ឈ្លោះ​បែក​ៗ Love Riya និង ប្រូ​សូ​នី ស្វី​ត​លើស​ដើម ហើយ​ថ្ងៃនេះ​ ស្លៀក​ឈុត​ប្រពៃណី​ស្អាត​ដល់​ហើយ​ រហូត​ហ្វេ​នៗ​លាន់​មាត់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ប្រិយមិត្ត បានដឹង​ខ្លះៗ​រួចមកហើយ ទាក់ទង​នឹង​ប្រវត្តិ​ស្នេហា​របស់លោក​ដែន សូ​នី និង​អ្នកនាង​Love Riya ថា​ផ្ដើមចេញពី​ការសម្ដែង​ជាមួយគ្នា​លេងៗ ក៏​ស្រឡាញ់គ្នា​មែនទែន រហូតមកដល់​សព្វថ្ងៃ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ក្នុង​ការ​ស្រឡាញ់​គ្នា​នេះ ពួកគេ ឆ្លងកាត់​រឿងប្រេះឆា​ជាច្រើន​ដង តែ​ពួកគេ​នៅតែ​អាច​បន្ត​ដំណើរ​ទៅមុខ​ជាមួយគ្នា​បាន​រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រោម​ការ​សុំ​ផ្សះផ្សា​ជារឿយៗ​ពី​សំណាក់​លោក​ដែន សូ​នី , ការ​អធ្យាស្រ័យ​ពីLove Riyaនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ពួកគេ​បែក​គ្នា​នោះ ក៏​ធ្លាប់​ត្រូវ​បាន​គ្រូទាយ ធ្វើការ​ទស្សន៍ទាយ​រួចហើយ​ថា ពួកគេ នឹងមិន​បែក​គ្នា​នោះទេ ហើយ​លទ្ធផល ដូច​ការ​ទស្សន៍ទាយ​មែន​។ នេះ​ទំនងជា​ពួកគេ ជា​គូព្រេង​ពី​អតីតជាតិ​ហើយ​មើលទៅ ជួប​រឿងប្រេះឆា​គ្នា​ប៉ុណ្ណា ក៏​នៅតែ​ជួប​គ្នា​វិញ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក​ដែន សូ​នី បាន​បង្ហោះ​រូបថត​​ស្វីៗ​ជាច្រើន​សន្លឹក ជាមួយ​អ្នកនាង​Love Riya និង​ទែន​ទែន ក្នុង​ឈុត​ប្រពៃណី មើល​ទៅ​ពិតជា​សមសួន​ខ្លាំង​ណាស់​។ នៅក្នុង​ការ​បង្ហោះ​នេះ ទោះ​លោក ដែន សូ​នី មិនបាន​សរសេរ​អ្វី​ក៏ដោយ ក៏​យើង​អាច​មើលឃើញថា ពួកគេ ពិតជា​មាន​ក្ដី​សុខ​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​អ្នកគាំទ្រ​វិញ គ្រាន់តែ​ឃើញ​ពួកគេ​ស្លៀក​ឈុត​ប្រពៃណី​យ៉ាង​ស្រស់ស្អាត​ទៅ​វត្ត​បែបនេះ ក៏​លើកឡើងថា «​ស្អាត​ណា​ណ់​ណ​ប់​ទាំងបី​ស្រលាញ់​ពេញ​បេះដូង​, សូមអោយ​ស្រលាញ់គ្នា​ជា​រៀង​រហូត​ប្អូន​, បង​និយាយ ពិត​កុំ​ឈ្លោះ​ប្រូ​​សម​គ្នា​ណាស់​ចាប់ដៃ​គ្នា​រក​ស៊ី​ទៅ​ដឹង​តែមាន​ខ្លាំង​ ហើយ​បើក​ហាង​លាង​ឡាន បើក​ហាង​លក់​ឡាន​ទៀ​តទៅ​ប្រូ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គូ​នេះ​សម​គ្នា​ណាស់​ត្រូវ​សន្ដោស ​និង​អភ័យទោស​ឲ្យ​គ្នា​ទៅវិញទៅមក​កាន់​ដៃ​គ្នា​រហូត​ចាស់​រៀងខ្លួន​គឺ​គ្មាន​អ្វី​ដែល​ស្អាត​ជាង​ប្អូន​ទាំងពីរ​នាក់​នេះ​ទេ​, ចុ​ម​ឥឡូ​វ​ត្រូវ​គ្នា​វី​ញ​ហើយ​លោក​សូ​នី​ត្រូវ​ពី​ថ្ងែ​ណា​, សម​គ្នា​ណាស់​, ស្រស់​ស្អាត​ទាំង​៣​នាក់​, ទែនៗ​លេង​ពួយ​ដេក​ចឹ​ង​ម៉​ង​»៕

Related posts