មិន​គួរ​ឲ្យ​ជឿ​! សេង សូ​ណា ពីមុន​ឡូយឆាយ សល់​ឡាន សល់​ផ្ទះ មិន​នឹក​ស្មាន​ថា ធ្លាក់ខ្លួន​ដល់​ចំណុច​នេះ រហូត​ដាច់ចិត្ត​ និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​នោះ ស្រាប់តែ តារា​តារា​យេ​រៗ សេង សូ​ណា ធ្លាក់​សម្រស់ និង​រួតរឹត​ដោយ​ជំងឺ​ប្រចាំ​កាយ ស្ទើរ​មិន​គួរ​អោយ​ជឿ ធ្វើ​ឲ្យ​អ្នកគាំទ្រ ដឹង​ហើយ មានការ​ភ្ញាក់ផ្អើល ក៏​ដូច​អាណិត​នាង​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានចេញ​សេចក្ដីជូនដំណឹង​ថា តារា​សម្ដែង សេង សូ​ណា ត្រូវបាន​ផ្អាក​គ្រប់​សកម្មភាព​ទាំងអស់​នៅក្នុង​សិល្បៈ​រយៈពេល​១​ឆ្នាំ ក្នុងករណី​តារា​ស្រី​រូបនេះ​ស្លៀកពាក់​សិច​ស៊ី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាំងពី​ពេលនោះ​មក គេ​មិនឃើញ​តារា​ស្រី និយម​ស្លៀកពាក់​ស៊ិ​ច​ស៊ី​នេះ បង្ហាញ​វត្តមាន​លើ​វិស័យ​សិល្បៈ​នោះ​ឡើយ ហើយ​ពេល​លេច​វត្តមាន​ជាថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ បែរជា​ធ្លាក់ខ្លួន​ដល់​ចំណុច​នេះ រហូត​អំពាវនាវ​សុំ​ជំនួយ​ពី​មហាជន​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សេង សូ​ណា បានប្រកាស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ យ៉ាង​ភ្ញាក់ផ្អើល​ថា « នាង​ខ្ញុំ សេង សូ​ណា បាន​ឆ្លង​កូ​វីដ និង​លើសឈាម​ទឹកនោមប្រៃ និង​ខ្សោយបេះដូង និង​ឡើង​ខ្លាញ់​ឡើង​អាស៊ីត​មាន​ជំងឺ​ប្រចាំកាយ​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មាន កា​ខ្វះខាត​លុយកាក់​ជាខ្លាំង សូម​បងប្អូន​ក្នុង​សមាគមន៍​សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយ​នាង​ខ្ញុំ​ដោយ​ក្តីមេត្តា​ផ្តល់​ជា​ប្រាក់​កាក់​ដើម្បី​សម្រួល​ជីវភាព​របស់​នាង​ខ្ញុំ​ផង​ទោះ​1$2$​ក្តី​ជា​ទឹកចិត្ត​របស់​បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​ជា​រឿង​មួយ​មិនគួរ​ឲ្យ​ជឿ​នោះទេ ព្រោះ​អំឡុង​ក្នុងពេល​ប្រឡូក​សិល្បៈ សេង សូ​ណា​មានជីវិត​ឡូយឆាយ ហើយ​ល្បី​លេច​ឮថា មាន​អ្នក​ស្រឡាញ់ និង​បុរស​ធូរធារ​ច្រើន​ទំនុកបម្រុង​។ ម្យ៉ាងទៀត ក៏​លេច​ឮ​ថា នាង​សល់​លុយ​ឡាន និង​ផ្ទះ​១​ជង់ នៅ​ម្តុំ​វត្ត​ទួល​ដែរ​។ ប៉ុន្តែ​ចុងក្រោយ បែរជា​ជួប​នូវ​រឿង​កម្សត់​បែបនេះ​ទៅវិញ វាសនា​មនុស្ស ​ពិតជា​មើលមិនឃើញ​មែន​៕

Related posts