួកគេ ធ្វើបែបនេះ ដោយសារ​គេ​ជួល​ឲ្យ​ផ្សាយ​ពី​ហាង​ពេជ្រ​គេ​ប៉ុណ្ណោះ ហើយ​ជា​ការ​ឆ្លើយតប អ្នកនាង សួស វី​ហ្សា បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ខ្លួន​ទិញ​មាស​ពេជ្រ ហើយ​ពេល​ខ្លួន​ទិញ​ហាង​ផ្សេង​នោះ ក៏​មិន​និយាយ​ផង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សួស វី​ហ្សា បញ្ជាក់ថា គ្រាន់តែ​ពួកខ្លួន​ទិញ​មាស​ពេជ្រ ថា​គេ​ជួល ចុះបើ​ខ្លួន​សហការ​ជាមួយ​អ្នកស្រី ទ្រី​ដា​ណា តើ​បងប្អូន​និយាយ​ថា​ម៉េច​ទៀត​។ ក្រោយពី​ការ​បញ្ជាក់​បែបនេះ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ថ​មមី ទៅ​មើល​ហាង​ពេជ្រ​មួយ​កន្លែង ហើយ​បង្ហាញ​ពី​តម្រុយ​ក្នុង​ការ​បើក​វា​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថ​មមី បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​បញ្ជាក់​ថា «​ពេល​រាត្រី​ជាមួយ​ដៃគូ​​សហគ្រិន​មក​ទស្សនកិច្ច​ហាង​ពេជ្រ លើក​នេះ​បែប​មិន​មាន​អ្នក​ថា ​ទៀត​មើលទៅ ព្រោះ​លើក​នេះ​អាច​នឹង​បើក​វា​តែ​ម្តង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ អ្នកនាង​សួស វី​ហ្សា បាន​បង្ហោះ​ស្ក្រី​នស​ត​សារ​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​បង្ហាញ​ពី​ការ​ស្វាគមន៍​សហការ​គ្នា អម​ដោយ​Caption​ដូច្នេះ​ថា «​ប្អូន​ទាំងពីរ​ពិតជា​អរគុណ​បង​ខ្លាំងណាស់ ដែល​ស្រលាញ់​ចូលចិត្ត​ប្អូន​ទាំងពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ប្អូន​ទាំងពីរ​ក៏​ចង់​សុំទោស​បង​ជំនួស​ហ្វេ​នៗ​ផង ដោយ​ប៉ុន្មាន​ថ្ងៃ​មុននេះ​ប្អូន​​ឃើញ​មាន​គេ​ស៊ែរ​ច្រើន និង​ឃើញ​មាន​អ្នក​ខម​មិន​ពាក្យ​មិន​ល្អជា​ច្រើន​ទៅកាន់​បង ដោយ​គ្រាន់តែ​ពួកគាត់​ឃើញ​បង​ស៊ែរ​Video​របស់​ពួក​ខ្ញុំ​ថា ទៅ​ទិញ​ពេជ្រ​ពី​បង​ឆ្លង​ហេង តាមពិត​មិន​មាន​អ្វី​ខុស​ទេ​បង​ដោយ​គ្រាន់តែ​អ្នកលក់​ស៊ែរ​ជូនពរ​អតិថិជន​អោយ​ហេងៗ​នោះ បង​ជា​មនុស្ស​រឹងមាំ​ណាស់ ប្អូន​តែងតែ​រៀន​សូត្រ​ពី​បង​ជា​គំរូ​»៕

Related posts