ញាក់សាច់! ទិញ​រថយន្ត​១​ទឹក​លើក​មុន​ ខាត​២​ម៉ឺន, កុំ​ឱ្យ​ចាញ់​ចិត្ត, ខាត់ សុឃីម ទិញ​ឡាន​ខ្លាញ់​គោ​វិញ​ម្ដង តម្លៃ​រហូត​ដល់… https://osjanass.com/archives/9453

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​បាន​ខកចិត្ត​រឿង​ទិញ​ឡាន​ស៊េរី​ទំនើប លក់​ទៅវិញ​ខាតដើម​ខ្ទង់​២​ម៉ឺន​ដុល្លារ​កាល​ប៉ុន្មាន​ថ្ងៃមុននោះ, ពេលនេះ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​បង្ហាញ​រថយន្ដ​ស៊េរី​ទំនើប​ខ្មៅ​រលោង​មួយ​គ្រឿង​នៅ​លើ​បណ្ដាញ​សង្គម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រូបថត​មួយ​ប៉ុ​ស្ដិ៍​ឈរ​នៅខាងមុខ​រថយន្ដ​ខ្មៅ​ក្រឹប កាច់រាង​ក្រោម​ពន្លឺ​ថ្ងៃ​អមដោយ​សំណេរ​ខ្លី​ក្នុងន័យ​បញ្ឆិតបញ្ឆៀង​ថា «​មេឃ​ស្អាត​»​នោះ ខាត់ សុ​ឃីម បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​ដាក់​ការសង្ស័យថា ទំនងជា​តារា​ស្រី​រូបនេះ​ បាន​ទិញ​រថយន្ដ​ស៊េរី​ទំនើប​ម្ដងទៀត ដើម្បី​លួង​ចិត្ត​ខ្លួនឯង និង​ស្វាមី ដែល​ផុងខ្លួន​កាលពី​ថ្ងៃមុន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​មន្ទិលសង្ស័យ​នេះ អ្នកនាង ខាត់ សុ​ឃីម បាន​ថ្លែងប្រាប់​តារា​ញូ​ស៍​ថា អ្នកនាង​ពិតជា​បាន​ទិញ​រថយន្ដ​ទំនើប​តម្លៃ​ខ្ទង់សែន​ដុល្លារ​ពិតមែន ដែល​នេះ​អ្នកនាង​ចាត់ទុកថា ជា​អំណោយ​សម្រាប់​ការ​តបស្នង​ការខិតខំ​ប្រឹងប្រែង​កន្លងមក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បាន​រៀបរាប់ថា​ ៖ «​រថយន្ដ​នេះ​ខ្ញុំ​ទើបតែ​ទិញ តម្លៃ​២៣៥,០០០​ដុល្លារ ថ្មី​ទើបនឹង​បក​ពី​កេស​ស៊េរី​ឆ្នាំ ២០២១។ កាលពីមុន​ក៏​ចង់បាន​ថ្មី​ដែរ ប៉ុន្តែ​លុយ​តិច​ក៏​ចង់​ទុក​លុយ​ខ្លះ​ដើម្បី​រកស៊ី​សិន ហើយ​ទិញ​រថយន្ដ​មួយ​ទឹក តែ​ដល់ពេល​មាន​បញ្ហា​ខ្ញុំ​ក៏​ចាប់ផ្ដើម​ដក​លុយ​ទិញ​អា​ថ្មី​យក​ជិះ​បណ្ដោយ​ទៅ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ឃាត់ សុ​ឃីម បាន​អះអាង​ទៀតថា ខ្លួន​ចង់​ជិះ​រថយន្ដ​ស៊េរី​ទំនើប​នេះ​យូរ​មកហើយ ឥឡូវនេះ​ បាន​ដូច​បំណង​ហើយ​។ ប៉ុន្តែ​ការដែល​ខ្លួន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ឬ​មាន​អ្នកសារព័ត៌មាន​សម្ភាសន៍​យ៉ាង​ដូច្នេះ ច្បាស់​ជាមាន​បងប្អូន​មួយចំនួន​មិន​ពេញចិត្ត ឬ​ពេបជ្រាយ តែ​នេះ​គឺជា​អំណោយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ពហុ​ន​ជំនាញ​រូបនេះ បាន​រៀបរាប់​បន្តថា ​៖«​បើសិនជា​ឧទាហរណ៍​ថា អំណោយ​មួយ​នេះ វា​ធ្វើឱ្យ​បងប្អូន​ខ្លះ​គាត់​មិន​សប្បាយចិត្ត​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ។ តែ​មនុស្ស​យើង​ម្នាក់ៗ តែមាន​លុយ​គេ​ទិញ​ជិះ​ហើយ តិច​ឬ​ច្រើន​ចេះតែ​បង្កើត​រសជាតិ​ជីវិត​ជា​បន្តៗ។ មិនថាតែ​ខ្ញុំ​ទេ នរណាៗ​ក៏ដោយ​ឱ្យតែ​គេ​មាន​លុយ​គេ​ទិញ​ជិះ​ហើយ គេ​ធ្វើ​ផ្ទះ​ធំ​ហើយ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្ដល់កិច្ចសម្ភាសន៍ខាងលើនេះរួចមក ​អ្នកនាង ខាត់ សុឃីម បាន​សម្ដែង​ការ​អរគុណ ​អម​ដោយសារ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា «អរ​គុណ ច្រើន ឆ្នាំនេះ​ខ្ញុំ​ជួប​បញ្ហា​ច្រើន ខ្ញុំ​ចាញ់ ខ្ញុំ​ឈ្នះ​ ខ្ញុំ​សើច ខ្ញុំ​យំ ខ្ញុំ​ត្រូវ​គេ​មើលងាយ ខ្ញុំ​ត្រូវ​ខាត​ទ្រព្យសម្បត្តិ​ ​ខ្ញុំ​ត្រូវ​គេ​បង់​ចោល ប៉ុន្តែ​ខ្ញុំ​នឹង​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ គឺ​ដើម្បី​គ្រួសារ នៅ​ស្រែ​នៅ​ផ្សារ​ឬ​នៅ​ក្រុង​មិន​សំខាន់​សំខាន់​នៅ​កន្លែង​ណា​ដែល​យើង​គិត​ថា​ បាន​សុខ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គឺជា​តារា​ចាស់វស្សា​មួយរូប ដែលមាន​ប្រវត្តិ​ជូរចត់ និង​ជួប​រឿង​គេ​បោក​ធំៗ​ចំនួន​៣​លើក ជាពិសេស​ត្រូវបាន​គេ​បោក​យកទៅលក់​នៅក្រៅ​ប្រទេស​ទៀ​ត​ផង។ ថ្មីៗ​នេះ ខាត់ សុ​ឃីម និង​ស្វាមី​បានសម្រេច​ចិត្ត​ទិញ​រថយន្ត Lexus 570 មួយគ្រឿង និង​បាន​លក់​វិញ​ បន្ទាប់ពី​ជិះ​មិនទាន់បាន​១​ខែ ដោយ​សុខចិត្ត​ទទួល​ខាត​ជាង​២​ម៉ឺន​ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា ពេលនេះ​ប្ដី​ប្រពន្ធ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ចំណាយ​លុយ​ជាង​២​សែន​៣​ម៉ឺន​៥​ពាន់​ដុល្លារ ដើម្បី​ទិញ​រថយន្ត Lexus 570 ស៊េរី​ឆ្នាំ​២០២១ ជាថ្មី​ម្ដងទៀត ដោយ​រំពឹង​ថា ​នឹង​នាំ​លាភ​នាំ​ជ័យ និង​មិន​ជាន់​លើ​ដាន​ចាស់៕ ប្រភព ៖ តារាញូស៍

Related posts