ស្ដែង​ៗ! កូន​ស្រី អ្នក​នាង អ៊ីត កំពុង​ ច្រៀង​សុខ​ៗ ​ស្រាប់តែ​ដួល​សន្ល,ប់​លើ​ឆាក​… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ ប្រាកដជា​បាន​ដឹង​ខ្លះ​ហើយពី​ខ្សែ​ជីវិត​របស់​ តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN​អ្នកនាង សេន ចិន្តា ហៅ ស្រី​អ៊ី​ត ​ដោយ​នាង​ បានសម្រេច​លែងលះ​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​ជា​គ្រូបង្រៀន ​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ក្នុង​បន្ទុក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​​លែងលះ​​ជាមួយ​​​ស្វាមី និង​អោបក្រសោប​យក​កូនស្រី​បណ្ដូលចិត្ត​មក​ចិញ្ចឹម​បីបាច់​ថែទាំ​យ៉ាង​យកចិត្ត​ដាក់​តែ​ម្នាក់ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ,​ ​ពេល​នេះ ​កូនស្រី​បណ្ដូលចិត្ត​របស់ ស្រី​អ៊ី​ត ​​ឈ្មោះថា ង៉ា ស្រី​ណាន ​​កំពុង​ទទួល​ការ​ទំនុកបម្រុង​ និង​ត្រួសត្រាយ​ផ្លូវ​បាន​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​លើ​វិថី​សិល្បៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ង៉ា ស្រី​ណាន ពេល​ស្ថិត​ក្នុង​អាយុប្រមាណ​១៥​ឆ្នាំ នាង​ក៏បាន​ចូល​ប្រឡង​ចម្រៀង​បញ្ចេញ​សមត្ថភាព​នៅក្នុង​កម្មវិធី Xfactor Cambodia កាលពី​កំឡុង​ឆ្នាំ​២០១៩​ថែម​ទៀត​ផង ហើយ​កាលនោះ​នាង​តូច​រូបនេះ ក៏​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ ដោយសារតែ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​នោះ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើ​គិត​មកទល់​បច្ចុប្បន្ន ង៉ា ស្រី​ណាន​ មាន​អាយុ​១៧​ឆ្នាំ ​កំពុង​ពេញវ័យ​លូតលាស់​ពេញរូបពេញរាង​ស្រស់ស្អាត​មិន​ចាញ់​អ្នក​ម្ដាយ​ឡើយ ពោល​គឺ​រូប​សម្រស់​ស្អាត​ប្លែក​ជាង​ពី​ក្មេង​សឹងតែ ៣៦០​ដឺ​ក្រេ មាន​សម្បុរ​ស​ថ្លា ទម្រង់​មុខគួរ​ឱ្យ​ស្រឡាញ់ ជាពិសេស​មាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​ដូច​ទាក់ទាញ​ដូច​តារា​ម៉ូ​ដែល តុបតែង​ខ្លួន​ស៊ី​វិ​ល័យ​ស្រស់ស្អាត​ខ្លាំង អន្ទង​ចិត្ត​កំលោះ​ៗ​ឱ្យ​លង់​ស្នេហ៍​មិនតិច​នោះឡើយ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ការងារ​សិល្បៈ​វិញ មិន​ថា​សម្ដែង ឬ​ច្រៀង​ឡើយ ស្រី​ស្អាត​មាន​រូបឆោម​ស្រស់​បែប​ធម្មជាតិ ង៉ា ស្រី​ណាន តែងតែ​ធ្វើបាន​យ៉ាង​ល្អ ហើយ​រមែង​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​មិន​ដាច់​ពី​មហាជន ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង​ល្បី​សុំ​សាយ​មិន​ចាញ់​ម្ដាយ​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កូនស្រី​តារា​កំប្លែង​ដ៏​ល្បី អ្នកនាង អ៊ី​ត បានធ្វើ​ឲ្យ​មហាជន​ជាច្រើន ជាពិសេស​អ្នក​និយម​លេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​ឃើញ​រូបនាង កំពុងតែ​ច្រៀង​នៅលើ​ឆាក​សុខៗ​ស្រាប់តែ​ដួលសន្ល,ប់​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​មិនដឹងថា​តើ​មូល​ហេតុអ្វី បានជា នាង​គ្រាន់តែ​បើក​ក្បាល​ច្រៀង បាន​ប៉ុន្មាន​ឃ្លា​សោះ ស្រាប់តែ​នាង ដួលសន្ល,ប់​នៅលើ​ឆាក បែបនេះ​នោះឡើយ​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts