កូន​ល្អ​! មិន​បាន​ទៅ​វត្ត​នឹង​គេ​មែន តែ​ ឈិន មុន្នីនាថ មិន​ភ្លេច​ព្រះ​រស់ ដោយ​ក្រាប​សំពេះ​ជូន​បច្ច័យ ហើយ​រៀបរាប់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង វ័យក្មេង ឈិន មុន្នីនាថ ទើបតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក៏​ពិត​មែន តែ​ប្រជាប្រិយភាព​របស់​នាង មាន​សន្ទុះ​កើន​ឡើង​គួរ​ជាទី​កត់សម្គាល់​។ ជាក់ស្ដែង មួយរយៈ​ចុងក្រោយ​នេះ នាង ច្រៀង​ឆ្លើយឆ្លង​ជាមួយ នាយ ព្រែក និង​ឪពុក​របស់​នាង បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទៀត​នោះ កាន់តែ​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាពកើន​ឡើង​មួយ​កម្រិត​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​របស់ ឈិន មុន្នីនាថ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារា​ចម្រៀង និង​ពិធីករ ឈ្មោះ ឈិន កុសល ហើយ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១​នោះ នាង​បាន​បង្ហាញ​កាយវិការ​ដឹងគុណ​ចំពោះ អ្នកមានគុណ​ទៀត​នោះ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ និង​សរសើរ​រូប​នាង​មិន​ដាច់​ពី​មាត់​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​លើកដៃ​សំពេះ​ជូន​លុយ​ឪពុកម្ដាយ​នោះ តារា​សម្ដែង​វ័យក្មេង​រូបនេះ បាន​រៀបរាប់ថា «​ថ្ងៃ​កាន់បិណ្ឌ​1 ម៉ាក់​ប៉ា​បាន​3​វត្ត​តែ​កូន មិនបាន​ជូនទៅ​វត្ត​ព្រោះ​មិន​ស្រួលខ្លួន តែ​ទោះ​មិនបាន​ទៅ​វត្ត​ក៏​មិនដែល​ភ្លេច​ព្រះ​រស់ក្នុង​ផ្ទះ​ដែរ ការគោរព​ប្រតិបត្តិ​ឪពុកម្ដាយ ​ដោយ​កន្លង​ធម៌ ជា​ភ្លើង​ទាន​បំភ្លឺ​ផ្លូវ​ជីវិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកសរសើរ​ថា «​ពិតជា​កូន​កតញ្ញូ​ដោយ​ធម៌​មែន ​ល្អ​ណាស់ក្មួយ​ស្រី ក្មួយ​ឆ្លាត​, ចេះ​គោរព​ឪពុក​ម្តាយ​ខ្លួនឯង ពិតជា​កូន​ល្អ​មេន!, ក្មួយ​ដឹង​អត់​ពូ​ជា​ហ្វេ​ន​បង​កុសល​តាំងពី​នៅ​រៀន​ម៉្លេះ​, ល្អ​ណាស់​ចែ​ធ្វើ​បុណ្យទាន់​ខែភ្លឺ​, កុសល ប្អូន​បានកូន​ស្រី ប្រកបដោយ​ធម៌​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារាស្រី ឈិន មុនី្ននាថ ​ក្រៅ​ពី​មាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​ហើយ​នោះ រូបនាង​ក៏ត្រូវបានគេស្គាល់ច្រើន​ផង​ដែរ​ តាមរយៈ​ការ​សម្ដែង​ក្នុង​រឿង «អ្នកម៉ាក់វ័យក្មេង»។ ​រូប​នាង ​ជាក្មេងស្រីសុភាព និង ជាក្មេងស្រី​កតញ្ញូ​ម្នាក់ ចេះស្រលាញ់គោរពឪពុកម្តាយថែមទៀតផង៕

Related posts