មិន​នឹក​ស្មាន! ទឹម រដ្ឋា ដាច់ចិត្ត ទម្លាយ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ម្ដាយ​នាង​ថា ដោយសារ​ពិសារ​អំបិល…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ម្ដាយ​របស់​កញ្ញា​ ទឹម រដ្ឋា បាន​ទទួល​មរណភាព កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០២០ ដោយសារ​គាំងបេះដូង ធ្វើ​ឲ្យ​កូន​ៗ បង្ហាញ​ក្តី​សោកសៅ រំជួលចិត្ត នឹកស្មាន​មិន​ដល់​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបាត់បង់​ម្ដាយ​ជាទី​ស្រឡាញ់​នេះ ធ្វើ​ឲ្យ​ទឹមរដ្ឋា រួម​នឹង​ក្រុមគ្រួសារ​មាន​សេចក្ដី​សោកសង្រេង យំ​ស្រណោះស្រណោក​មិន​ស្ទើរ​នោះ​ទេ ហើយ​នៅ​ថ្ងៃ​បូជាសព​ទៀតសោត រូប​នាង​កាន់តែ​ស្រណោះស្រណោក​ខ្លាំង ដោយ​តាមរយៈ​វីដេអូ ឃើញ​មានការ​ស្រែកយំ​បោក​ប្រាណ ធ្វើ​ឲ្យ​អ្នក​បាន​ឃើញ ពិតជា​ទប់​អារម្មណ៍​មិន​សម្រក់​ទឹកភ្នែក តាម​មិនបាន​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយ​របស់​នាង ទឹម រដ្ឋា ត្រូវ​បាន​គេ​ដឹង​ថា អ្នកស្រី​ជា​មនុស្ស​រាក់ទាក់ និង​មាន​សម្តីសំដៅ​ពីរោះ​ដាក់​អ្នក​សិល្បៈ​ទាំងអស់​នៅ​ពេល​ដែល​អ្នកស្រី​បាន​ចូលរួម​កម្មវិធី​អ្នក​សិល្បៈ​ផ្សេងៗ​ជាមួយ​ទឹម រដ្ឋា។ សកម្មភាព​ទាំងអស់​នេះ​ហើយ ជាហេតុ​ធ្វើ​អោយ​សិ​ល្បៈជាច្រើន ​បាន​នាំគ្នា​បង្ហោះ​សារ​សម្តែង​ការសោកស្តាយ​ពី​មរណភាព​របស់​អ្នកស្រី​នាពេលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ពេលនោះ ទឹម រដ្ឋា មិនបាន​និយាយ​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ម្ដាយ​នាង​ឡើយ តែ​ថ្មីៗ​នេះ ស្រាប់តែ​នាង​ទម្លាយ​ថា «​តាម​ការ​គិត​របស់​រូប​នាង គឺ​អ្នក​ម៉ាក់​ស្លាប់ ព្រោះ​បាន​ពិសា​អំបិល ដោយសារតែ ជំងឺ​បេះដូង​រីក​របស់​អ្នក​ម៉ាក់ តម្រូវ​ឲ្យ​តម អំបិល និង​កំណត់​ឲ្យ​ផឹកទឹក​បានតែ ១​លីត្រ​តែប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ហើយ​រូបនាង​គិត​យ៉ាង​ដូច្នេះ ដោយសារតែ មុនពេល​ស្លាប់ អ្នក​ម៉ា​ក់នៅ​មើល​ការ​Live លើ​បណ្តាញ​សង្គម ដោយបាន​ពិសា ងាវ​ហើយ​ឃើញ មាន​ចាន​អំបិល​នៅលើ​តុ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹម រដ្ឋា បានបញ្ជាក់​ទៀតថា រាល់ពេល​ខ្លួន​ថត​ចប់ អ្នក​ម៉ាក់​តែង​ចុះមក​ក្រោមផ្ទះ ដើម្បី​រៀប​ម្ហូប​ឲ្យ​កូន​ហូប ប៉ុន្តែ បែរជា​ថ្ងៃនោះ គឺ​ឃើញ​អ្នក​ម៉ាក់​សន្លប់​ស្តូក នៅ​ជិត​ជណ្តើរ​បាត់ទៅហើយ មិន​តែប៉ុណ្ណោះ រូបនាង​បាន​រត់​ទៅធ្វើ ទឹកក្រូច​ឆ្មា ទឹកឃ្មុំ​ឲ្យ​ម៉ាក់​ពិសា ដូច​សព្វដង ទាល់តែ​ដាក់ចូល​មាត់ ទើប​ដឹងថា ម៉ាក់​ស្លាប់​បាត់ទៅហើយ​៕ សូមទស្សនាវីដេអូ ខាងក្រោម ៖ ​​

Related posts