ញាក់សាច់​! ក្រោយ​ល្បី​ទិញ​មាស​ពេជ្រ ឆ្លង​មានបាន​, ទីបំផុត អ្នកស្រី ទ្រី​ដា​ណា ចាប់​ដៃគូ​រកស៊ី​ជាមួយ លោក​ថ​មមី និង សួស វី​សា លើ​ជំនួញ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ចំណាយ​លុយ​ទិញ មាស ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា អស់​ជាង​១០​ម៉ឺន​ដុល្លារ​រួចមក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​ថមី​ បាន​បង្ហើប​ពី​គម្រោង​បើកហាង​ពេជ្រ ខណៈ​អ្នកស្រី ទ្រី ដា​ណា ក៏​បើកចំហ​​បេះដូង​ក្នុង​ការ​រង់ចាំ​សហការ​​​​​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សារ​អ្នកស្រី ទ្រី ដា​ណា នាពេលនោះ បាន​បញ្ជាក់ថា «​បង​រីករាយ​សហការ​ជាមួយ​ពួក​ប្អូន​ជានិច្ច បង​ស្រឡាញ់ និង​មើលឃើញ​ពី​ភាព​តស៊ូ​ខំប្រឹង​របស់​ប្ដី​ប្រពន្ធ​អូន​ណាស់ ពួក​ប្អូន​ជា​មនុស្ស​ល្អ ហើយ​មិន​ចេះ​ពាក់ព័ន្ធ​នឹង​រឿង​អ្នក​ដទៃទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ពេល​នោះ អ្នកនាង សួស វី​ហ្សា កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ក៏បាន​ស្ក្រី​ន​សត​សារ​ខាង​លើ​នេះ ភ្ជាប់​ជាមួយ​នឹង​ការ​រៀបរាប់​ថា «​ប្អូន​ទាំងពីរ​ពិតជា​អរគុណ​បង​ខ្លាំង​ណាស់ ដែល​ស្រលាញ់​ចូលចិត្ត​ប្អូន​ទាំងពីរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ប្អូន​ទាំងពីរ​ក៏​ចង់​សុំទោស​បង​ជំនួស​ហ្វេ​នៗ​ផង ដោយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប្អូន​ឃើញ​មាន​គេ​ស៊ែរ​ច្រើន និង​ឃើញ​មាន​អ្នក​ខម​មិន​ពាក្យ​មិនល្អ​ជាច្រើន​ទៅកាន់​បង ដោយ​គ្រាន់តែ​ពួកគាត់​ឃើញ​បង​ស៊ែរ​Video​របស់​ពួក​ខ្ញុំ​ថា ទៅ​ទិញ​ពេជ្រ​ពី​បង​ឆ្លង​ហេង តាមពិត​មិន​មាន​អ្វី​ខុស​ទេ​បង​ដោយ​គ្រាន់តែ​អ្នកលក់​ស៊ែរ​ជូនពរ​អតិថិជន​អោយ​ហេងៗ​នោះ បង​ជា​មនុស្ស​រឹងមាំ​ណាស់ ប្អូន​តែងតែ​រៀន​សូត្រ​ពី​បង​ជា​គំរូ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ការបង្ហាញ​បេះដូង​បើកចំហ​ឲ្យ​គ្នា​ទៅវិញទៅមក មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ទីបំផុត​អ្នកស្រី ទ្រី ដា​ណា និង​លោក​ថ​មមី ព្រមទាំង​អ្នកនាង សួស វី​ហ្សា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ចុះ​អនុស្សរណៈ​លើ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ដា​ណា​ទ្រី និង លោក​ថ​មមី លោកស្រី​សួស​វី​សា តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​ទិញ​មាស​​ពេជ្រ នៅ​ហាង​អ្នកស្រី​ទ្រី ដា​ណា រួចមក រាសី​របស់​លោក​ថ​មមី និង​អ្នកនាង សួស វី​ហ្សា ឡើង​ស្រើ​តៗ​តែម្ដង​។ ប្រការ​នេះ អ្នកស្រី ទ្រី ដា​ណា ធ្លាប់​សន្មត​ថា ទិញ​មាស ទិញ​ពេជ្រ នៅ​ហាង​ខ្លួន​ឆ្លង​មាន ឆ្លង​បាន​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts