សំណាង​មែន! ក្រោយ​​បាត់​ម៉ូតូ​ចាស់, ជៀស ស្រួច បាន​ទទួល​ម៉ូតូ​ថ្មី​​​១​គ្រឿង​ពី​​​ឧកញ៉ា ឡេង ប្រុស ​, រំភើប​ពេក ជៀស ស្រួច​ បង្ហាញ​អារម្មណ៍​ពិត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ដោយ​ក្ដី​អាណិតអាសូរ លោក​ឧកញ៉ា ឡេង ប្រុស ដែលជា​បង​បង្កើត​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០២១​ថ្មី​សន្លាង​១​គ្រឿង ដល់​អតីត​កីឡាករ​ប្រដាល់ ជៀស ស្រួច បន្ទាប់ពី​លោក​បានទទួល​ដំណឹង​ថា ម៉ូតូ​ចាស់ និង​ជា​ក្ដីសង្ឃឹម​របស់​អតីត​កីឡាករ​ប្រដាល់​រូបនេះ ត្រូវបាន​ជនសង្ស័យ​លួច​យកទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិធី​ប្រគល់ និង​ទទួល​ម៉ូតូ​ជា​អំណោយ​របស់លោក​ឧកញ៉ា ឡេង ប្រុស ត្រូវបាន​ធ្វើឡើង​រវាង​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​តំណាង​ម្ចាស់ជំនួយ ជាមួយ​សាមីខ្លួន​ជនរងគ្រោះ ជៀស ស្រួច នៅ​ការិយាល័យ​អង្គភាព​សារព័ត៌មាន តារា​ញ៉ូ​វ​ស៍ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុង បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលដំណឹង​ពី​អតីត​កីឡាករ​ប្រដាល់​លោក ជៀស ស្រួច ត្រូវបាន​ជនសង្ស័យ​លួច​យក​ម៉ូតូ​កាលពីពេល​ថ្មីៗ​នេះ ហើយ​ខ្វះខាត​មធ្យោបាយ​ធ្វើដំណើរ​ប្រក​បរបរ​ចិញ្ចឹម​គ្រួសារ​នោះ លោក​ឧកញ៉ា ឡេង ប្រុស ក៏បាន​កើតការ​អាណិតអាសូ​រ​ចំពោះ​អតីត​កីឡាករ​រូបនេះ និង​បាន​ពឹងពាក់​ឲ្យ​លោក​ជួយ​សម្របសម្រួល​កិច្ចការ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្យ៉ាងទៀត លោក​ឧកញ៉ា​យល់ឃើញថា ម៉ូតូ​ជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សំខាន់ សម្រាប់​ការប្រកប​របរ​ចិញ្ចឹម​ជិវិត​។ ហើយ​ប្រសិនបើ​អតីត​កីឡាករ ជៀស ស្រួច ទៅធ្វើ​ការរកស៊ី​ដោយ​ជិះ​ម៉ូតូឌុប ឬ​កង់​បី ជាដើម ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន ដែល​នឹងធ្វើ​ឲ្យ​ជួប​ការលំបាក​ផ្នែក​ជីវភាព​កាន់តែខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ហេង ឡុង មានប្រសាសន៍ថា​៖ “​ខ្ញុំ​គិតថា គាត់​(​ជៀស ស្រួច​) នឹងមាន​ទឹកចិត្ត​ឡើងវិញ​។ នៅពេល​គាត់​មាន​ទឹកចិត្ត អាច​ប្រឹងប្រែង​ធ្វើ​ការងារ​បង្កើន​ចំណូល​សម្រាប់​ជីវភាព​របស់គាត់ ខ្ញុំ​ជឿថា គាត់​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា ប្រធាន​សមាគម​លោក ហេង ឡុង បានបង្ហាញ​ក្ដីសង្ឃឹម​មុតមាំ​ថា ក្រោយ​ទទួលបាន​ម៉ូតូ​មួយគ្រឿង​នេះ​ពី​សប្បុរសជន​ហើយ អតីត​កីឡាករ ជៀស ស្រួច នឹង​យកទៅ​ប្រើប្រាស់​ក្នុងន័យ​ដើម្បី​ស្ដារ​ជីវភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​ប្រក​បរបរ​ត្រឹមត្រូវ​ស្របច្បាប់ និង​ធ្វើយ៉ាងណា​ថែរក្សា​ឲ្យ​បាន ជៀសវាង​ការបាត់បង់​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​សប្បុរសជន បាត់បង់​ទំនុកចិត្ត ក្នុងការ​បន្ត​ជួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ឳ​កាស​នោះ អតីត​កី​ឡករ ជៀស ស្រួច បានបង្ហាញ​ក្ដីរំភើប​រីករាយ ដែល​បានទទួល​អំណោយ​ម៉ូតូ​មួយគ្រឿង​ថ្មី​សន្លាង​ពី​លោក​ឧកញ៉ា ឡេង ប្រុស សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ និង​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ទៅទៀត បន្ទាប់ពី​ម៉ូតូ​ចាស់​ដែលជា​ក្ដីសង្ឃឹម​តែមួយគត់ ត្រូវបាន​ជនសង្ស័យ​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​លួច​យកទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជៀស ស្រួច បាន​ឆ្លើយតប​ថា​៖ “​ខ្ញុំ​មិន​ធ្លាប់​នឹកស្មាន​ដល់​ទេ និង​អស់សង្ឃឹម​ខ្លាំងណាស់​! ប៉ុន្តែ​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់ ដែល​បាន​លោក​ឧកញ៉ា ឡេង ប្រុស មានទឹក​ចិត្តសប្បុរស​ធម៌​បាន​ឧ​ប​ត្ត​ម្ភ​ម៉ូតូ​១​គ្រឿង​នេះ​ដល់​ខ្ញុំ​។ ខ្ញុំ​នឹង​ខិតខំ​ថែរក្សា​វា​ឲ្យ​បានល្អ​ទុកជា​កេរដំណែល​តទៅ និង​តាំងចិត្ត​ខិតខំ​ធ្វើ​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត​ឲ្យ​បាន​ប្រសើរ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ​លោក វង្ស ណ​យ បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន​ធ្វើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​ខ្លួន​ត្រូវបាន​បុរស​ម្នាក់ ដែលជា​អ្នក​ដឹក​ងៀត​ក្របី លួច​យក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង និង​លុយ​លក់​ងៀត​ក្របី​មួយចំនួន​។ ក្នុងចំណោម​ម៉ូតូ​២​គ្រឿង​នោះ ក៏មាន​១​គ្រឿង​ជា​របស់​អតីត​កីឡាករ ជៀស ស្រួច ដែលជា​មធ្យោបាយ​ដឹក​ងៀត​ក្របី​ទៅ​ឲ្យ​អតិថិជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា ជនសង្ស័យ​ដែល​បាន​បោក​យក​ម៉ូតូ​របស់​កីឡាករ វង្ស ណ​យ និង​អតីត​កីឡាករ ជៀស ស្រួច ទៅនោះ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០២១​កន្លងទៅនេះ​៕

Related posts