មិន​ទុក​ឲ្យ​ឆ្ងល់​! ក្រោយ​អ្នកស្រី សូ សាវឿន ប្រតិកម្ម​, ម៉េង កែវពេជ្ជតា , ដួង វីរៈ​សិទ្ធ ចេញមុខ​បកស្រាយ​ច្បាស់​ៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​បង្ហោះ​វីដេអូ ចាស់​របស់​អ្នកស្រី សូ សាវឿន ដើម្បី​បង្ហាញ​ថា មិនមែន​មានតែ​អ្នកនាង ទេ ដែល​បាន​ឈឺចាប់​នឹង​ការ​បាត់​ឈ្មោះ​ពី​ស្នាដៃ។ ប៉ុន្តែ​ នៅ​ក្នុង​វីដេអូ​នោះ ​គេ​មិន​ដឹង​ថា ​អ្នកស្រី ​សូ សាវឿន ប្រតិកម្ម​ទៅ​នឹង​តារាចម្រៀង​រូបណា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា, ​ ​​វីដេអូ​ក្នុង​កិច្ច​សម្ភាសន៍​អ្នកស្រី សូ សាវឿន ដដែល​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីកតុក​ ទើប​ដឹង​ថា ​អ្នកស្រី សូ សារឿន បាន​និយាយ​សំដៅ​លើ​ តារា​ចម្រៀង ដួង វីរៈ​សិទ្ធ យក​បទ «​ស្ទឹងសែន​បារី​» របស់​អ្នកស្រី ទៅ​ច្រៀង ហើយ​ដាក់ថា​ជា​បទ​ថ្មី​របស់​ខ្លួនឯង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​នៅពេលនោះ ដួង វីរៈ​សិទ្ធ បាន​ចូលទៅ​ខំ​មិន​ក្រោម​វីដេអូ ដែល​អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​នេះ​ជាការ​យល់ច្រឡំ​មកលើ​រូបខ្ញុំ​! ជា ដំបូង ខ្ញុំបាទ ដួង វីរៈ​សិទ្ធ សូម​ជម្រាបសួរ​លោកយាយ លោកតា អ៊ំ​ប្រុស អ៊ំស្រី ពូ មីង​
​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ជាទីគោរព​រាប់អាន​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​សូម​គោរព ជម្រាបសួរ រៀមច្បង​អ្នកគ្រូ សូ សាវឿន អ្នក​បង ម៉េង កែវពេជ្ជតា​និង​បងប្រុស សេង តារា ពី​ចម្ងាយ​ផង​!​ នេះ​ជា​វីដេអូ​ដើមដំបូង​ដែល​បងប្អូន​ខ្មែរ​បាន​ទស្សនា​បទ​(​ស្ទឹងសែន​ប៉ារីស​) ដែលជា​បទ​មរតក​ដើម​របស់​អ្នកគ្រូ សូ​សាវឿន​ដែល​ខ្ញុំបាទ​បាន​លើក​មក​ច្រៀង cover ឡើងវិញ​ ហើយ​ច្រៀង​ដោយ​ក្តី​ស្រឡាញ់ នៅ​ឆ្នាំ ២០១៧ ….​ដោយមាន​ដាក់ ឈ្មោះ​ម្ចាស់​ដើម​ត្រឹមត្រូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់​បទ​ចម្រៀង​ខ្ញុំបាទ​ច្រៀង មិនដែល​រំលង​ម្ចាស់​ដើម​ទេ សូម្បីតែ កាល ខ្ញុំ​ប្រឡង​ក្នុង កម្ម​វី​ធី​ពិភពលោក ខ្ញុំ​ស្រឡាញ់​បទ ស្រឡាញ់​បង​មិន​ស្តាយក្រោយ ក៏​ខ្ញុំ​បាន​និយាយ​ដល់​បង​ជា​ម្ចាស់​បទ និង​លើក​សរសេ​ី​របង​អស់ពី​ចិត្ត ក្នុងនាម​ខ្ញុំ ជា​អ្នកនិពន្ធ​បទ​ភ្លេង សម្រួល​តន្ត្រី និង​ជា​តន្ត្រីករ ម្នាក់​ក្នុង បច្ចុប្បន្ន ខ្ញុំ​ពិតជា​ឲ្យ​តម្លៃ​ណាស់​សម្រាប់​ស្នាដៃ​មរតក​ចម្រៀង​ដើម​…​ដោយ​ក្តី​គោរព​ពី ខ្ញុំបាទ ដួង​វីរៈ​សិទ្ធ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​តប​ថា «​សួស្តី​សិស្ស​ប្អូន​ជាទី​នឹករលឹក បង​ទើបបាន​ឃើញ​ខ​មិន​របស់​ប្អូន ហើយក៏​ទើ​ដឹងថា​ជា​រឿង​របស់​ប្អូន​តាម​ដែល​ប្អូន​ប្រាប់​ដែរ ព្រោះ​បទ​នេះ​មាន​គេ​ខូ​វើ​ច្រើន ទើប​បង​មិន​ចាប់អារម្មណ៍​ថា អ្នក​មីង​និយាយ​សំដៅលើ​នរណា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីដេអូ​នេះ​គេ​ផ្ញើអោយ​បង​ទេ ដោយសារតែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការចេញមុខ​តស៊ូ​មតិរ​បស់បង ពួកគាត់​បាន​មើលឃើញ​ក្រុម​ឆ្លៀតឱកាស​ព្រួត​គ្នា​បំភ្លៃ​ការពិត បង្កាច់បង្ខូច និង​លាប​ពណ៌​យ៉ាង​សាហាវ​មកលើ​បង ថា​បង​ចិត្តចង្អៀត អាក្រក់ មិន​ព្រម​មើល​គំរូ​តារា​រៀមច្បង ដែល​គាត់​មិនដែល​តវ៉ា​រឿង​អ្វី ..