ក្រោយ​បួស​មួយ​រយៈ​, ពេលនេះ ពូ​ម៉ៅ សឹក​វិញ​ហើយ ហើយ​រឿង​ទៅ​ជួបជុំ​គ្រួសារ​វិញ ​សម្រេច​លើ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ឧកញ៉ា ហ៊ីង បុញ្ញា​រិ​ទ្ធិ ហៅ ពូ​ម៉ៅ បានសម្រេច​ចិត្ត​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ពោធិ៍​អណ្តែត ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ ហើយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ពូ​ម៉ៅ បាន​លាចាក​សិក្ខាបទ​វិញ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេល​សម្រេច​ចិត្ត​បួស​នោះ ពូ​ម៉ៅ ក៏បាន​បញ្ជាក់​ពី​គោលជំហរ​ក្នុង​ការ​ទៅ​រួមរស់​ជាមួយ​ភរិយា និង​កូន​វិញ​ផង​ដែរ​។ ចំណែក មុននឹង​លាក​ចាក​សិក្ខាបទ​ប៉ុន្មាន​ម៉ោង ពូ​ម៉ៅ ក៏បាន​ចែករំលែក​ព័ត៌មាន​មួយ ដែល​ចុះផ្សាយ​ពី​លោក ដោយ​ដាក់​ចំណងជើង​ថា «​បន្ទាប់ពី​បាន​បួស​ជា​បុព្វ​ជិត​មួយរយ​:​មក ពូ​ម៉ៅ មានបំណង​ចង់​លាចាក​សិក្ខាបទ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​វិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានមតិ​មួយ​លើកឡើងថា «​មក​ឆាប់ៗ​មក​មេ មេ​ស្រី​នៅតែឯង​គាត់​ហត់​ណាស់​»​។ ជាការ​ឆ្លើយតប ពូ​ម៉ៅ បាន​បញ្ជាក់​ថា «​អាត្មា​មិន​អី​ទេ សម្រេច​លើ​គាត់​ទេ​»​។ ទោះ​យ៉ាងណា គេ​មិនដឹងថា អ្នកស្រី ទ្រី ដា​ណា ព្រម​អភ័យទោស ឲ្យ​ពូ​ម៉ៅ ដោយ​ដក​ពាក្យបណ្ដឹង​វិញ ដើម្បី​ឲ្យ​លោក​បាន​មក​ជួបជុំ​ជាមួយ​អ្នកស្រី វិញ ឬ​យ៉ាងណា​នោះទេ តែ​តាមរយៈ​សារ​បង្ហោះ​កាលពី​ម្សិលមិញ​នេះ ទំនងជា​មិន​អាច​ទេ​មើល​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា មុននឹង​សម្រេចចិត្ត​បួស ពូ​ម៉ៅ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ក្នុងការ​ផ្សះផ្សា​ជាមួយ​ភរិយា តែ​ហាក់​មិន​ទទួលបាន​ផល​សោះ​។ ដោយហេតុនេះ មុន​បួស លោក​បង​ម៉ៅ បានចេញ​វីដេអូ សុំទោស​ជា​សាធារណៈ​១ ដោយ​រៀបរាប់ថា «​ដោយសារតែ​ខ្លួន​អស់ជម្រើស សូម្បីតែ​ហ្វេ​ស​ប៊ុ​ក​, តេ​ឡេ​ក្រាម​, ប្រព័ន្ធ​ទាក់ទង​ទាំងអស់ ភរិយា​របស់លោក បាន​ប្លុក​ចោល​អស់ហើយ​។ ដូច្នេះ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​វីដេអូ​នេះឡើយ ដើម្បី​បង្ហាញជូន​ភរិយា​បានឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បញ្ជាក់ថា កន្លងមក ខ្លួន និង​ភរិយា បាន​ឈ្លោះ​គ្នា​ពិត​ប្រា​មែន រហូត​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​មិន​ឲ្យ​លោក​ចូល​ផ្ទះ​។ លោក​ថា នេះ​មិនមែនជា​ការសម្ដែង​ដើម្បី​ប្រយោជន៍ ដូច​ការលើកឡើង​មួយចំនួន​នោះឡើយ គ្មាន​អ្នកណា​យក​កិត្តិយស​គ្រួសារ​មក​សម្ដែង​នោះទេ​។ នេះ​ដោយសារ​ការខឹង​មួយ​ឆាវ ឈានទៅដល់​ចំណុច​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់ទៀតថា នេះ​ក៏​ជា​វីដេអូ​មួយ ដែល​លោក​ធ្វើការ​សុំទោស​ជា​សាធារណៈ ក៏ដូចជា​ការសុំ​ទោស​ដ​ល់​ភរិយា​របស់លោក ព្រោះ​រយៈពេល​កន្លងមក​នេះ លោក​រស់នៅ​ផ្ទះ​ម្ដាយ​របស់លោក​។ ដូច្នេះ​រយៈពេល​រស់នៅ​បែក​គ្នា​នេះ លោក បានគិត​ឃើញ​ពី​ចំណុច​ខ្វះខាត និង​កំហុស​របស់ខ្លួន​។​លោក​នឹងធ្វើ​ការកែប្រែ​ដើម្បី​គ្រួសារ ភរិយា និង​កូន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បន្ថែមទៀតថា លោក​សុំ​ធ្វើ​វីដេអូ​នេះ ដើម្បី​សុំ​អភ័យទោស​ដល់​ភរិយា ដើម្បី​ឲ្យ​គាត់​បានឃើញ ហើយ​ដក​ពាក្យបណ្ដឹង​ពី​តុលាការ ឲ្យ​លោក​បាន​ចូល​ផ្ទះ មើលថែ​ប្រពន្ធ និង​កូន ដូចដើម​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់​នៅ​ចុង​វីដេអូ​ថា ខ្លួន​ទៅ​បួស​មួយ​រយៈពេល ដើម្បី​យក​ធម៌ មក​ដាក់​ក្នុង​ខ្លួន រក​អ្វីដែល​ស្ងប់​។ បន្ទាប់មក​លោក នឹងធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់លោក​»​។ ដោយឡែក នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ពូ​មៅ​សិ​ក​វិញ​ហើយ​បងប្អូន​» បាន​បង្ហោះ​វីដេអូ​ពូ​ម៉ៅ ដោយ​បញ្ជាក់ថា «​ពូ​មៅ​សិ​ក​វិញ​ហើយ​បងប្អូន​»៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts