ថ្ងៃ​កាន់បិណ្ឌ​ទី​៥, ពៅ បញ្ញា​ពេជ្រ បង្ហើរ​សំនៀង​មួយ​បទ​នេះ ត្រូវ​បាន​អ្នកគាំទ្រ​សរសើរ​ នាង​រំភើប​ណាស់ ក៏​ពោល​ពាក្យ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​តារា​ចម្រៀង​ស្រី ធ្លាប់​មាន​ឈ្មោះ​ល្បី និង​ទទួល បានការ​គាំទ្រ​ច្រើន​ពី​មហាជន កញ្ញា ពៅ បញ្ញា​ពេជ្រ ចាប់ផ្ដើម​បម្រើ​អារម្មណ៍​ទស្សនិកជន​លើ​វិស័យ​សិល្បៈ​វិញ​ហើយ តាមរយៈ​ការ​ច្រៀង​បទ ចម្រៀង​មរតក​ក​ដើម​ឡើងវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង អតីត​តារាចម្រៀង ដែល​ធ្លាក់ខ្លួន​ពិការ​ច្រើន​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​មេឃ​រលំ​» នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ ភ្ជាប់​ជាមួយ​នឹង​Caption​ថា «​ជម្រាបសួរ​បងប្អូន​ទាំងអស់គ្នា ថ្ងៃជា​ថ្ងៃ​កាន់បិណ្ឌ​ទី​៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​ខ្ញុំ​សូម​ជូន​ចម្រៀង​មួយ​បទ​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​មក​ជូន​បងប្អូន​ស្តាប់​កម្សាន្ត សូម​អរគុណ​ដល់​ប្អូនៗ Zee Music ដែល​បាន​កាត់ត​រូបភាព និង​សំឡេង​ជូន​ដល់​នាង​ខ្ញុំ ​​ដូច្នេះ​សូម​បងប្អូន​រីករាយ​ដូចតទៅ បើ​ស្រលាញ់​ពេញចិត្ត​សូម​បងប្អូន​ជួយ​ស៊ែរ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើកសរសើរ​ថា «​ពិតជា​ពីរោះ​ណាស់​ប្អូនស្រី ជូនពរ​សុខភាព​ល្អ​។​, ស្អាត​ណាស់​អូន​, ស្អាត​ណាស់​អូន​សម្លាញ់​, នឹក​បង​, ពីរោះ​ណាស់​ចែ​, ពីរោះ​ណាស់​បងស្រី​, សុខ​ចម្រើន និង​ជោគជ័យ​, ពីរោះ​ណាស់​សំណព្វចិត្ត​អើយ​, ពីរោះ​ណាស់​បង​ខ្ញុំ​ស្រលាញ់​បង​, ពីរោះ​ម្ល៉េះ​ទេ​បង​អើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ​អើយ​ពីរោះ​ណាស់ ខ្ញុំ​ស្ដាប់​បណ្ដើរ​ញញឹម​បណ្ដើរ​ និង​សរសើរ​បណ្ដើរ អរគុណ​ណាស់​បាន​cover​បទ​នេះ​យ៉ាង​ពីរោះ​អោយ​បងប្អូន​ខ្មែរ​យើង​បាន​សណ្ដាប់​ក្នុង​ពេល​ភ្ជុំ​នេះ​​ ស្រលាញ់​និង​គាំទ្រ​សំឡេង​ពេជ្រ​ជានិច្ច​ ជូនពរ​ពេជ្រ​ទទួល​បាន​សុខភាព​ល្អ​និង​សុខ​សប្បាយ​ជានិច្ច​ណា​»​។ ជា​ការ​ឆ្លើយតប​នឹង​ការ​សរសើរ​នេះ ពៅ បញ្ញា​ពេជ្រ ក៏​បង្ហាញ​អារម្មណ៍​ថា «​អរគុណ Nicole ខ្ញុំ​រំភើប​ណាស់​»៕ សូម​ទស្សនា វីដេអូ ចម្រៀង​ខាងក្រោម​នេះ ទាំង​អស់​គ្នា​ ៖ ​

Related posts