​ពួកគេ​ធ្វើ​នេះ​ក្នុង​បំណង​បំផ្លាញ​ប្រជាប្រិយភាព​បង បំផ្លាញ​ទឹកចិត្ត​អ្នកសិល្បៈ​ដែល​ខំ​ធ្វើ​ដើម្បី​សិល្បៈ និង​បង្អាក់​ការតស៊ូ​មតិ​នេះ​កុំ​អោយបាន​ដល់​គោលដៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះតែ​មើ​ឃើញ​គំនិត​ខ្មៅ​ងងឹត​នោះ​ហើយ​ទើប​ពួកគាត់​ផ្ញើ​វីដេអូ​នេះ​អោយ​បង​ដើម្បីអោយ​បង​ប្រាប់​ទៅ​បងប្អូន​មហាជន ពិសេស​ក្រុម​ពាល ដែល​លាប​ពណ៌​បង​នោះ​អោយបាន​ដឹងថា មិនមែន​មានតែ​បង​ទេ ដែល​បាន​ឈឺចាប់​នឹង​ការបាត់​ឈ្មោះ​ពី​ស្នាដៃ គឺមាន​តារា​រៀមច្បង​ជាច្រើន​នាក់​ណាស់ ជាក់ស្តែង​អ្នក​មីង សូ សាវឿន​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្អូន​សម្លាញ់ បង​ដឹងថា​ប្អូន​ជា​មនុស្ស​ទទួលខុសត្រូវ​ណាស់ សូម្បីតែ​ច្រៀង​បទ​ចម្រៀងរ​បស់បង​ក្នុងការ​ផ្សាយ​ផ្ទាល់ ក៏​ប្អូន​បាន​ជម្រាប​ទស្សនិកជន​ថា នេះ​ជា​បទ​បង​ដែរ ប្អូន​មាន​ក្រមសីលធម៌​ល្អ​។ សូម​ប្អូន​កុំ​បារម្ភ បង​មិន​បានគិត​អាក្រក់​លើ​ប្អូន​ទេ ។ ដោយ​ក្តី​ស្រលាញ់​រាប់អាន​ដោយស្មោះ ពី​បង ពេ​ជ្ជ​តា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​តារាចម្រៀង ​ដួង វីរៈ​សិទ្ធ មិន​ត្រឹមតែ​បកស្រាយ​នៅក្រោម​ការ​បង្ហោះ​របស់​អ្នកនាង​ម៉ែង កែវពេជ្ជតា​ទេ ដោយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ​ក៏បាន​បកស្រាយ​រួចហើយ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ដើម​របស់ខ្លួន ដួង វីរៈ​សិទ្ធ បាន​បកស្រាយ​ថា «(​រឿង​យល់ច្រឡំ​)​ខ្ញុំ​ជឿជាក់ថា​ បងប្អូន​អ៊ុំ​ពូ​មីង​លោកតា​លោកយាយ​នៅចាំ​វីដេអូ​ចម្រៀង​នេះ ជា​វីដេអូ​ដើម​ដំបូង ដែល​ខ្ញុំ​ច្រៀង​កម្សាន្ត​នៅក្នុង studio តូច​មួយ នៅផ្ទះ ឆ្នាំ​២០១៧ ហើយ​ច្រៀង​ដោយ​ក្តី​ស្រឡាញ់​និង​ច្រៀង​តាម​សំណូមពរ​របស់​ពុក​ម៉ែ​បងប្អូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ក៏មាន​ការគាំទ្រ​ច្រើន​ពី​ពុក​ម៉ែ​បងប្អូន​ដោយ​មិនបាន​រំពឹងទុក ​ហើយ​ខ្ញុំ​បានដាក់ ឈ្មោះ​ម្ចាស់​សំនៀង ដើម​ ច្បាស់លាស់​ណាស់ តែ​ដោយមាន​គេ​យក​ទៅ​ផុស​បន្ត​បំភ្លៃ​ថា​ខ្ញុំ ជា​អ្នក និពន្ធ និង​ជា​ម្ចាស់​បទ​ទៅវិញ នាំ​អោយ​បងប្អូន​មួយចំនួន​តូច​មានការ​យល់​ច្រឡំ ហើយ​រហូតដល់ ម្ចាស់​បទ​ដើម អ្នកគ្រូ សូ សាវឿន ក៏មាន​ការយល់ច្រឡំ​ដែរ​… ​​នេះ​ជា​វីដេអូ​ដើម​សូម​បងប្អូន​ទស្សនា …..​ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ ដួង វីរៈ​សិទ្ធ ….​សូម​អរគុណ​»៕​ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts