ចុមយក្ស! Admin ជីងចក់ ទទូច​ឲ្យ​Messi នាំ​គ្រួសារ​មក​ទិញ​ពេជ្រ​នៅ​ហាង ទ្រី ដា​ណា ព្រោះតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង សួស វី​ហ្សា និង​លោក​ថ​មមី បាន​ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា ដោយ​ចំណាយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ស្រាប់តែ​រាសី​ពួកគេ​ឡើង​ស្រើ​តៗ គ្រាន់តែ​ចាប់ផ្ដើម​ឡាយ​មាន​អ្នកមើល​ច្រើន​សឹង​មិនគួរ​ឲ្យ​ជឿ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្ដី​ប្រពន្ធ​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​ខាងលើនេះ មាន​អ្នកទស្សនា​ច្រើន​នោះ អ្នកស្រី ទ្រី ដា​ណា ធ្លាប់​អះអាងថា «​មកជួប​អ្នក​ហេង នឹង​ឆ្លង​ហេងៗ បង​សប្បាយចិត្ត​ណាស់​ក្រោយពេល ដែល​ឃើញ​ប្អូន​បែបនេះ នេះ​បញ្ជាក់​ឲ្យ​ឃើញថា មាស​និង​ពេជ្ររ​បស់បង​យកទៅ​ប្រើ​ហេង​ហេង​កប់​ស៊េរី ប្រាកដជា​ឆ្លង​មានបាន និង​ហេង​ហេង (​បងប្អូន​កុំ​ភ្លេច​ហាង​ពេជ្រ​ដា​ណា​ទ្រី​) រំភើប​ជំនួស​ប្អូន​ទាំងពីរ ហាង​មាស​ពេជ្រ​មិន​ទិញ​ក៏​ចូល​មើល​បានដែរ​យក​ហេងៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក Admin​ជីងចក់​ក៏​ចាប់អារម្មណ៍​ចំពោះ​រឿងនេះ​ផងដែរ ហើយ​ថ្មីៗ​នេះ ថែមទាំង​ទទូច​ឲ្យ​តារា​បាល់ទាត់​ដ៏​ល្បី​លំដាប់​ពិភពលោក Lionel Messi​នាំ​គ្រួសារ​មក​ទិញ​ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin​ជីងចក់ បាន​និយាយ​នៅក្នុង​ការ​ឡាយ កាលពីពេល​ថ្មីៗ​នេះ​ដូច្នេះ​ថា «​វីដេអូ​នេះ ផ្ញើ​ទៅ​Messi, Messi បើ​ថា​ឮ​ហើយ មើល​ហើយ នាំ​ប្រពន្ធ នាំ​កូន​មក​ទិញ​ពេជ្រ នៅ​ហាង ​ទ្រី ដា​ណា នៅ​ព្រែក​ព្នៅ​នេះ ទិញ​មួយ​ឈុត​ទៅ​អស់​តែ​១០​ម៉ឺន​ទេ ក្រែងលោ​វា​លេង​ល្អ​ជាង​Ronaldo សាក​មើល​ទៅ​»៕​ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts