តស៊ូ​ណាស់! ឃើញ អ៊ីណូ ឡាយ​លក់​ឡាន​ទាំង​ឈឺ, ភរិយា​លោក បាន​ត្រឹម​ពោល​ពាក្យ​ទាំង​ទឹកភ្នែក​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បាន​ធ្វើ​ពិធី​ខួបកំណើត​របស់​ខ្លួន ជាមួយ​នឹង​ការ​បើក​សម្ពោធ​ឃ្លាំង​រថយន្ត ដែល​ចំណាយ​ដើមទុន​​​កន្លះ​លាន​ដុល្លារ ​ក្នុង​ពេល​នោះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿង​រកស៊ី​នេះ ត្រូវបាន​អ្នកគាំទ្រ ដឹង​គ្រប់គ្នា​ទៅហើយ តែ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា ទំនងជា​ពុំ​មាន​អ្នកដឹង​ច្រើន​នោះ​ទេ​។ ប៉ុន្តែ​ថ្មីៗ​កន្លង​ទៅនេះ ស្រាប់តែ​លោក​អ៊ី​ណូ បាន​បង្ហោះ​វីដេអូ​មួយ ពាក់ព័ន្ធ​នឹង​ពិធី​ភ្ជាប់​ពាក្យ​របស់ខ្លួន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ វីដេអូ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ​លោក អ៊ី​ណូ បាន​រៀបរាប់ថា «​គោរព​អរគុណ​ប៉ា​ម៉ាក់ ទាំងសងខាង ជួបគ្នា​ឆាប់ៗ​ម្តងទៀត​នៅពេល​មេរោគ​ចង្រៃ រលាយ​ផុត សាន្ត​ពេជ្រ សុភា​រិ​ទ្ធិ ហៅ Eno. Vs ថៃ ម៉ា​នី​តា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ធ្វើ​ពិធី​មួយ​នេះ ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​ហើយ​នោះ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ តារាចម្រៀង អ៊ី​ណូ ខិតខំ​ឡាយ​លក់​ឡាន​ទាំង​ឈឺ ដោយ​ប្រាប់ថា «​ថ្ងៃនេះ​ម៉ោង​1:00 Pm ថ្ងៃត្រង់​Live ទាំង​ឈឺ ជាមួយ​ភរិយា ចាំ​ជួយ​គាំទ្រ​ទិញ​ផង​បាទ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញ​ស្វាមី​ខិតខំ​ទាំង​ឈឺ​ដើម្បី​គ្រួសារ​បែបនេះ ភរិយា​របស់ តារាចម្រៀង អ៊ី​ណូ បាន​បង្ហោះ​សារ អម​ជាមួយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា «​យប់មិញ​គ្រុនក្តៅ​ហើយ ឡូ​វ​ថ្ងៃនេះ​នៅ​ខំប្រឹង​ទៀត ប្តី​អើយ​ប្តី​បង​ល្អ​ពេក​ហើយ ប់​ជា​ប្តី​សម្លាញ់ ENO អី​ណូ​.»៕

Related posts