សូម​បង្កើន​ការប្រុងប្រយ័ត្ន​! ថ្ងៃ​កាន់បិណ្ឌ​ទី​២ អ្នកស្រី ទ្រី ដា​ណា បង្ហោះ​សារ ដាស់​តៀន​ទាំង​យប់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​២​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារ​សំឡេង ពាក់ព័ន្ធ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ទីវ​ត្ត​អារាម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ សម្ដេច បាន​មានប្រសាសន៍ថា វត្ត​ចំពុះក្អែក រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​រហូត​ទៅដល់​៤៥​ករណី ហើយ​តម្រូវ​ឲ្យ​មាន​ការ​បិទ​វត្ត​តែម្ដង​។ ដូចគ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បិទ​ខ្ទប់​វត្ត​ចំពុះ​ក្អែក ខណ្ឌ​ច្បារអំពៅ ដោយសារ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកស្រី ទ្រី ដាណា ក្រោយ​ពី​បាន​ស្ដាប់​ប្រសាសន៍​សម្ដេច​តេជោ រួច​មក អ្នកស្រី បាន​បង្ហោះ​សារ​ក្រើនរំលឹក​ថា «ថ្ងៃនេះ​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​២ ជឿ​ថា​ បងប្អូន​ខ្លះ​បាន​ទៅ​វត្ត​ហើយ អ្នកខ្លះ​ទៀត​ក៏​ចាំ​ពេល​ឈប់សម្រាក​ថ្ងៃស្អែក​នេះ។ រាល់​ឆ្នាំ​ឱ្យ​តែ​ភ្ជុំ​ចឹង​ដឹង ​តែ​ជួបជុំ​បងប្អូន​សប្បាយ​នៅ​វត្ត រួចមក​ជុំ​នៅផ្ទះ​ទៀត តែ​ឆ្នាំនេះ​មិន​ដូច​រាល់​ឆ្នាំ​ទេ កូ​វីដ​១៩ វា​អត់​ទាន់​រលាយ​បាត់​សោះ​ ចឹង​យើង​មានតែ​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ៣​កា​ពារ ៣​កុំ អនុសាសន៍​សម្ដេច និង​វិធានការ​សុខាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ នាង​ខ្ញុំ​ក៏​ស្ដាប់​សារ​សម្ដេច​ដែរ មើល​ទៅ​គួរ​ឱ្យ​ព្រួយបារម្ភ​មែន។ មិន​ខ្វះ​ទេ ពេល​ជួបជុំ តែ​ឆ្នាំនេះ​សូម​មេត្តា​បងប្អូន​ការពារ​ខ្លួន កុំ​បបួលគ្នា​ទៅជា​ក្រុម​គ្រួសារ ឬ​យក​កូន​តូច​ៗ​ទៅ​វត្ត​ជាមួយ ព្រោះ​ពីមុន​វា​សប្បាយ​មែន ជា​កន្លែង​កម្សាន្ត​ជួបជុំគ្នា​មែន តែ​ឥឡូវ​យើង​ត្រូវ​រក្សា​គំលាត​។ យើង​ខ្លួនឯង​អាច​ទៅ​ធ្វើ​បុណ្យ​ដោយ​ប្រុងប្រយ័ត្ន រួចមក​ផ្ទះ​វិញ​ឱ្យ​បាន​លឿន គឺ​បាន​បុណ្យ​ដូចគ្នា​ហើយ​។ កុំ​ភ្លេច​ពាក់​ម៉ាស​ឱ្យ​ជាប់ ហើយ​ដាក់​អាល់កុល​តាម​ខ្លួន​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​កុំ​ឱ្យ​ពេលវេលា​ជុំ​គ្នា​នៅ​ស្រុក​ពេល​ភ្ជុំ​ឆ្នាំនេះ ក្លាយ​ជា​រឿង​ស្ដាយក្រោយ​។ នាង​ខ្ញុំ​ជឿថា កូ​វីដ​វា​នឹង​រលាយ​បាត់​ឆាប់ៗ ព្រោះ​ថ្នាក់ដឹកនាំ​សម្រុក​ចាក់​វ៉ាក់សាំង ហើយ​ម្យ៉ាងទៀត​ឱ្យតែ​យើង​ចូលរួម​ទាំង​អស់គ្នា កាត់ផ្ដាច់​ការ​ឆ្លង​ទាំងស្រុង នោះ​យើង​នឹង​សប្បាយ​ជុំ​គ្នា​ឡើងវិញ»៕ សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ និងអាន សម្រេច របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចខាងក្រោមនេះ ៖ ​

Related posts