ចឺម សារភាព​ថា ខ្លួន​ពិតជា​មាន​សង្សារ​ច្រើន​មែន​, អ្នក​ជេរ​ខ្លួន ជា​មនុស្ស​មិន​ដឹង​អី ខណៈ​តម្លៃ​ខ្លួន​វិញ​គឺថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មកហើយ​ថា ចឺម​ជា​តារា​ចម្រៀង​វ័យក្មេង​ល្បី​ម្នាក់ ដែល​មាន​ដើមកំណើត​ចេញពី​តារា​កំប្លែង​ ហើយ​បច្ចុប្បន្ន កំពុង​ឈរជើង​យ៉ាង​រឹងមាំ​នៅ​ផលិតកម្ម​សាន់​ដេ ​ជាមួយ​នឹង​ការ​ចេញ​ចម្រៀង​ម្ដងៗ​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង ចឺម បានផ្ដល់​បទសម្ភាសន៍​ដល់​លោក អ៊ឹម ជីវ៉ា ដោយ​ទម្លាយ​នូវ​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​រូបលោក ក្នុង​នោះ មាន​ទាំង​ស្នេហា​, អារម្មណ៍​ចំពោះ​អ្នក​រិះគន់ ព្រមទាំង​តម្លៃ​ខ្លួន​ឡើង​ឆាក ធៀប​នឹង​តារា​ចម្រៀង​រៀមច្បង​ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅ​នឹង​ពាក់ព័ន្ធ​នឹង​ស្នេហា ថា​តើ​លោក មាន​សង្សារ​ច្រើន​ដូច​គេ​និយាយ ​ឬ​អត់​នោះ ចឺម បាន​បញ្ជាក់​ថា សង្សារ​ច្រើន ចេះតែ​ច្រើន​ហើយ គ្រាន់តែ​ថា មិនមែន​យក​ម្ដង​ទាំងអស់​នោះ​ទេ គឺ​លោក​បែប​ពី​មួយ​ទៅ​មួយ ដូច​ទៅ​នឹង​ចម្រៀង​លោក​ច្រៀង​អញ្ចឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ស្ពឺ​រូបនេះ បាន​បន្តទៀតថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដ​ថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​មួយ​ទៀតថា តើ​ពេល​មាន​អ្នកខ្លះ​ក៏​ចូលចិត្ត​នាយ​ចឺម ហើយ​អ្នក​ខ្លះទៀត​មិន​ចូលចិត្ត​នោះ នាយ​ចឺម មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​? នាយ​ចឺម បញ្ជាក់ថា ខ្លួន​ចូលចិត្ត​ប្រើ​អារម្មណ៍ មានន័យថា លោក ខ្លួន​មួយ ហើយ​បងប្អូន​ច្រើន អញ្ចឹង លោក​មិនអាច​ផ្គាប់​ចិត្តបាន​ទាំងអស់​នោះទេ តែ​សំខាន់​លោក​យក​ភាគ​ច្រើនជាង​ភាគតិច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឺម បានបញ្ជាក់​ទៀតថា អ្នក​ចូលចិត្ត​ខ្លួន​មាន​ច្រើន អ្នក​ស្អប់​ខ្លួន​មាន​តិច​ណាស់ អញ្ចឹង​លោក​មិនសូវ​ខ្វល់​ជាមួយ​គាត់​ទេ មួយទៀត គាត់​មិនបាន​នៅ​ជាមួយ​លោក គាត់​មិនបាន​យល់​ពី​ចិត្ត​លោក គាត់​មិន​បានដឹង​ពី​លោក​ល្អ​ប៉ុណ្ណា លោក​អាក្រក់​ប៉ុណ្ណា ក៏​គាត់​អត់​ឃើញ​ដែរ ដឹង​តែ​គាត់​វាយតម្លៃ​យើង​គ្រប់យ៉ាង​។ អញ្ចឹង​លោក​អត់​បញ្ហា អត់​ខ្វល់ មួយទៀត បើ​គាត់​ដឹង​អី​គាត់​អត់​ជេរ​លោក​ទេ ប៉ុន្តែ​គាត់​អត់​ដឹង​អី​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​មួយទៀត ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​ក្នុង​ការចេញ​ច្រៀង​សម្ដែង ឮថា​គេ​លោក​យក​ក្នុងតម្លៃ​ខ្ពស់​នោះ​, ចឺម បាន​បញ្ជាក់ថា និយាយ​ទៅ​តម្លៃ​ទាប​ជាង​បងៗ​ដទៃ​ទេ និយាយ​ទៅ តម្លៃ​សមរម្យ ដោយ​លោក​មានតម្លៃ​ច្បាស់លាស់​មួយ ហើយ​បងៗ​ផ្សេងៗ តារាចម្រៀង​ផ្សេង មានតម្លៃ​របស់គាត់​មួយ​។ (បញ្ជាក់ ៖ រូប​ដែល​ ចឺម ថត​ជាមួយ​តារា​ស្រី​​​ ដែល​យើង​ដាក់​នេះ​ មិន​មែន​ចង់​មាន​ន័យ​ថា ជា​សង្សារ​របស់​ចឺម​នោះ​ឡើយ​ យើង​ដាក់​គ្រាន់តែ​ជា​រូប​តំណាង​ប៉ុណ្ណោះ ​សូម​កុំ​យល់​ច្រឡំ)៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts