ទីបំផុត ​នាយ ចឺម ទម្លាយ​មូលហេតុ ឈប់​លេង​កំប្លែង ដោយសារ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​នេះ​សោះ​គឺថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ បាន​ជ្រាប​រួចមកហើយ​ថា នាយ​ចឺម ចូល​លេង​កំប្លែង​តាំងពី​នៅ​តូច​មក​ម្ល៉េះ ហើយ​ជា​ដៃគូ​ដ៏​សក្ដិសម​ជាមួយ វ៉ាន់ នី​ឡា​។ ប៉ុន្តែ ពេល​ពេញរូបពេញរាង នាយ​ក៏​ចាប់​អាជីព​តារា​ចម្រៀង ហើយ​បោះបង់​ការ​លេង​កំប្លែង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក គេ​ដឹង​ថា មូលហេតុ​ដែល​នាយ​ចឺម បោះបង់​អាជីព​ជា​តារា​កំប្លែង​នេះ ដោយសារ នាយ​ចង់​ពង្រឹង អាជីព​ជា​តារា​ចម្រៀង​ប៉ុណ្ណោះ ហើយ ទំនងជា​មិន​ដឹង​មូលហេតុ​​​ផ្សេង​ទៀត​នោះ​ឡើយ​។ តែ​ថ្ងៃនេះ នាយ ​បាន​បញ្ជាក់​ហើយ​ចំពោះ​មូលហេតុ​ផ្សេង​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក​អ៊ឹម ជីវ៉ា នាយ​ចឺម បាន​រៀបរាប់​ថា ខ្លួន​ចូល​សិល្បៈ​តាំងពី​អាយុ​៩​ឆ្នាំ ហើយ​ពេលនេះ នាយ​មាន​អាយុ​២៦​ឆ្នាំ​ហើយ​។ ឆ្លើយ​ទៅនឹង​សំណួរ​ថា​តើ​ដំបូង​ឡើយ នាយ​ចឺម​ចូល​លេង​កំប្លែង​តែម្ដង ឬក៏​សម្ដែង​កម្មវិធី​អ្វីៗ​ផ្សេងៗ​សិន​នោះ​, នាយ​ចឺម បញ្ជាក់ទៀតថា ពីមុនមក ចិត្ត​ខ្លួន​ស្រឡាញ់​ចម្រៀង​ទេ គ្រាន់តែ​ខ្លួន​ធ្លាប់​ថត​កំប្លែង មាន​ខ្សែ​បណ្ដាញ​កំប្លែង ទើប​លេង​កំប្លែង​សិន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មូលហេតុ​នៃ​ការបោះបង់​អាជីព​ជាតា​រា​កំប្លែង មក​ស្រវា​ចាប់​អាជីព​ជា​តារា​ចម្រៀង​វិញ​នោះ នាយ​ចឺម​បញ្ជាក់​ថា ដោយសារ​ខ្លួន​ពេញ​កំលោះ​ពេញរូបពេញរាង មួយទៀត​រឿង​ដោះអាវ គូរ​មុខ​គូរ​មាត់​អី ចាប់ផ្ដើម​លែង​ហ៊ាន​ធ្វើ អៀន​ច្រើន ដូច្នេះ​ក៏​ផ្ដាច់​ឈប់​សម្ដែង​កំប្លែង​មក​មក​ផ្គត់ផ្គង់​ការងារ​ចម្រៀង​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​ថា​តើ​ពេលនោះ មាន​ស្នេហា​ហើយ​ឬ​នៅ​នោះ នាយ​ចឺម បញ្ជាក់ទៀតថា ពេលនោះ មាន​ស្នេហា​ខ្លះ​ហើយ ទើប​លែង​ហ៊ាន​ដោះអាវ ព្រោះ​ស្រី​ស្អាត​ច្រើន​ណាស់​កំពុង​រង់ចាំ​មើល ដល់​ដោះអាវ​ចឹ​ង​ទៅ មាន​អារម្មណ៍​ថា អៀនៗ ព្រឺ​សម្បុរ​ៗ​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts