កប់! ក្រោយ​ឆ្លង​កាត់​មុខកាំបិត​ស្ទើរ​ពេញ​មួយ​តួ​ខ្លួន, ដេននីក្វាន់​ ប្រកាស​បើក​គ្លីនិក​កែសម្ផស្ស​ខ្លួន​ឯង​ ដោយ​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ​តារា​សម្ដែង​ស៊ិ​ច​ស៊ី ដេ​ន​នី ក្វាន់ បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​គ្លីនិក​កែ​សម្ផស្ស​មួយ​ជា​របស់​ខ្លួនឯង ដោយ​ស្នើ​សុំឱ្យ​មហាជន​ជួយ​គាំទ្រ​រូប​នាង​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការប្រកាស​ក្ដែ​ងៗ​របស់​តារា​ស្រី​និយម​ស្លៀកពាក់​ស៊ិ​ច​ស៊ី​រូបនេះ គឺ​បន្ទាប់ពី​រូបនាង​បានទទួល​ជោគជ័យ​លើ​ការវះកាត់​កែ​សម្ផស្ស​ជាច្រើន​ដង និង​ជាច្រើន​កន្លែង​នៃ​តួខ្លួន​នា​ពេល​កន្លងមក​ដូចជា ភ្នែក ច្រមុះ មាត់ ចង្ការ ថ្គាម ដើមទ្រូង និង​ការវះកាត់​លើ​រាងកាយ​របស់​នាង គឺ​សុទ្ធតែ​ទទួលបាន​លទ្ធផល​គួរ​ជាទី​គប់​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេ​ន​នី ក្វាន់ បាន​អះអាង​នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ជោគជ័យ​ជាមួយនឹង​ការវះកាត់​កែស​ម្ភ​ស្ស ដូចជា ភ្នែក ច្រមុះ មាត់​ចង្ការ ថ្គាម ដើមទ្រូង និង រាង​។ ឥឡូវនេះ​នាង​ខ្ញុំ​សម្រេចចិត្តថា បើក​គ្លីនិក​កែ​សម្ផស្ស​ហើយ ជួយ​គាំទ្រ​ផង ចង់​ស្អាត​មករក ដេ​ន​នី​ក្វាន់ មក​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​អ្វីដែល​នាង​បានប្រកាស​ខាងលើ​នៅ​មិនទាន់​លេច​ជា​រូបរាង​ក្ដី ប៉ុន្តែ​គេ​សង្កេតឃើញ​មានការ​គាំទ្រ​ជាច្រើន និង​មាន​ភាពជឿជាក់​ចំពោះ​នាង ដោយ​មិនមាន​ការស្ទាក់ស្ទើរ​ចិត្ត​ឡើយ ។ ការណ៍​នេះ ទំនង​មកពី​ប្រវត្តិ​កែស​ម្ភ​ស្ស​របស់​នាង ដែល​ធ្លាប់​ឆ្លងកាត់​មុខកាំបិត​ស្ទើរ​រាប់មិនអស់ ហើយ​តែងតែ​ទទួលបាន​ភាពជោគជ័យ នោះឯង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារា​សម្ដែង​ស្រី​និយម​ស្លៀក​ឈុត​ប៊ី​គី​នី បញ្ចេញ​សាច់​ខ្ចី​ម៉ត់​រលោង ដេ​ន​នី ក្វាន់ បាន​កែកុន​សម្ផស្ស​ជាមួយនឹង​មុខកាំបិត​ជាច្រើនលើក​ច្រើនសារ ដើម្បី​បន្ថែម​សម្រស់​លើ​សម្រស់​ពី​ធម្មជាតិ​របស់ខ្លួន​ឱ្យ​កាន់តែ​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះជា​យ៉ាងណា ដេ​ន​នី ក្វាន់ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​ស្រី​មួយរូប​ ដែល​ស្ថិត​ក្នុង​ចំណោម​តារា​ស៊ិ​ច​ស៊ី​ជាច្រើន ដែល​បាន​លើក​តម្កើង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​បុរាណ​ម្ដងម្កាល តាមរយៈ​វីដេអូ​ចម្រៀង​របស់​ខ្លួន និង​មាន​ទឹកចិត្ត​សប្បុរសធម៌ ជួយសង្គ្រោះ​ដល់​ជនទីទាល់ក្រ​ជា​ហូរហែរ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា​កាលពី​ពេល​ថ្មីៗ​នេះ​ គេ​ឃើញ ដេ​នី​ក្វាន់ ប្រកាស​ពី​ការ​បែកបាក់​ស្នេហា និង​ប្រកាស​រក​អ្នក​ស្អំ​បេះ ដូង​ផង​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តារា​សម្បូរ​ទ្រព្យ​ខាងលើ​ នៅ​មិនទាន់​រក​ឃើញ​គូស្នេហ៍​នៅឡើយ​ទេ៕ប្រភព​ពី​ តារា​ញូ​ស៍​

Related posts