ញាក់​សាច់! ឧកញ៉ា ឡេង និមល ចាយ​លុយ​ខ្ទង់​លាន​ដុល្លារ​ទិញ​រថយន្ត​Rolls-Royce​ចំនួន​២​គ្រឿង ​ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ត​លំដាប់​អភិជន Rolls-Royce 2016 ពីរ​គ្រឿង ត្រូវ​បាន​អ្នកជំនួញ​អចលនទ្រព្យ​វ័យក្មេង គឺ​ឧកញ៉ា ឡេង និមល បញ្ជា​​ទិញ​ដោយ​កុម្ម៉ង់ option ពិសេសៗ តម្លៃ​ខ្ទង់លាន​ដុល្លារ​អាមេរិក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rolls-Royce ទាំង​២​គ្រឿង ដែល​លោក​ឧកញ៉ា​កុម្ម៉ង់ បាន​មកដល់​ភូមិគ្រឹះ​ទាំងយប់​នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែកញ្ញា ដើម្បី​និមិត្តរូប​ជា​គូរ​ស្នេហ៍​អមតៈ។ បង្ហោះភ្ជាប់ជាមួយរថយន្តទាំងនេះ ឧកញ៉ា ឡេង និមល បានដាក់Captionថា «សមាជិកថ្មីទាំងពីរមកដល់ទាំងយប់ ឡានគូរស្នេហ៍អមតៈ»។ ក្រោយមក លោកឧកញ៉ា ក៏ជិះរថយន្តទាំងនេះទៅស្រុកកំណើត ហើយប្រាប់ថា «មកលេងស្រុកកំណើត ព្រៃវែង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ផ្ទុះ​ការចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយមាន​អ្នកគាំទ្រ​ជាច្រើន​អបអរសាទរ​ជូនពរ​លោក​ឧកញ៉ា និង​ភរិយា​ក្នុងការ​ទទួលបាន​កាដូ​ជីវិត​ថ្មី​បន្ថែម បន្ទាប់​ជោគជ័យ​ជាមួយនឹង​ដំណើរ​ជីវិត​ជាច្រើន​ផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​រថយន្ត​ទំនើប​លំដាប់​អភិជន Rolls-Royce ស៊េរី 2016 នេះ​គឺ​តម្លៃ​មានការ​ប្រែប្រួល​ទៅតាម​ការ​កុម្ម៉ង់ Option។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ជូន​ថា ម្ចាស់​បុរី ឡេង និមល ត្រូវបាន​មើល​ឃើញ​ថា កំពុង​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ និង​មុខ​ជំនួញ​ខ្លាំង​។ ដោយ​មុខ​ជំនួញ​កាន់តែ​ជោគជ័យ លោក​ហ៊ាន​ចំណាយ​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ទិញ​រថយន្ត​ស៊េរី​ទំនើប​ៗ ម៉ាក Rolls-Royce រហូតដល់​ទៅ​២​គ្រឿង​ក្នុង​ពេល​តែមួយ បន្ថែម​លើ​រថយន្ត​ទំនើប​ជាច្រើន​គ្រឿង​ទៀត ដែល​កំពុង​ចត​ជា​ជូរ​ពេញ​ភូមិគ្រឹះ​ទៀតផង​៕​ ប្រភព ៖ តារាញូស៍

Related posts