ចាក់ដោត! ទូច ស្រីល័ក្ខ ផ្ដាំផ្ញើ​ដល់​ម្ដាយ​មេម៉ាយ​មួយ​ចំនួន ដែល​កំពុង​មាន​ស្នេហា កុំ​ព្រោះតែ​ស្រលាញ់​ជ្រុល​ភ្លេច​ខ្លួន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល ដែល​ខ្លួន​កំពុង​ស្ថិត​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ​ដែរ​នោះ តារា​ពហុ​ជំនាញ និង​ជា​តារា​ចម្រៀង អ្នកនាង​ ទូច ស្រីល័ក្ខ កាលពី​ពេលថ្មីៗនេះ បាន​បង្ហោះ​សារ​ជូនពរ​ដល់​ស្ត្រី​ម៉េមាយ​ដូចគ្នា​ ឲ្យ​ឆាប់មានគូ តស៊ូគង់បានសម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូច ស្រីល័ក្ខ បានបង្ហោះសាររូបថតរបស់ខ្លួន២សន្លឹក អមដោយសារដូច្នេះថា «ខ្ញុំសូម​ជូនពរឲ្យអ្នកមេម៉ាយទាំងអស់ឲ្យឆាប់មានគូរក្នុងរដូវកាលកូ វិដ ​
ការតស៊ូរគង់បានសម្រេច គ្មានពាក្យថាហត់ទេ ការងារវាជាមាសប្រាក់​ មិនស្អាតទេគ្រាន់តែគន់យូរ ជិត២ឆ្នាំអីបានមើលឃើញគួរឲ្យស្រលាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១នេះ ទូច ស្រីល័ក្ខ បាន​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស​ អម​ដោយសារ​ដាស់តឿន ផ្ញាំផ្ញើ​ថា «មនុស្ស​ស្រី​មេម៉ាយ​មួយ​ចំនួន​តូច ​ខ្ញុំ​សង្កេត​​ឃើញ​ថា ពេល​ដែល​គាត់​ចាប់ផ្ដើម​មាន​ស្នេហា​ថ្មី​អី ​ដែល​សំខាន់​ជាងគេ​សម្រាប់​គាត់​នោះ គឺ​មិនមែន​កូន​របស់​គាត់​ទេ គឺ​មនុស្ស​ថ្មី​ ដែល​គាត់​​ ទើប​ផ្ដើម​​​នឹង​ស្រលាញ់ ​គិត​នឹង​យកចិត្តទុកដាក់​ជាង​កូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​អ្នកខ្លះ​យក​ស្នេហា​ជាធំ​ហ៊ាន​លះបង់​ពេល​វេលា​ឲ្យ​មនុស្ស​ប្រុស​របស់​គាត់ ដោយ​មិនបាន​ខ្វល់ខ្វាយ​នឹង​យកចិត្ត​ទុក​ផ្ដល់​ពេលវេលា​ឲ្យ​កូន​ខ្លួន​សូម្បីតែ​បន្តិច​ភ្លេច​ថា ​ខ្លួន​មាន​កូន​ទុក​គ្នា​ចោល​ឲ្យ​នៅ​ជាមួយ​អ្នក​មើលថែ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អី​ដែល​យើង​ជា​ម្ដាយ​កំពុង​ធ្វើ​នោះ ​គឺ​ការបំផ្លាញ​ទឹកចិត្ត​របស់​កូន​ខ្លួន​ធ្វើឲ្យ​គាត់​មាន​បញ្ហា​​ផ្លូវចិត្ត​មិន​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ​ មិន​មាន​ភាព​កក់​ក្ដៅ​ពី​ម្ដាយ សូម​ម្ដាយ​មេម៉ាយ​មួយ​ចំនួន​តូច​កំពុង​មាន​ស្នេហា ​ចូរ​គិត​ និង​បែងចែក​ពេលវេលា​ឲ្យបាន​ច្បាស់លាស់​ផង កុំ​ព្រោះតែ​ស្រលាញ់​ជ្រុល​ភ្លេចខ្លួន​ថា​មាន​កូន ​ទូច ស្រី​ល័​ក្ខ»៕​

Related posts